ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ពេល​នេះ​…​ច្រាំង​ទន្លេ​បាន​បាក់​បន្ត​ទៀត​ហើយ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ច្រាំង​ទន្លេ​នៅ​មុខ​សណ្ឋាគារ​មេគង្គ ស្ថិត​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ​ដែល​បាន​បាក់​ស្រុត មក​ដល់​ពេល​នេះ​ឃើញ​បាក់​ស្រុត​បន្ត​ទៀត​ហើយ ព្រោះ​ឃើញ​រូបសំណាក​ដំរី ក៏​បាន​ផ្អៀង​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ដែរ ​និង​មានសភាព​ខូច​កាន់តែ​ធ្ងន់​ឡើង​ៗ…

ខេត្តកំពង់ចាម ៖ ច្រាំង​ទន្លេ​នៅ​មុខ​សណ្ឋាគារ​មេគង្គ ស្ថិត​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ​ដែល​បាន​បាក់​ស្រុត មក​ដល់​ពេល​នេះ​ឃើញ​បាក់​ស្រុត​បន្ត​ទៀត​ហើយ ព្រោះ​ឃើញ​រូបសំណាក​ដំរី ក៏​បាន​ផ្អៀង​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ដែរ ​និង​មានសភាព​ខូច​កាន់តែ​ធ្ងន់​ឡើង​ៗ ។ អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ មានការ​សោកស្តាយ​ជា​ខ្លាំង​ ចំពោះ​សមិទ្ធផល​ច្រាំង​ទន្លេ​ដែល​បាន​បាក់​ស្រុត​នេះ ព្រមទាំង​បន្ទោស​ថា​ អ្នកបច្ចេកទេស​មុន​ៗ​សង់​គ្មាន​បច្ចេកទេស​ច្បាស់លាស់ ។

លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម​មាន​ប្រសាសន៍​ថា ទីតាំង​ច្រាំង​ទន្លេ​ដែល​បាក់​ស្រុតបណ្តាល​ឲ្យ​ខូចខាត​នៅ​មុខ​សណ្ឋាគារ​មនោ​រម្យ​វី​អាយ​ភី រហូត​ទៅ​មុខ​ដល់​សណ្ឋាគារ​មេគង្គ បាន​ត្រូវ​ក្រុមបច្ចេកទេស​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម និង​លោក​អភិបាលខេត្ត ទៅ​ពិនិត្យ​មើល​ដើម្បី​ឲ្យ​ដឹង​ថា នៅ​ពេល​ទឹកទន្លេ​លែង​ស្រក​នោះ​នឹង​ចុះ​សិក្សា​វាយតម្លៃ​ដើម្បី​ត្រៀម​ជួសជុល​ឡើង​វិញ ប៉ុន្តែ​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​ការ​ជួសជុល​អស់​ប៉ុន្មាន​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ ។

លោក​អភិបាលខេត្ត គួ​ច ចំរើន ធ្លាប់​មាន​ប្រសាសន៍​ថា ក្នុង​ពេល​ដែល​ច្រាំង​ទន្លេមេគង្គ​ចាប់ផ្តើម​បាក់​ស្រុត​នោះ អាជ្ញាធរ​ខេត្ត​មាន​ក្តីកង្វល់​ ដោយ​ចង់​ធ្វើការ​ជួសជុល​ភ្លាម​ៗ ​ដើម្បី​កុំ​ឲ្យ​ខូចខាត​ច្រើន ប៉ុន្តែ​ខ្លាច​ជួសជុល​រួច​មិន​បាន​ប៉ុន្មាន​ផង​ក្រែង​ខូច​ទៅ​វិញ ។ ហេតុនេះ​ហើយ ទើបមានការ​ពន្យារពេល ដើម្បី​តាមដាន​មើល​ពី​ស្ថានភាព​ទឹកទន្លេ​មេគង្គ ពេល​ណា​អស់កម្លាំង​លែង​ស្រក​ហើយ​នោះ មន្ត្រី​ជំនាញ​នឹង​មក​ធ្វើការ​សិក្សា​ផ្ទាល់​ដើម្បី​ជួសជុល​ឡើង​វិញ ។

គួរ​កត់​សម្គាល់ថា កាល​មិន​ទាន់​បាក់​ស្រុត​ច្រាំង​ទន្លេ​ក្រុង​កំពង់ចាម​ផ្តល់​នូវ​ទស្សនីយភាព​ស្រស់​ត្រកាល​ឈរ​ហាត់ប្រាណ យក​ខ្យល់អាកាស​ត្រជាក់​សែន​មនោ​រម្យ ។ អ្នកក្រុង​កំពង់ចាម ​តែង​នាំ​គ្នា​មក​កម្សាន្ត​ដោយ​ក្តី​រីករាយ​នូវ​ទេសភាព​ដ៏​ស្រស់​ស្អាត​នា​មាត់ទន្លេ ។ ប៉ុន្តែ​តាំង​តែ​ពី​ច្រាំង​បាក់​បន្តបន្ទាប់​ចាប់ពី​រដូវ​ទឹក​ឡើង​មក ទី​នេះ​បាត់បង់​អស់​សោភ័ណ​ភាព បាត់​អស់អ្នក​មក​កម្សាន្ត​ដែល​ម្នាក់​ៗ​សោកស្តាយ​ណាស់​រហូត​ដល់​បន្ទោស​ថា​មក​ពី​អ្នកបច្ចេកទេស​ជំនាន់​អភិបាលខេត្ត​មុន​ស្ទើរភ្លើង​ពេក​បានជា​ឆាប់​បាក់​ស្រុត​យ៉ាងនេះ ។

ម្តងនេះ​ សម័យ​លោក គួ​ច ចំរើន ប្រាកដជា​សង់​ថ្មី​រឹង​មាំ​យ៉ាង​ពិតប្រាកដ ។

អត្ថបទសរសេរ ដោយ