ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អ​អេ​ហ្វ​៣ វើ​ល​ដ៏ កម្ពុជា ជួយ​សម្អាត​ក្រុង​រយៈពេល ៣ ថ្ងៃ នៃ ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក អកអំបុក និង​សំពះ​ព្រះ​ខែ ក្រុមហ៊ុន​អ​អេ​ហ្វ​៣ វើ​ល​ដ៏ កម្ពុជា (Rf3 World Cambodia)…

​រាជធានី​ភ្នំពេញ​៖ រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក អកអំបុក និង​សំពះ​ព្រះ​ខែ ក្រុមហ៊ុន​អ​អេ​ហ្វ​៣ វើ​ល​ដ៏ កម្ពុជា (Rf3 World Cambodia) ជួយ​សម្អាត​ជុំវិញ​ទីកន្លែង​ប្រារព្ធ​ពិធី​អបអរ​សប្បាយ តាម​មាត់​ទន្លេ​និង​មុខ​បរមរាជវាំង​រយៈពេល ៣ ថ្ងៃ​ជាប់​ៗ​គ្នា គិត​ចាប់ពី​ថ្ងៃ​ទី ២១ ដល់​២៣ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ។​

​លោក វណ្ណ សុភា​នោ អគ្គនាយក ក្រុមហ៊ុន​អ​អេ​ហ្វ​៣ វើ​ល​ដ៏ បាន​ថ្លែង​ឱ្យ​ដឹង​ថា «​ការ​ជួយ​សំអាត និង​ថែរក្សា​​សោ​ភណ្ឌ​ភាព​ទីក្រុង ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​យើង​គ្រប់​ៗ​គ្នា​។ ក្រុមហ៊ុន Rf3 World Cambodia បាន​សហការ​ជាមួយ សមាគមយុវជន​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ តាម​ការ​ចង្អុលបង្ហាញ របស់​សាលាក្រុង​រាជធានី​ភ្នំពេញ រយៈពេល​បី​ថ្ងៃ ជា​ផ្នែក​ជួយ​សង្គម និង ជួយ​សម្រាល​កិច្ច​ការងារ​របស់​រាជរដ្ឋាភិបាល ដើម្បី​ផលប្រយោជន៍​រួម​គ្នា ទទួល​បាន​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ស្អាត​ឡើង​វិញ​ក្រោយ​បញ្ចប់​រាជ​ព្រះ​ពិធីបុណ្យ​អុំទូក​»​។​

​សូម​បញ្ជាក់​ថា លោក វណ្ណ សុភា​នោ អគ្គនាយក​ក្រុមហ៊ុន Rf3 World Cambodia និង​លោក​សមូហ​ក​បណ្ឌិត ឡឺ សុភាព ជា​ប្រធាន សមាគមយុវជន សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ បាន​ចូលរួម​សំអាត​ទីក្រុង ជាមួយ​សមាជិក​របស់​លោក ប្រកបដោយ​ទឹកចិត្ត​រីករាយ និង​មនោសញ្ចេតនា​កក់ក្តៅ​ជាទី​បំផុត ហើយ​ព្រមទាំង​ជួយ​ទូកប្រណាំង​ចំនួន​ពីរ​ទូក ដែល​បាន​ចូលរួម​ពិធីបុណ្យ​ប្រពៃណី​ជាតិ​កន្លង​ទៅ​នេះ​ផង​ដែរ ៕ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ