ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​​ក្រុម​ចិន​ជំរិត​ទារប្រាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវបានបង្ក្រាប​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃ​ទី ៤ ធ្នូ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឆេ​ង…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃ​ទី ៤ ធ្នូ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឆេ​ង វុ​ទ្ធី បាន​ចុះ​បង្ក្រាប​ករណី​ជំរិត​ទារប្រាក់​មួយ​ករណី នៅ​ចំណុច​ក្រុម​៤២ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៧​នាក់ និង​រំដោះ​ជន​រង​គ្រោះចំនួន​​២​នាក់ ។

ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ក៏​បាន​ធ្វើការ​ដក​វត្ថុ​តាង​មាន​អាវុធ​ម៉ាក​K៥៩ ចំនួន​មួយ​ដើម គ្រាប់​៤​គ្រាប់ បង់​២ ទូរស័ព្ទ​៨​គ្រឿង ខ្នោះ​ដែក​១​គូ ដំបង​ជ័រ (​ក្រឡាស់​ចេញ​ដែក​) ចំនួន​២ និង​សម្ភារ​មួយ​ចំនួន​ទៀត ។

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់​នោះ កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត បាន​និង​កំពុង​បន្ត​នីតិវិធី ។ ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ