ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! តែ៣​ថ្ងៃ ​ស្លា.ប់​ជាង២០០​នាក់ ក្រោយ​ការ​វាយ​លុក​យ៉ាង​សាហា.វបំផុត

5 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ អង្គការសិទ្ធិមនុស្ស​ស៊ី​រី ​OSDH​ រាយការណ៍​នា​ថ្ងៃ​ទី​២៦​វិច្ឆិកា​ថា មនុស្ស​ជាង​២០០​នាក់​ភាគ​ច្រើន​ជា​ពួក​យុទ្ធ​ជន​បាន​ត្រូវ​ស្លាប់ រយៈពេល​តែ​៣​ថ្ងៃ​នៅ​ស៊ីរី​ដោយសារ​ការ​វាយលុក​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ធ្វើ​ឲ្យ​កងកម្លាំង​មួយ​ជួយ​ទ្រទ្រង់​ដោយ​សហរដ្ឋអាមេរិក រង​ការ​បាត់បង់​ធ្ងន់ធ្ងរ​បំផុត​។ ការ​វាយលុក​យ៉ា​សាហាវ​បំផុត​ដែល​បើក​ធ្វើ​ពី​ថ្ងៃ​ទី​២៣​មក​ថ្ងៃ​ទី​២៥​វិច្ឆិកា…

ប្រទេស​ស៊ី​រី ៖ អង្គការសិទ្ធិមនុស្ស​ស៊ី​រី ​OSDH​ រាយការណ៍​នា​ថ្ងៃ​ទី​២៦​វិច្ឆិកា​ថា មនុស្ស​ជាង​២០០​នាក់​ភាគ​ច្រើន​ជា​ពួក​យុទ្ធ​ជន​បាន​ត្រូវ​ស្លាប់ រយៈពេល​តែ​៣​ថ្ងៃ​នៅ​ស៊ីរី​ដោយសារ​ការ​វាយលុក​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ធ្វើ​ឲ្យ​កងកម្លាំង​មួយ​ជួយ​ទ្រទ្រង់​ដោយ​សហរដ្ឋអាមេរិក រង​ការ​បាត់បង់​ធ្ងន់ធ្ងរ​បំផុត​។

ការ​វាយលុក​យ៉ា​សាហាវ​បំផុត​ដែល​បើក​ធ្វើ​ពី​ថ្ងៃ​ទី​២៣​មក​ថ្ងៃ​ទី​២៥​វិច្ឆិកា ក្នុង​តំបន់​មួយ​នៃ​ខេត្ត​DEIR EZZOR ភាគ​ខាងកើត​ប្រទេស បង្ហាញ​ជា​ថ្មី ពី​សមត្ថភាព​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ការ​វាយប្រហារ ទោះជា​ក្រុម​នោះ​រង​ការ​វាយ​សំពង​យ៉ាងដំណំ​ក្ដី​។

OSDH​និយាយ​ថា​អង្គការ​ជី​ហា​ដ​នេះ​ដែល​ការពារ​ទីតាំង​ចុង​ក្រោយ​របស់​ខ្លួន ក្នុង​ខេត្ត​DEIR EZZOR​ជាប់​អី​ុ​រ៉ា​ក់ បាន​ប្រមូល​កម្លាំង​៥០០​នាក់ ក្នុង​នោះ​មាន​បណ្ដាជន​អត្តឃាត ធ្វើការ​វាយលុក​ប្រឆាំង​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​FDS ជួយ​ទ្រទ្រង់​ដោយ​អា​មេ​រិ​ក បណ្ដាល​ឲ្យ​កងកម្លាំង​នោះ​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ