ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ពិការ​ហើយ​នៅ​កូន​តូច​ៗ៤​ទៀត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ទៀ សុខា ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) សាខា​ខេត្ត​ព្រះ​សីហ​នុ​នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៨…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ទៀ សុខា ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) សាខា​ខេត្ត​ព្រះ​សីហ​នុ​នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៨ បាន​ដឹកនាំ​សមាជិក សមាជិកា​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​រួម​ទាំង​ថវិកា​របស់​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) ។

សាខា​ខេត្ត​ព្រះ​សីហ​នុយ​ក​ទៅ​ឧ​ប​ត្ថ​ម​ជូន​ដល់​គ្រួសារ​ទីទ័ល​ក្រ​ឈ្មោះ តូច ចំរើន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពិការ​មួយ​ចំហៀង​ខ្លួន និង​មាន​ប្រពន្ធ​ឈ្មោះ វ៉ា​ន់ ស៊ី​ម៉ា អាយុ​២៩​ឆ្នាំ ប្រកប​មុខរបរ​រត់​ម៉ូតូឌុប ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​រួម​ទាំង​មានកូន​តូច​ចំនួន​០៤​នាក់​ក្នុង​បន្ទុក ។

បច្ចុប្បន្ន​រស់នៅ​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ខេត្ត​ព្រះ​សីហ​នុ អំណោយ​ដែល​បាន​យក​ទៅ​ចែក​ជូន​រួម​មាន​ដូច​ជា​៖ អង្ករ​៥០​គីឡូ មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ប្រេងឆា​១​លី​ត្រ អំបិល​១​គីឡូ ស្ករស​១​គីឡូ ប៊ី​ចេ​ង​១​គីឡូ ថវិកា​៤,៤០០,០០០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ