ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ភាព​តានតឹងកាន់តែ​ខ្លាំង ! អ៊ុយ​ក្រែ​ន ប្រើ​ច្បាប់អាជ្ញាសឹក​របស់​ខ្លួន​ក្រោយរុស្ស៊ីចាប់​នាវា៣​គ្រឿង

5 ឆ្នាំ មុន

ប្រទេស​រុ​ស្សុី​-​អ៊ុយ​ក្រែ​ន ៖ សភា​អ៊ុយ​ក្រែ​ន​កាលពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា បាន​អនុម័ត​ការ​បញ្ចូល​ច្បាប់អាជ្ញាសឹក ក្នុង​បណ្ដា​តំបន់​ព្រំដែន​របស់​ប្រទេស សម្រាប់​រយៈពេល​៣០​ថ្ងៃ ខណៈ​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​រុ​ស្សុី ដែល​ចាប់​នាវាចម្បាំង​៣​គ្រឿង​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៥​វិច្ឆិកា​នៅ​ច្រក​សមុទ្រ…

ប្រទេស​រុ​ស្សុី​-​អ៊ុយ​ក្រែ​ន ៖ សភា​អ៊ុយ​ក្រែ​ន​កាលពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា បាន​អនុម័ត​ការ​បញ្ចូល​ច្បាប់អាជ្ញាសឹក ក្នុង​បណ្ដា​តំបន់​ព្រំដែន​របស់​ប្រទេស សម្រាប់​រយៈពេល​៣០​ថ្ងៃ ខណៈ​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​រុ​ស្សុី ដែល​ចាប់​នាវាចម្បាំង​៣​គ្រឿង​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៥​វិច្ឆិកា​នៅ​ច្រក​សមុទ្រ KERTCH ចូល​ទៅ​សមុទ្រ AZOV ។​

​គម្រោង​ច្បាប់​ពិសេស​នោះ​ត្រូវ​បាន​សភា​អ៊ុយ​ក្រែ​ន អនុម័ត​ដោយ​សំឡេង​២៧៦ នា​ឱកាស​នៃ​កិច្ចប្រជុំ​បន្ទាន់​មួយ ដោយ​មាន​វត្តមាន​របស់​ប្រធានាធិបតី​លោក​ប៉េ​ត្រូ​ប៉ូ​រ៉ូ​ឆេ​ន​កូ ។ ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​ទៅ​កាន់​ប្រជាជាតិ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​អះអាង​ថា បណ្ដា​ព័ត៌មាន​របស់​ភ្នាក់ងារ​សើុ​ប​ការណ៍ បង្ហាញ​ពី​ការ​គំរាមកំហែង​ខ្ពស់​បំផុត នៃ​ប្រតិបត្តិការ​តាម​ជើងគោ​កមួយ​ប្រឆាំង​អ៊ុយ​ក្រែ​ន ។ បើ​ដរាបណា​ទាហាន​រុ​ស្សុី​ឆ្លងកាត់​ព្រំដែន​របស់​យើង នោះ​ខ្ញុំ​នឹង​មិន​ទុក​ពេល​ឲ្យ​ខាត​មួយ​វិនាទី​ណា​ឡើយ ដើម្បី​ការពារ​ប្រទេស​យើង ។​

​ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង ទីក្រុង​កំពង់​ផែ​អ៊ុយ​ក្រែ​ន MARIOUPOL​កំពុង​តែ​រៀបចំ​សម្រាប់​សង្គ្រាម​ជាយថាហេតុ​មួយ ក្រោយ​រុ​ស្សុី​ចាប់​នាវា​៣​គ្រឿង​របស់​ប្រទេស​ខ្លួន ពេល​ចូល​ដោយ​ខុសច្បាប់​ក្នុង​ដែនទឹក​រុ​ស្សុី ក្នុង​ដែនសមុទ្រ​គ្រី​មេ​ដែល​រុ​ស្សុី​ប​ញ្ចូ​ន​ក្នុង​ដែនដី​ខ្លួន ។ នៅ​ទីនោះ​គេ​បាន​នាំ​គ្នា​ជីក​លេណដ្ឋាន ។​

​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា នៅ​ទីក្រុង​ខា​កៀវ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បាតុករ​ជាតិនិយម​អ៊ុយ​ក្រែ​ន​ច្រើន​សិប​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ស្ថាន​កុងស៊ុល​រុ​ស្សុី​ប្រចាំ​ទីក្រុង​នេះ ដោយ​គប់​ពងមាន់​និង​ផាវ​ទៅ​លើ​អគារ​កុងស៊ុល ។ បាតុករ​មួយ​ចំនួន​បាន​ស្រែក​ពាក្យ​ថា ស្លាប់​ទៅ​ពួក​កាន់កាប់​រុ​ស្សុី ។​

​ដើមឈើ​មួយ​ដើម​ក្នុង​ទីតាំង​ស្ថាន​កុងស៊ុល​នោះ​ត្រូវ​ពួក​បាតុករ​ដុត ញាំុ​ង​ឲ្យ​មាន​ផ្សែងហុយ​យ៉ាង​ក្រាស់​។ បាតុកម្ម​នៅ​ក្រុង​ខា​កៀវ​កើត​មាន​ក្រោយ​បាតុកម្ម កាលពី​យប់​ថ្ងៃ​ទី​២៥ មក​២៦ វិច្ឆិកា នៅ​មុខ​ស្ថានទូត​រុ​ស្សុី ប្រចាំ​ក្រុង​កៀវ​ដែល​នៅ​ទីនោះ ពួក​បាតុករ​បាន​នាំ​គ្នា​គប់​កាំ​ជ្រូ​ច​បំភ្លឺ មុន​ពេល​ប៉ូលិស​ធ្វើ​អន្តរាគមន៍ ។​

​ក្រោយ​ការ​ចាប់​នាវា​យោធា​របស់​ខ្លួន​៣​គ្រឿង បន្ទាប់​ពី​បាញ់​បណ្ដាល​ឲ្យ​នាវិក​អ៊ុយ​ក្រែ​ន​៦​នាក់​រង​របួស ក្រុង​កៀវ​បាន​ចោទ​រុ​ស្សុី​ថា​ឈ្លានពាន​ខាង​យោធា ហើយ​ដាក់​កងទ័ព​របស់​ខ្លួន​ឲ្យ​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន ត្រៀម​សម្រាប់​ការ​ប្រយុទ្ធ ហើយ​និយាយ​ថា​រក្សា​សិទ្ធិ​ការពារ​ខ្លួន ។ សកម្មភាព​យោធា​របស់​រុ​ស្សុី​នៅ​សមុទ្រ AZOV នាំ​ឲ្យ​មាន​ប្រតិកម្ម​ទូ​ទាំង​ពិភពលោក ។​

​សម្រាប់​អូតង់​យល់​ថា នោះ​ជា​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​បំផុត​មួយ ។ អគ្គលេខាធិការ​អូតង់​លោក JENS STOLTENBERG បាន​ព្រមាន​ក្រុង​មូ​ស្គូ​ពី​បណ្ដា​ផលវិបាក នៃ​សកម្មភាព​របស់​ខ្លួន ប្រសិនបើ​ពុំ​ធ្វើ​អ្វី​សោះ ដើម្បី​សម្រាល​ភាព​តានតឹង​ជាមួយ​ក្រុង​កៀវ​ទេ​នោះ​។ យើង​អំពាវនាវ​ដល់​រុ​ស្សុី​ឲ្យ​ប្រគល់​ជា​បន្ទាន់់​នាវា​ទាំងនោះ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​វិញ ។​

​ចំណែក​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​បាន​រួម​ប្រជុំ​ជា​បន្ទាន់​មួយ​។ ក្នុង​កិច្ចប្រជុំ​នេះ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អ​.​ស​.​ប លោកស្រី​នី​ក​គី​ហា​ឡី​បាន​បរិហារ​ថា នោះ​ជា​សកម្មភាព​មិន​ស្របច្បាប់​របស់​រុ​ស្សុី ។ ឯកអគ្គរដ្ឋទូត​រុ​ស្សុី​ប្រចាំ អ​.​ស​.​ប ដែរ​ចាត់​ទុក​ទ​ង្វើ​របស់​នាវា​អ៊ុយ​ក្រែ​ន​ទាំង​៣​គ្រឿង​នោះ​ថា​ជា​ការ​រំលោភ​បំពាន​លើ​អធិបតេយ្យភាព​រុ​ស្សុី និង​ជា​ការ​បង្កហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ