ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ពួក​អាវកាក់​លឿង ដូច​សង្គ្រាម​ស៊ី​វិល

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ បណ្ដា​សារព័ត៌មាន​អង់គ្លេស​បាន​ផ្សាយ​ជា​ពិសេស រូបភាព​ទាំងឡាយ​នៃ​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ទី១​ធ្នូ​ក្នុង​វិ​ថី​ទាំងឡាយ​នៃ​ក្រុងប៉ារីស​។ បណ្ដា​រូបភាព​នៃ​ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​ដង​វិ​ថី​នានា​នៃ​ក្រុងប៉ារីស នាំ​ឲ្យ​មនុស្ស​ម្នា​នៅ​បរទេស​អះអាង​ថា មើលទៅ​ហាក់ដូចជា​បារាំង​នា​សតវត្ស​ទី​២១​នេះ វិល​ទៅ​រក​អតីតកាល​នៃ​បដិវត្តន៍​។ ទស្សនា​វ​ដ្ដី​TIME​អា​មេ​រិ​ក ដែល​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​ម្នាក់​របស់​ចលនា​អាវកាក់​លឿង​សរសេរ​ថា…

ប្រទេស​បារាំង ៖ បណ្ដា​សារព័ត៌មាន​អង់គ្លេស​បាន​ផ្សាយ​ជា​ពិសេស រូបភាព​ទាំងឡាយ​នៃ​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ទី១​ធ្នូ​ក្នុង​វិ​ថី​ទាំងឡាយ​នៃ​ក្រុងប៉ារីស​។

បណ្ដា​រូបភាព​នៃ​ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​ដង​វិ​ថី​នានា​នៃ​ក្រុងប៉ារីស នាំ​ឲ្យ​មនុស្ស​ម្នា​នៅ​បរទេស​អះអាង​ថា មើលទៅ​ហាក់ដូចជា​បារាំង​នា​សតវត្ស​ទី​២១​នេះ វិល​ទៅ​រក​អតីតកាល​នៃ​បដិវត្តន៍​។ ទស្សនា​វ​ដ្ដី​TIME​អា​មេ​រិ​ក ដែល​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​ម្នាក់​របស់​ចលនា​អាវកាក់​លឿង​សរសេរ​ថា មើលទៅ​បរិយាកាស​នៃ​អំពើ​ហិង្សា វា​ជា​បរិយាកាស​នៃ​សង្គ្រាម​ស៊ី​វិល​មួយ​។

ចំណែក​កា​សែត​ញូ​វ​យ៉​ក​ថែម​ចាត់​ទុក​ព្រឹ​តិ្ត​ការណ៍​ទាំងនោះ​ថា ជា​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​ដែល​រដ្ឋាភិបាល​លោក​EMMANUEL MACRON ឆ្លងកាត់​។ អំពើ​ហិង្សា​ថ្ងៃ​ទី​១​ធ្នូ​មាន​លក្ខណៈ​និមិត្តរូប​បំផុត​។ វា​ប្រៀប​ដូច​ជា​ការ​បះបោរ​សម័យ​ថ្មី​មួយ​របស់​ប្រជា​កសិករ​និង​កម្មករ ប្រឆាំង​ប្រ​ធានា​ធិ​ប​តិ​មួយ​រូប ដែល​គេ​កាន់តែ​ប្រឆាំង​ជំទាស់ រួច​អំពើ​អានា​ធិ​ប​តេ​យ្យ​នានា បាន​ប្រែក្លាយ​បណ្ដា​ដង​វិ​ថី​សំខាន់​ៗ ព្រមទាំង​ទីតាំង​ល្បី​ៗ​របស់​ប្រទេស​ក្លាយទៅជា​តំបន់​នៃ​សង្គ្រាម​ពិតប្រាកដ​មួយ​។ រួច​កាសែត​វ៉ា​ស៊ិ​ន​ប៉ុស្តិ៍​វិញ​សរសេរ​ថា ចលនា​របស់​ពួក​អាវកាក់​លឿង​ក៏​កើត​មាននៅ​តាម​ខេត្ត​ដែរ​។

បណ្ដា​សារព័ត៌មាន​អង់គ្លេស​ផ្សាយ​បណ្ដា​រូបភាព​នៃ​ការ​ប៉ះទង្គិច​គ្នា​តាម​ដង​វិ​ថី​ទាំងឡាយ​នៃ​ក្រុងប៉ារីស នៅ​វិមាន​ACR DE TRIOMPHE ដែល​គ្របដណ្ដប់​ដោយ​ផ្សែង​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​រូបភាព​នៃ​ការ​វាយ​បំបែក​រូបចម្លាក់​របស់​MARIANNE ក្នុង​វិមាន​នោះ​។ រួច​ទូរទ្សន៍​BBC​ក៏​ដូច​ជា​ទូ​​រ​ទស្សន៍​អង់គ្លេស​ឯទៀត​ៗ និយាយ​ពីការ​ប្រកាស​អាសន្ន​របស់​អាជ្ញាធរ ព្រោះតែ​សភាពការណ៍​ដូច​ជា​មិន​ស្រួល​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ