ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹង​តែ​កក្រើក​ទៀត​ហើយ​! Huawei អញ្ជើញ Bella មក​ប្រទេស​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រំភើប សប្បាយ​ៗ និង​កាន់តែ​កក្រើក ជាមួយ​ការ​ប្រគំ​តន្ត្រី Bella nova 3 series…

រាជធានី​ភ្នំពេញ ៖ រំភើប សប្បាយ​ៗ និង​កាន់តែ​កក្រើក ជាមួយ​ការ​ប្រគំ​តន្ត្រី Bella nova 3 series Live Concert នាំ​ជូន​ដោយ​ក្រុមហ៊ុន Huawei ដែល​មានការ​ចូលរួម​ពី​កំពូល​តារា​ស្រី ឯកអគ្គរដ្ឋទូត​ប្រចាំ​តំបន់​ដែល​មាន​បី​ប្រទេស កម្ពុជា ថៃ ឡាវ​របស់​ក្រុមហ៊ុន Huawei កញ្ញា Bella Ranne និង​កំពូល​តារាចម្រៀង លោក​នី​កូ កញ្ញា​សុខ​ស្រី​នាង សុវត្ថិ​មុនី​វណ្ណ និង សុវត្ថិ​មុនី​នាគ នៅ​ថ្ងៃ 10 ធ្នូ នៅ​ស្ទូឌីយូ​ហង្ស​មាស ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល 1 ជាន់​ទី 4 ដែល​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស 2 ម៉ោង​ពេញ​ចាប់ពី​ម៉ោង 7:00 យប់​តទៅ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន Huawei ចុះ ថ្ងៃ​ទី 3 ធ្នូ ឆ្នាំ 2018 ។

ក្នុង​ឱកាស​សម្ពោធ​ស្មា​ត​ហ្វូ​ន​ត្រកូល nova3 ស៊េរី គឺ nova3 Lite ជា​ផ្លូវការ ក្រុមហ៊ុន Huawei នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​នេះ ជា​ជំនួប​ឯកអគ្គរដ្ឋទូត​ក្រុមហ៊ុន Huawei កញ្ញា Bella Ranne ជាមួយ​អ្នកគាំទ្រ​នៅ​ប្រទេស កម្ពុជា និង​អបអរសាទរ​ការ​លក់ដាច់​បំផុត​ស្មា​ត​ហ្វូ​ន nova3 Lite។

ងាយ​ៗ! គ្រាន់តែ​ទៅ​ថតរូប ឬ​សែ​ល​ហ្វី ជាមួយ T-stand ដែល​មាន​រូប​កញ្ញា Bella នៅ​ហាង Huawei សាខា Aeon 1 ឬ nojima នៅ​Aeon 1 ឬ ផ្លា​ក​ផ្សព្វផ្សាយ​នានា​របស់ Huawei ដែល​មាន​រូប​កញ្ញា Bella ហើយ​បង្ហោះ​ក្នុង​គណនី Facebook របស់​អ្នកជា Public ជាមួយ #BellanovaConcert អ្នក​ដែល​មាន​ចំនួន Like ច្រើន​ជាងគេ នឹង​មានឱកាស​ទៅ​ទទួល​កញ្ញា Bella ពី​ព្រ​លាន​យន្តហោះ និង​ឈ្នះ​សំបុត្រ VIP ចូលរួម​ការ​ប្រគំ​តន្ត្រី​។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាច​ចូលរួម​លេង​ក្នុង​ការ​ប្រកួតប្រជែង​នៅ​លើ Huawei Facebook Page: Huawei Mobile (KH) និង Instagram: huaweimobilekh ដើម្បី​ទទួល​បាន​សំបុត្រ​ចូលរួម​ការ​ប្រគំ​តន្ត្រី​ឥត​គិតថ្លៃ ដើម្បី​មានឱកាស​ជួប​ផ្ទាល់​ជាមួយ Bella​។ មិនតែប៉ុណ្ណោះ អ្នក​ក៏​អាច​ទៅ​សាកសួរ​នៅ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ធំ​ៗ​ដែល​មាន​ស្លាក​សញ្ញា​Huawei នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ទទួល​បាន​សំបុត្រ​​ឥត​គិតថ្លៃ​ផង​ដែរ ដោយ​គ្រាន់តែ​ទិញ Huawei nova 3/nova 3i/ nova 3 lite និង​ធ្វើ​តាម​លក្ខខណ្ឌ​ផ្សេង​ៗ​។

លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង
ថា «​យើង​រៀបចំ​កម្មវិធី​ដ៏​ពិសេស​នេះ ដើម្បី​ឆ្លើយ​តប​តាម​កា​រស​ន្សា​របស់​ក្រុមហ៊ុន​ដែល​នឹង​អញ្ជើញ​កញ្ញា Bella មក​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ការ​តែងតាំង​កញ្ញា​ជា​ឯកអគ្គរដ្ឋទូត ការ​សំនូមពរ​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ Huawei និង​ការ​សម្ពោធ​ស្មា​ត​ហ្វូ​ន​ត្រកូល nova3 ស៊េរី ដែល​មាន​កញ្ញា Bella ជា​អ្នកតំណាង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ស្មា​ត​ហ្វូ​ន nova3 Lite តម្លៃ​ត្រឹមតែ $259 ដែល​មាន​អេ​ក្រង់​កោង 3D ពេញ​តួ ធំ​កប់​កែម បែប​ឆក​ទំហំ​បង្ហាញ 6.5 FHD+ FullView Display អេ​ក្រង់​លាត​រហូត​ដល់ 90.1% និង​កំរិត​បង្ហាញ 2349 * 1080 High Resolution បំពាក់​ដោយ AI កាមេរ៉ា​បួន​គ្រាប់ កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំហំ 16MP + 2MP និង​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់ 13MP + 2MP ជាមួយ​មុខងារ Master AI Photography ស្គាល់​បាន 22 ប្លង់​ខុស​ៗ​គ្នា ដែល​រូបភាព​តាម​ប្លង់ និ​មួយ​ៗ​ល្អ​ឥត​ខ្ចោះ មុខងារ Wide Aperture Mode និង​មុខងារ Hand-held Night Mode ថតរូប​ពេល​យប់​ស្អាត​កប់​តែ​ម្តង​។ ថាមពល​ថ្ម​របស់ nova3 Lite មាន​ទំហំ​ធំ​មហាសាល រហូត​ដល់ 4000mAh​។

អ៊ែ​ម​ហ្មង់​! អតិថិជន ឬ​មិត្ត​ៗ​យុវវ័យ​ទាំងអស់ អាច​មក​ថតរូប​ម៉ា​ឡូយ សែ​ល​ហ្វី​ម៉ា​កប់ តេស្ត​ប្រើ និង​ទទួល បទ​ពិសោធន៍​ថ្មី​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត Huawei nova 3 / nova 3i និង nova 3 lite ដែល​មាន AI ស្មា​ត កាមេរ៉ា​ឆ្លាត​វៃ 4 គ្រាប់ នៅ​ថ្ងៃ ចន្ទ ទី 10 ធ្នូ 2018 នេះ ចាប់ពី​ម៉ោង 6 ល្ងាច​តទៅ នៅ​ស្ទូ​ឌី​យោ​ហង្ស​មាស HDTV ផ្សារ​ទំនើប AEON MALL Phnom Penh ជាន់​ទី​4 និង​អាច​ចូលរួម​លេង​ហ្គេ​ម ដើម្បី​ឈ្នះ​សំបុត្រ​ចូលរួម​ទស្សនា​ក៌​ដូច​ជា​រង្វាន់​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

តើ​កញ្ញា Bella នឹង​មាន​អ្វី​ដែល​ពិសេស និង​ភ្ញាក់ផ្អើល​សម្រាប់​ការ​មក​ប្រទេស​កម្ពុជា​លើក​នេះ​! អីចឹង​តាមដាន​ទាំងអស់​គ្នា​៕ ដោយ​សហការ

https://www.youtube.com/watch?v=j_PYy9B9zKI&feature=youtu.be&fbclid=IwAR3yiuP-y_674pUgtxnliJBCUwJl3nXL4qsi-7lzbiruD96DXup2_YXCj4Y

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ