ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​​កម្ទេច​រូង​ក្រោម​ដី​នៅ​ព្រំដែន​

5 ឆ្នាំ មុន

ប្រទេស​អីុ​ស្រា​អែ​ល​-​លី​បង់ ៖ អីុ​ស្រា​អែ​ល​ប្រកាស​ថា បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​៤​ធ្នូ នូវ​ប្រតិបត្តិការ​យោធា​មួយ ដើម្បី​កម្ទេច​បណ្ដា​ផ្លូវ​រូង​ក្រោម​ដី​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ដែល​ប្រទះ​ឃើញ​នៅ​ព្រំដែន​ជាមួយ​លី​បង់​។ បែប​នេះ​អាច​បង្ក​ភាព​តានតឹង​ជាមួយ​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ជាស​ត្រូវ​ជូរ​ចត់​របស់​អី​ុ​ស្រា​អែ​ល​ទទួល​ការ​ជួយ​ទ្រទ្រង់​ពី​សំណាក់​អីុរ៉​ង់​។ ប្រតិបត្តិការ​មានឈ្មោះ​ថា…

ប្រទេស​អីុ​ស្រា​អែ​ល​-​លី​បង់ ៖ អីុ​ស្រា​អែ​ល​ប្រកាស​ថា បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​៤​ធ្នូ នូវ​ប្រតិបត្តិការ​យោធា​មួយ ដើម្បី​កម្ទេច​បណ្ដា​ផ្លូវ​រូង​ក្រោម​ដី​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ដែល​ប្រទះ​ឃើញ​នៅ​ព្រំដែន​ជាមួយ​លី​បង់​។ បែប​នេះ​អាច​បង្ក​ភាព​តានតឹង​ជាមួយ​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ជាស​ត្រូវ​ជូរ​ចត់​របស់​អី​ុ​ស្រា​អែ​ល​ទទួល​ការ​ជួយ​ទ្រទ្រង់​ពី​សំណាក់​អីុរ៉​ង់​។

ប្រតិបត្តិការ​មានឈ្មោះ​ថា ខែល​ខាងជើង​ត្រូវ​បាន​ប្រកាស​ក្រោយ​ការ​ជួប​ពិភាក្សា​គ្នា​គួរ​ឲ្យ​ភ្ញាក់ផ្អើល រវាង​នាយក​រដ្ឋ​ម​ន្ត្រី​អីុស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​និង​រដ្ឋ​ម​ន្ត្រីត​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO នៅ​ក្រុង​ព្រុ​ច​សែ​ល​។

ការ​ប៉ះទង្គិច​គ្នា​តែង​កើត​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រវាង​អីុ​ស្រា​អែ​ល​និង​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​នៅ​ស៊ី​រី​ជិតខាង ប៉ុន្តែ​ការ​ចាប់អារម្មណ៍​របស់​អីុ​ស្រា​អែ​ល ផ្ដោត​នា​ពេល​ថ្មី​ៗ​នេះ​លើ​សកម្មភាព​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​និង​អីុិ​រ៉​ង់​នៅ​លី​បង់​។

ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​នៅ​ពុំ​ទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​ប្រតិបត្តិការ​នេះ​របស់​អីុ​ស្រា​អែ​ល​នៅឡើយ​។ ទោះបី​យ៉ាងណា​ផ្នែក​ព័ត៌មាន​យោធា​របស់​ចលនា​នោះ បាន​ចេញផ្សាយ​បណ្ដា​រូបថត​និង​វី​ដេ​អូ​រយៈពេល​ជាង​៥​នាទី​មួយ ដែល​បង្ហាញ​ពី​ចលនា​របស់​កង​ទាហាន​អីុស្រា​អែ​ល នៅ​ខាង​ផ្នែក​ព្រំដែន​របស់​គេ ក្បែរ​មូ​ល​ដ្ឋា​ន​KFAR KILA​។ គឹ​នៅ​ភូមិ​លី​បង់​នោះ​ហើយ​ដែល​អីុ​ស្រា​អែ​ល​ថា​មានផ្ទះ​មួយ​ជា​មាត់​ច្រកចូល​នៃ​ផ្លួ​វ​រូង​ក្រោម​ដី​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ