ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេស្ប៉ា​ម៉ូ​ដែល​ថ្មី ៣ ប្រភេទ​បង្ហាញ​វត្ត​មាននៅ​ទីផ្សារ​កម្ពុជា ជាមួយ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជាមួយនឹង​តម្រូវការ​ទីផ្សារ​កាន់តែ​កើនឡើង​នៃ​ម៉ូតូ​វេស្ប៉ា ក្រុមហ៊ុន​ណា​រី​តា​វេស្ប៉ា កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​បាន​រៀបចំ​ពិធី​សម្ពោធ ម៉ូតូ​វេស្ប៉ា​ម៉ូ​ដែល​ថ្មី ចំនួន…

រាជធានី​ភ្នំពេញ​៖ ជាមួយនឹង​តម្រូវការ​ទីផ្សារ​កាន់តែ​កើនឡើង​នៃ​ម៉ូតូ​វេស្ប៉ា ក្រុមហ៊ុន​ណា​រី​តា​វេស្ប៉ា កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​បាន​រៀបចំ​ពិធី​សម្ពោធ ម៉ូតូ​វេស្ប៉ា​ម៉ូ​ដែល​ថ្មី ចំនួន ៣ ប្រភេទ នៅ​ហាង​កា​ឡូ​ល​ធី​កាហ្វេ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​នេះ កញ្ញា ឃាង ស៊ា​ង​ណៃ ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​របស់ ក្រុមហ៊ុន​ណា​រី​តា​វេស្ប៉ា បាន​ថ្លែង​បញ្ជាក់​ថា​ម៉ូតូ​វេស្ប៉ា​ម៉ូ​ដែល​ថ្មី ៣ ប្រភេទ​រួម​មាន ម៉ូតូ​វេស្ប៉ា​ព្រី​ម៉ា​វេ​រ៉ា (Vespa Primavera & Sprint) និង វេស្ប៉ា​អេស (Vespa S) គឺជា​ម៉ូតូ​ជំនាន់​ថ្មី ដែល​ផលិត​ឡើង​កាន់តែ​ថ្មី និង​ទំនើប​ជាង​មុន ជាមួយនឹង​បច្ចេកវិទ្យា​របស់ Piaggio នឹង​ដាក់​លក់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

កញ្ញា ឃាង ស៊ា​ង​ណៃ មាន​ប្រសាសន៍​ពន្យល់​ទៅ​កាន់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ អតិថិជន​និង ដែល​ស្រលាញ់​និង​គាំទ្រ ម៉ូតូ​វេស្ប៉ា ថា​ម៉ូតូ​ជំនាន់​ថ្មី​នេះ គឺ​មានការ​ទម្រង់​ផ្នែក​សោភណភាព និង​ការ​បង្កើន​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ បន្ថែម​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​វា​មាន​សមត្ថភាព​កាន់តែ​ប្រសើរ ស៊ីសាំង​តិច សម្លេង​ស្ងាត់​ល្អ និង​មាន​ភាព​រហ័ស ។ ជាង​នេះ​ទៅ​ទៀត ម៉ូតូ​វេស្ប៉ា​ជំនាន់​ថ្មី​នេះ ជាយា​ន្ត​ជំនិះ​ទំនើប ស៊ី​វិ​ល័យ មាន​សុ​វត្តិភាព បំពាក់​ដោយ​ប​ចេ្ច​ក​វិទ្យា​ទាន់សម័យ និង​ជួយ​ការពារ​បរិស្ថាន តាម​រយៈ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល​ផង​ដែរ ។

សូម​ណែនាំ​ឲ្យ​ស្គាល់​នូវ​ម៉ូតូ​វេស្ប៉ា ស្ព្រី​ន (Sprint) ព្រី​ម៉ា​វេ​រ៉ា (Primavera) និង​ម៉ូតូ​វេស្ប៉ា​អេស (S) ជំនាន់​​ថ្មី ជា​ខ្សែស្រឡាយ​របស់​ម៉ូតូ Vespino ដែល​មាន​រូបរាង​តូច​ច្រឡឹង មាន​ភាព​ទាក់ទាញ និង​ជា​ម៉ូតូ​ដ៏​ពេញ​និយម​បំផុត​សម្រាប់​យុវវ័យ​នៅ​ជុំវិញ​ពិភពលោក នា​អំឡុង​ទសវត្សរ៍​ទី ៦០ ។ ម៉ូតូ​នេះ នឹង​ធ្វើ​ឲ្យ​អ្នកបើកបរ​មាន​មោទនភាព និង​សុវត្ថិភាព​រាល់​ការ​ធ្វើ​ដំណើរ ៕

១- ម៉ូតូ​វេស្ប៉ា ព្រី​ម៉ា​វេ​រ៉ា​៖ ចេញ​ដំបូង​នៅ​ឆ្នាំ ១៩៦៨ ដែល​មាន​រាង​តូច បំពាក់​ដោយ​ម៉ាស៊ីន​ទំនើប និង​ជា​ម៉ូ​ដែល​មួយ ដែល​លក់ដាច់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​វេស្ប៉ា ។ ម៉ូតូ​វេស្ប៉ា ព្រី​ម៉ា​វេ​រ៉ា (Primavera) បាន​បង្កើត​ឡើង​តាម​លំនាំ​គំរូ ការ​រចនា និង​បច្ចេកវិទ្យា​មួយ​ចំនួន​របស់​ស្តេច ម៉ូតូ​វេស្ប៉ា ៩៤៦ ដែល​ជា​ម៉ូ​ដែល​ពោរពេញ​ដោយ​កិត្យានុភាព មាន​ភាព​ថ្លៃថ្នូរ និង​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​វេស្ប៉ា​។ ក្រុមហ៊ុន​នឹង​ដាក់​លក់​ម៉ូតូ​មាន​កម្លាំង ១២៥ សេ​សេ មាន ៣ ពណ៌​សម្រាប់​ជ្រើសរើស រួម​មាន ប្រផេះ ខ្មៅ និង ទឹកដោះគោ ។

២- វេស្ប៉ា ស្ព្រី​ន (Vespa Sprint)៖ ជា​ម៉ូ​ដែល​ជំនាន់​ថ្មី និង​ទំនើប​បំផុត​បែប​កីឡា ។ វា​ត្រូវ​បាន​ផលិត​និង​វាយលុក​ក្នុង​ទីផ្សារ​អឺរ៉ុប​ចាប់ពី​ពាក់កណ្តាល​ទសវត្សរ៍​ទី ៦០ ។ វា​មាន​រាង​តូច​ច្រឡឹង មាន​ផា​សុខភាព និង​សុវត្ថិភាព​ក្នុង​ពេល​បើកបរ រហ័ស ងាយស្រួល​បត់បែន ទំនើប ច​ង្ក្រៀ​ង​ជ្រុង ។ វា​ជា​តំណាង​ឲ្យ​ភាព​ក្លា​ហាន និង​ភាព​ជា​យុវវ័យ ។ ក្រុមហ៊ុន​នឹង​ដាក់​លក់​ម៉ូតូ​មាន​កម្លាំង ១២៥ សេ​សេ ដែល​មាន ២ ពណ៌ គឹ​ក្រហម​និង ស​។

ម៉ូតូ​ទាំង ២ ខាងលើ​មាន​លក្ខណៈ​កាន់តែ​ពិសេស​ជាង​មុន ដូច​ជា​៖ គ្រប់​អំ​ពូ​ល​ភ្លើង​និង​ស្តុ​ប ប្រើប្រាស់​ភ្លើង អ៊ិ​ល អ៊ី ឌី​, រង្វង់​កង់​ដែល​មាន​ទំហំ ១២ អីុញ​= ៣០.៤៨ សង់ទីម៉ែត្រ ជាមួយ​យ៉ា​ន់​អាលុយមីញ៉ូម ដែល​រចនា​ថ្មី​ជួយ​ឲ្យ​ម៉ូតូ​កាន់តែ​ស្រស់​ស្អាត​និង​មាន​លំនឹង​, មាន​បំពាក់​ប្រព័ន្ធ​ហ្វ្រាំង ABS, មាន​បំពាក់​ប្រព័ន្ធ Immolizer ដែល​ការពារ​ចោរកម្ម ហើយ​ម៉ូតូ​ទាំង ២ ម៉ូ​ដែល​នេះ​បាន​ភ្ជាប់​មក​ជាមួយ​នូវ USB សម្រាប់​សាក​ថ្ម​នៅ​ប្រអប់​ខាង​មុខ ជាដើម​។

៣- ម៉ូតូ​វេស្ប៉ា​អេស (S) ជំនាន់​ថ្មី ៖ ជា​ប្រភេទ​ម៉ូតូ​កីឡា និង​ជា​និមិត្តសញ្ញា​នៃ​ភាព​ស៊ី​វិ​ល័យ ប្រកបដោយ​ថាមពល ។ ម៉ូតូ​វេស្ប៉ា​អេស (S) ជំនាន់​ថ្មី មាន​បំពាក់​ម៉ាស៊ីន i-get ដែល​ជម្រុញ​ឲ្យ​ការ​ធ្វើ​ដំណើរ​លឿន រហ័ស កាត់​បន្ថយ​សម្លេង​ដល់​ទៅ ១៥% សន្សំ​សំចៃ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ ជួយ​ឲ្យ​ការ​ធ្វើ​ដំណើរ​មាន​ភាព​រលូន​នៅ​គ្រប់​ស្ថានភាព​ផ្លូវ ។ ក្រុមហ៊ុន​នឹង​ដាក់​លក់​ម៉ូតូ​មាន​កម្លាំង ១២៥ សេ​សេ មាន ៣ ពណ៌ គឺ ស ទឹកក្រូច និង ខៀវ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ