ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​គាំទ្រ​រដ្ឋសភា​គ្រោង​វិសោធនកម្ម​បើក​ច្រក​ឲ្យ​អតីត​សមាជិក​បក្ស​ប្រឆាំង​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែងប្រាប់​អ្នក​សា​រ័​ត៌​មាន នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ អំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​ក្នុង​ខេត្តសៀមរាប​ថា…

ខេត្តសៀមរាប ៖ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែងប្រាប់​អ្នក​សា​រ័​ត៌​មាន នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ អំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​ក្នុង​ខេត្តសៀមរាប​ថា លោក​តំណាង​ឲ្យ​សហភាព​អឺរ៉ុប​បានឃើញ​ពី​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​ពី​វិធាន​នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ឡើង​របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​លោក​យល់​ថា នេះ គឺជា​ជំហាន​ដ៏​វិជ្ជមាន​មួយ​សម្រាប់​ឈាន​ដល់​ការ​ធ្វើ​សំណើរ​ពី​នាយក​រដ្ឋមន្ត្រី​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​ដល់​អ្នកនយោបាយ​នៃ​គណបក្សប្រឆាំង​ចំនួន​១១៨​រូប បាន​ត្រឡប់​មក​ធ្វើ​នយោបាយ​វិញ ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​មាន​បណ្តឹង​ពី​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច និង​គណបក្ស​យុវជន​កម្ពុជា​ដាក់​ពាក្យ​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ក្រសួងមហាផ្ទៃ​ប្តឹង​ឲ្យ​ពិនិត្យ និង​បញ្ជូន​សំណុំរឿង​តុលាការ ដើម្បី​សុំ​រំលាយ​គណបក្សប្រឆាំង​មួយ​នេះ ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ២០១៧​ចៅក្រម​តុលាការ​កំពូល​បាន​សម្រេច​ប្រកាស​សាលក្រម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប រយៈពេល​៥​ឆ្នាំ ។

លោក ជាម យៀ​ប តំណាងរាស្ត្រ​មក​ពី​គណបក្សកាន់អំណាច​បាន​លើក​ឡើង​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​បាន​ដាក់​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មក​កាន់​រដ្ឋសភា ដើម្បី​ឲ្យ​រដ្ឋសភា​ពិនិត្យ និង​អនុម័ត​វិសោធនកម្ម​មាត្រា​៤៥​ថ្មី ។ លោក​ថា តាម​ច្បាប់​ក្រសួងមហាផ្ទៃ​ស្នើ​ទៅ​សម្តេច​តេ​ជោ​នា​យោ​រដ្ឋមន្ត្រី ហើយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ថ្វាយ​ដល់​ព្រោះ​មហាក្សត្រ ដើម្បី​ទ្រង់​សម្រេច​ចុង​ក្រោយ ។

លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា លោក​បានការ​កត់សម្គាល់ កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ២០១៨​ថា រដ្ឋសភា​បាន​ធ្វើ​សេចក្តី​ប្រកាស​ក្នុង​ការ​ធ្វើ​វិ​សោ​ន​កម្ម​ក្នុង​ការ​ផ្តល់​លទ្ធភាព​ឲ្យ​មានការ​បើក​ច្រក​សម្រាប់​ឲ្យ​សម្តេច​នាយក​រដ្ឋមន្ត្រី​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដក​បម្រាម​ពី​អ្នកនយោបាយ​ដែល​មិន​ឲ្យ​ចូល​ធ្វើ​នយោបាយ​ចំនួន​១១៨​រូប​មក​ពី​គណបក្សប្រឆាំង​ប្រឡូក​ក្នុង​នយោបាយ ។ លោក​ថា នេះ​ជា​ជំហាន​ជា​វិជ្ជមាន​មួយ​ដែល​ពី​មុន​មានការ​ព្រួយបារម្ភ​នៅ​ពេល​ដែល​ច្បាប់​បាន​បង្កើត​ឡើង​ពី​គណបក្ស​នយោបាយ​ដែល​ពុំ​មាន​នីតិវិធី​ណាមួយ​ប្តឹង​តវ៉ា​នៅ​ពេល​បុគ្គល​នយោបាយ​ណា​ម្នាក់​ត្រូវ​បាន​ហាម​មិន​ឲ្យ​ប្រឡូក​ក្នុង​វិស័យ​នយោបាយ ។

លោក​លើក​ឡើង​ថា​«​ព្រោះ​ជា​គោល​ច្បាប់​ទាំងឡាយ​ណា​ក៏​ដោយ​ដែល​ដាក់ទោស​គួរ​ចែង​ផង​ដែរ ពី​នីតិវិធី ដើម្បី​ប្តឹង​តវ៉ា​នឹង​ការ​ដាក់ទោស​ទាំងអស់​នោះ ។ យើង​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ពី​ការ​ចេញ​សេចក្តីថ្លែងការណ៍​វិជ្ជមាន​មួយ​ដែរ​របស់​រដ្ឋាភិបាល​លើ​ផ្នែក​ជា​ច្រើន​ដែល​ផ្នែក​ទាំងនោះ​សហភាព​អឺរ៉ុប និង​អ្នក​ពាក់ព័ន្ធ​បាន​សំដែង​ការ​ព្រួយបារម្ភ​» ។ លោក​ថា មានការ​បង្ហាញ​នូវ​ភាព​វិជ្ជមាន​ជា​ច្រើន​ដែល​លោក​សង្ឃឹមថា ការ​បង្ហាញ​នេះ​នឹង​ក្លាយទៅជា​ការ​អនុវត្ត​ជាក់ស្តែង ។

ចំពោះ​ការ​វិនិយោគ​នៅ​កម្ពុជា​វិញ លោក​ឯកអគ្គរដ្ឋទូត​អឺរ៉ុប​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​យក​ច្បាប់​អ្នក​វិនិយោគទុន​ពី​បណ្តា​ប្រទេស​លើស​ពី​មួយ ប៉ុន្តែ​យើង​សង្ឃឹមថា​អ្នក​វិនិយោគទន់​មក​ពី​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​អាច​ផ្តល់​គុណប្រយោជន៍ និង​លក្ខណៈ​ពិសេស​ដែល​មានគុណ​ភាព​ខ្ពស់​គោរព​តាម​ស្តង់ដា​ការ​យកចិត្តទុកដាក់​បំពេញ​ទៅ​លើ​ការ​ទទួលខុសត្រូវ​ផ្នែក​សង្គម បរិស្ថាន ហើយ​ការ​វិនិយោគ​នេះ​មាន​រយៈពេល​វែង​ដូចនេះ​សង្ឃឹមថា ដូចដែល​អ្នក​ទាំងអស់​គ្នា​បានឃើញ​៕

កែសម្រួលដោយ