ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ើប​អង្កេត​ការ​ចុះ​ចត​បន្ទាន់​របស់​យន្តហោះ​លោកស្រី​ម័​រ​កែ​ល

5 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ អធិការបតី​អា​ល្លឹ​ម៉​ង់​លោកស្រី​អេ​ន​ចឺ​ឡា​ម័​រ​កែ​ល ទីបំផុត​នា​ថ្ងៃ​ទី​៣០​វិច្ឆិកា​វេលា​ល្ងាច បាន​មក​ដល់ទី​ក្រុង​ប៊ុ​យ​ណូ​ស៊ែ ហើយ​បាន​ចូលរួម ក្នុង​ពិធីជប់លៀង​ពេល​ល្ងាច​នៃ​កិច្ចប្រជុំ​កំពូល​G20 ក្រោយ​យន្តហោះ​លោកស្រី​ត្រូវ​ចុះ​ចត​បន្ទាន់​កាលពី​ថ្ងៃ​ទី​២៩​វិច្ឆិកា​នៅ​តំបន់​កូ​ឡូញ ដោយសារ​មាន​បញ្ហា​ខូច​ធ្ងន់ធ្ងរ​មក​។ យោង​តាម​កាសែត​អា​ល្លឺ​ម៉​ង់​មួយ​ថា…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ អធិការបតី​អា​ល្លឹ​ម៉​ង់​លោកស្រី​អេ​ន​ចឺ​ឡា​ម័​រ​កែ​ល ទីបំផុត​នា​ថ្ងៃ​ទី​៣០​វិច្ឆិកា​វេលា​ល្ងាច បាន​មក​ដល់ទី​ក្រុង​ប៊ុ​យ​ណូ​ស៊ែ ហើយ​បាន​ចូលរួម ក្នុង​ពិធីជប់លៀង​ពេល​ល្ងាច​នៃ​កិច្ចប្រជុំ​កំពូល​G20 ក្រោយ​យន្តហោះ​លោកស្រី​ត្រូវ​ចុះ​ចត​បន្ទាន់​កាលពី​ថ្ងៃ​ទី​២៩​វិច្ឆិកា​នៅ​តំបន់​កូ​ឡូញ ដោយសារ​មាន​បញ្ហា​ខូច​ធ្ងន់ធ្ងរ​មក​។

យោង​តាម​កាសែត​អា​ល្លឺ​ម៉​ង់​មួយ​ថា រឿង​យន្តហោះ​លោកស្រី​ម័​រ​កែ​ល​ខូច​ចុះ​ចត​បន្ទាន់​នេះ ពួក​អ្នក​សើ​ុ​ប​អង្កេត​នឹង​ពិនិត្យ​លើ​យថាភាព​នៃ​អំពើ​ឧក្រិដ្ឋ​មួយ ដែល​បង្ខំ​ឲ្យ​យន្តហោះ​រដ្ឋាភិបាល​ធុន​AIRBUS​នោះ របស់​អធិការបតី​ចុះ​ចត​បន្ទាន់​។

អ្នក​បើក​យន្តហោះ​នោះ​ជា​អ្នក​មានបទពិសោធន៍​ខ្ពស់ លើក​ឡើង​ពី​ការ​គាំង​ពុំ​ធ្លាប់​មាន​ពិ​មុន​មក នៃ​ប្រព័ន្ធ​គមនាគមន៍​។ យន្តហោះ​រដ្ឋាភិបាល​នោះ​ត្រូវ​ហោះ​បក​ក្រោយ ខណៈ​កំពុង​ហោះ​កាត់​ពី​លើ​ប្រទេស​ហូ​ឡង់ ដើម្បី​ចុះ​ចត​បន្ទាន់​នា​យប់​ថ្ងៃ​ទី​២៩​វិច្ឆិកា​នៅ​កូ​ឡូញ​អេ​ស្ប៉ា​ញ មក​ពី​ការ​ខូច​ប្រ​ព័​ន្ទ​អគ្គិសនី​មួយ​ចំនួន​។

មេដឹកនាំ​អា​ល្លឺ​ម៉​ង់​រូប​នោះ​ត្រូវធ្វើ​ដំណើរ​ជាមួយ​គណៈប្រតិភូ ដែល​កាត់​បន្ថយ​ចំនួន​ច្រើន តាម​យន្តហោះ​ពាណិជ្ជកម្ម​មួយ​គ្រឿង​ហោះហើរ​រវាង​ក្រុង​ម៉ា​ឌ្រី​ត​និង​ក្រុង​ប៊ុ​យ​ណូ​ស៊ែ ហើយ​ចុះ​នៅ​រដ្ឋធានី​អា​ហ្ស​ង់​ទី​ន​ជាមួយ​ការ​យឺតយ៉ាវ​១២​ម៉ោង​ខុស​កាលកំណត់​ពិ​ី​ដំបូង​។

ដោយសារ​បញ្ហា​យន្តហោះ​លោកស្រី​ខូ​ត​ធ្ងន់ធ្ងរ ការ​ជួប​គ្នា​របស់​លោកស្រី​គ្រោង​នា​ថ្ងៃ​ទី​៣០​វិច្ឆិកា ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​និង​ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង​ត្រូវ​លុប​ចោល ហើយ​អាច​ធ្វើ​ពេល​ណាមួយ​នា​ឱកាស​កិច្ចប្រជុំ​កំពូល​G20 ព្រោះ​កិច្ចប្រជុំ​នោះ​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី​២​ធ្នូ​។

លោកស្រី​ម័​រ​កែ​លម​ក​មិន​ទាន់​ចូលរួម​ក្នុង​ពិ​ធិ​បើក​កិច្ចប្រជុំ​កំពូល​នោះ ក៏​ដូច​ជា​ខក​ខានមិនបាន​ថតរូប​អនុស្សាវរីយ​ជា​ប្រពៃណី រួម​ជាមួយ​ប្រមុខរដ្ឋ​ឬ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២០​ជា​សមាជិក​G20៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ