ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ជាង១០នាក់ មានទាំងស្រីស្អាត លែង​​ប្រើ​សុទ្ធតែ​ខ្សែ​ក្រ​វ៉ា​ត់​ម៉​ង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ឌុ​ប​គ្នា​ចេញពី​ហូប​ស៊ុប ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ ធ្វើ​សកម្មភាព​ប្រើ​ខ្សែ​ក្រ​វ៉ា​ត់​ដេញ​វាយ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ប្រុស​ស្រី​៣​នា បង្ក​ការ​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៨ ធ្នូ ២០១៨ នៅ​ចំ​ណុ​ង​កំណាត់​ផ្លូវ​វេ​ង​ស្រេង…

រាជធានី​ភ្នំពេញ ៖ យុវជន​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ឌុ​ប​គ្នា​ចេញពី​ហូប​ស៊ុប ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ ធ្វើ​សកម្មភាព​ប្រើ​ខ្សែ​ក្រ​វ៉ា​ត់​ដេញ​វាយ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ប្រុស​ស្រី​៣​នា បង្ក​ការ​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៨ ធ្នូ ២០១៨ នៅ​ចំ​ណុ​ង​កំណាត់​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់ ចោម​ចៅ ២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ក្មេង​ទំនើង​ដែល​ឃាត់ខ្លួន​មាន​ស្ត្រី​២​នាក់ មិន​បាន​ប្រាប់​អត្តសញ្ញាណ និង​បុរស​ម្នាក់​ឈ្មោះ ឈិ​ន រ៉ូ​ត អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ធ្វើ​កញ្ចុះ ស្នាក់​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​បក្សពួក​មួយ​ចំនួន​ទៀត​បាន​គេចខ្លួន​មិន​ស្គាល់ឈ្មោះ​។ រីឯ​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ សុខ ណា អាយុ​៣២​ឆ្នាំ ស្នាក់​ភូមិ​ព្រៃ​ព្រីង​ខាងជើង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ របួស​ឆ្អឹងជំនី​យ៉ាងដំណំ ចំណែក​មិត្តភក្តិ​៥​នាក់​ទៀត​មិន​មាន​រង​របួស​ទេ​គេច​ទាន់​។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គាត់​ចេញពី​ហូប​ស៊ុប​នៅ​ផ្លូវ​វេ​ង​ស្រេង​ក្រោយ​ពី​ហូប​ហើយ​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ម៉ូតូ​មួយ​គ្រឿង​ជិះ​២​នាក់ ឌុ​ប​គ្នា​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ ខណៈ​មក​ដល់​គោលដៅ​ខាងលើ ស្រាប់តែ​ក្មេង​ទំនើង​មួយ​ក្រុម​ជាង​១០​នាក់ ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​មក​ពីក្រោយ រួច​ដក​ខ្សែ​ក្រ​វ៉ា​ត់​ដេញ​វាយ​ពួក​គាត់​ដោយ​មិនដឹង​មូលហេតុ បណ្តាល​ឱ្យ​មាន​របួស​របួសស្រាល ។ ភ្លាម​ៗ​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ឃាត់ខ្លួន​បាន​ជន​បង្ក​០៣​នាក់ ក្នុង​ស្រី​២​នាក់ ចំណែក​បក្សពួក​មួយ​ចំនួន​ទៀត​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​អស់​។

ក្នុង​ករណី​ដេញ​វាយ​ខាងលើ​នេះ សមត្ថកិច្ច​ធ្វើការ​ដកហូត​ម៉ូតូ​ក្មេង​ទំនើង​បាន​ចំនួន​២​គ្រឿង (​ម៉ាក​SUZUKI Let’s មួយ​គ្រឿង និង​ហុងដា​ឌ្រី​ម​បិ​ច​មួយ​គ្រឿង​)​។ ហើយ​បច្ចុប្បន្ន​អ្នក​របួស​ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ក្បែរ​កន្លែង​កើតហេតុ ដោយឡែក​ជន​បង្ក​ប្រុស​ស្រី​៣​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ