យានអង្គការ NASA ប្រើពេលវេលាសុទ្ធតែ៧ ដើម្បីចុះចតភពព្រះអង្គារបានសម្រេច
សហរដ្ឋអាមេរិក ៖ យាន INSIGHT របស់អង្គការ NASA បានចុះចតហើយដូចការគ្រោងទុក កាលពីថ្ងៃទី២៦ វិច្ឆិកា លើដែនដីនៃភពព្រះអង្គារ…
សហរដ្ឋអាមេរិក ៖ យាន INSIGHT របស់អង្គការ NASA បានចុះចតហើយដូចការគ្រោងទុក កាលពីថ្ងៃទី២៦ វិច្ឆិកា លើដែនដីនៃភពព្រះអង្គារ…
សហរដ្ឋអាមេរិក ៖ យាន INSIGHT របស់អង្គការ NASA បានចុះចតហើយដូចការគ្រោងទុក កាលពីថ្ងៃទី២៦ វិច្ឆិកា លើដែនដីនៃភពព្រះអង្គារ បន្ទាប់ពីការងារមួយដែលមានរយៈពេល៧ឆ្នាំ និងការហោះហើរអស់ពេល៧ខែក្នុងទីអវកាស ព្រមទាំងការប្រើពេលជិត៧នាទីសម្រាប់ការចុះមក ។
នៅឯមជ្ឈមណ្ឌលត្រួតពិនិត្យបេសកកម្មរបស់យាននេះ ស្ថិតនៅ JET PROPULSION LABORATORY នាទីក្រុង PASADENA រដ្ឋកាលីហ្វ័រនីញ៉ា បណ្ដាអ្នកធ្វើការនៅទីនោះក្រោយយាននេះចុះដោយជោគជ័យ បានសម្ដែងក្ដីរីករាយខ្លាំងណាស់ ដោយចាប់អោបគ្នានិងហ៊ោកញ្ច្រៀវ ។
ពួកគេទះដៃអបអរសាទរ ហើយនៅឯស្ថានីយអវកាសអន្តរជាតិISS ពួកអ្នកប្រចាំការនៅទីនោះ ដែលតាមដានការចុះរបស់យាននោះ ក៏ផ្ទុះក្ដីរីករាយខ្លាំងដែរដែលឃើញយានដំបូង ចាប់តាំងពិី៦ឆ្នាំមកហើយចុះលើភពព្រះអង្គារបាន ។
២ម៉ោងប៉ុណ្ណោះមុនពេលហោះចូលទៅក្នុងបរិយាកាសនៃភពព្រះអង្គារ យានINSIGHTស្ថិតនៅចម្ងាយដល់ទៅជាង ២៥.០០០គីឡូម៉ែត្រពីភពក្រហម ហើយពេលនោះបណ្ដាវិស្វកររបស់NASA ពុំអាចធ្វើអ្វីបានក្រៅពីអោបដៃចាំមើលនោះឡើយ រួចហាក់ដូចជាអស់សង្ឃឹម ។
ការហោះចូលបរិយាកាសភពព្រះអង្គារដែលពោរពេញដោយព្យុះធូលី រហូតដល់ពេលចុះដល់ដីភពនេះ សុទ្ធតែមានការរៀបចំកម្មវិធីទុកមុន ។ ប៉ុន្មាននាទីក្រោយការចុះចតយាន INSIGHT បានបញ្ជូនរូបភាពដំបូងរបស់វា ។ នោះជារូបភាពនៃកន្លែងមួយដែលគេពុំធ្លាប់ឃើញទល់តែសោះ ។
បន្ទាប់ពីហោះចូលក្នុងបរិយាកាសភពព្រះអង្គារបានបន្តិច ការកកិតធ្វើឲ្យសីតុណ្ហភាពរបស់យាននោះឡើងដល់១៥០០អង្សាសេ ប៉ុន្តែយាននោះនៅតែទ្រាំទ្របានមកពីប្រព័ន្ធការពារកម្ដៅ ។ ពេលចូលក្នុងបរិយាកាសភពព្រះអង្គារយាន INSIGHT ហោះហើរ ក្នុងល្បឿនដល់ទៅប្រមាណជា២០.០០០គីឡូម៉ែត្រក្នុង១ម៉ោង គឺ៣ទៅ៤ដងលឿនជាងល្បឿនគ្រាប់កាំភ្លើង ក្រោយពីវាហោះហើរក្នុងចម្ងាយផ្លូវ ប្រមាណជា៤៨០លានគីឡូម៉ែត្រមក ។ ខណៈនៅសល់១០០គីឡូម៉ែត្រពីដែនដីភពព្រះអង្គារ ឆ័ត្រយោងយក្សបានបើកដោយស្វ័យប្រវត្តិ ទប់ល្បឿនបន្ទាប់មកយានបានបញ្ចេញជើង៣ ហើយឆត្របានផ្ដាច់ ៕
ចែករំលែកព័តមាននេះ