ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​វិទ្យាល័យ​​ជាង​៧០០​នាក់ត្រូវ​​ចាប់ខ្លួន

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ខណៈ​ប្រទេស​បារាំង​កំពុង​ប្រឈម​មុខ​នឹង​បាតុកម្មហិង្សា​របស់​ពួក​អាវកាក់​លឿង ពួក​សិស្សសាលា​វិទ្យាល័យ​ក៏​លើកគ្នា​ធ្វើ​បាតុកម្ម​ដែរ ទាមទារ​ការ​កែទម្រង់​ការ​ប្រឡង​បាក់ ហើយ​ក៏​ដើម្បី​​សម្ដែង​សាមគ្គីភាព​ជាមួយ​ចលនា​ពួក​អាវកាក់​លឿង​ដែរ​។ កាលពី​ថ្ងៃ​ទី​៦​ធ្នូ​សិស្ស​វិទ្យាល័យ​និង​អនុ​វិទ្យាល័យ​ច្រើន​រយ​នាក់ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​អុកឡុក រួច​ផ្ទុះ​អំពើ​ហិង្សា​នានា នាំ​ឲ្យ​មានការ​ចាប់​ខ្លូ​ន​សិស្សសាលា​ជាង​៧០០​នាក់​។…

ប្រទេស​បារាំង ៖ ខណៈ​ប្រទេស​បារាំង​កំពុង​ប្រឈម​មុខ​នឹង​បាតុកម្មហិង្សា​របស់​ពួក​អាវកាក់​លឿង ពួក​សិស្សសាលា​វិទ្យាល័យ​ក៏​លើកគ្នា​ធ្វើ​បាតុកម្ម​ដែរ ទាមទារ​ការ​កែទម្រង់​ការ​ប្រឡង​បាក់ ហើយ​ក៏​ដើម្បី​​សម្ដែង​សាមគ្គីភាព​ជាមួយ​ចលនា​ពួក​អាវកាក់​លឿង​ដែរ​។

កាលពី​ថ្ងៃ​ទី​៦​ធ្នូ​សិស្ស​វិទ្យាល័យ​និង​អនុ​វិទ្យាល័យ​ច្រើន​រយ​នាក់ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​អុកឡុក រួច​ផ្ទុះ​អំពើ​ហិង្សា​នានា នាំ​ឲ្យ​មានការ​ចាប់​ខ្លូ​ន​សិស្សសាលា​ជាង​៧០០​នាក់​។ ក្រសួងអប់រំជាតិ​គូស​បញ្ចា​ក់ថា​តួលេខ​របស់​សិស្ស​ធ្វើ​បាតុកម្ម មាន​ប្រហាក់ប្រហែល​គ្នា​នឹង​កាល​ពីថ្ងៃមុន​ៗ​។ បណ្ដា​សហជីព​វិទ្យាល័យ​បាន​អំពាវនាវ​ឲ្យ​រក្សា​ការ​គាបសង្កត់ ហើយ​បង្កើន​ចលនា​នា​ថ្ងៃ​ទិ​ី​៦​ធ្នូ តាម​រយៈ​ការ​ប្រមូលផ្ដុំ​គ្នា​ទុ​ូ​ទៅ មុន​ពេល​ធ្វើ​បាតុកម្ម​នា​ថ្ងៃ​ទី​៧​ធ្នូ​។

នៅ​ក្រុង​LES YVLINES មនុស្ស​១៤៨​នាក់​ត្រូវ​ចាប់ខ្លួន នៅ​មុខ​វិទ្យាល័យ​MANTES LA JOLIE ពី​បទ​ចូលរួម​ក្នុង​ការ​បង្កចលាចល​ក្រោយ​ការ​ប៉ះទង្គិច​គ្នា​នានា​។ ការ​ចាប់ខ្លួន​មនុស្ស​ទាំងនេះ​កើត​មាន បន្ទាប់​​ពី​​ឧប្បត្តិហេតុ​ថ្មី​ៗ​នៅ​ក្បែរ​វិទ្យាល័យ SAINT EXUPERY ដោយនៅ​ទី​នោះ​រថយន្ត​២​គ្រឿង ត្រូវ​ដុត​បំផ្លាញ ហើយ​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិ​ស​។

ក៏​មានការ​ចាប់ខ្លួន​សិស្សសាលា​ច្រើន​អ្នក​ទៀត​នៅ​តាម​វិទ្យាល័យ​នានា ដែល​មាន​បាតុកម្ម​។ សរុប​មនុស្ស​ជាង​៧០០​នាក់​ត្រូវ​ចាប់ខ្លួន​នា​ថ្ងៃ​ទី​៦​ធ្នូ ដោយពេល​ចាប់ខ្លួន ពួក​គេ​ត្រូវ​បាន​ប៉ូ​​លិ​ស​ឲ្យ​លើកដៃ​ទាំង​២​ដាក់​លើ​ក្បាល​ឬ​ដាក់​ទៅ​ក្រោយ​។

នៅ​ប្រទេស​បារាំង​គេ​កំពុង​មានការ​ព្រួយបារម្ភ ចំពោះ​បាតុកម្ម​ថ្មីរបស់​ពួក​អាវកាក់​លឿង​នា​ថ្ងៃ​ទី៨​ធ្នូ ដែល​អាច​ផ្ទុះ​អំពើ​ហិង្សា​ខ្លាំង​ដូច​កាល​ពី​លើក​មុន​និង​អាច​លើស​នោះ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ