ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​មើល​ក៏​ដឹង​ថា សប្បាយ​និង​មាន​អត្ថន័យ​ណាស់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​អាជ្ញាធរ​ខេត្តសៀមរាប​បាន​រៀបចំ​ប្រារព្ធ​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ក្នុង​គោលបំណង​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ ឱ្យ​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់​បាន​យល់​ចង​ចាំ និង​បណ្តុះ​ឧត្តមគតិ​មនសិការ​ជាតិ​ជាមួយនឹង​ការ​បង្ហាញ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទទួលស្គាល់​នូវ​ភាព​សំបូរ​បែប​នៃ​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ…

ខេត្តសៀមរាប ៖ នា​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​អាជ្ញាធរ​ខេត្តសៀមរាប​បាន​រៀបចំ​ប្រារព្ធ​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ក្នុង​គោលបំណង​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ ឱ្យ​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់​បាន​យល់​ចង​ចាំ និង​បណ្តុះ​ឧត្តមគតិ​មនសិការ​ជាតិ​ជាមួយនឹង​ការ​បង្ហាញ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទទួលស្គាល់​នូវ​ភាព​សំបូរ​បែប​នៃ​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ ។

ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប និង​លោក​ជំទាវ និង​លោក អ៊ឹ​ង ហឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដោយ​មានការ​ចូលរួម​ពី​សំណាក់​អស់លោក លោក​ជំទាវ លោក លោកស្រី ជា​សមាជិក​ព្រឹទ្ធសភា សមាជិក​សភា​មណ្ឌល​សៀមរាប សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មេបញ្ជាការ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤ តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្នងការ ស្នងការ​រង​នគរបាល​ខេត្ត​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​យ៉ាងច្រើន​កុះករ ។

ថ្លែង​សុន្ទរកថា បើក​ការ​ប្រារព្ធ​ពិធី​អកអំបុក​នេះ​លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា ពិធី​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​ប្រពៃណី ប្រចាំឆ្នាំ​ដ៏​ធំ​នេះ​ដូច​ជា ពិធី​អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​ជា​បវេណី​មួយ​ដែល​ប្រជានុរាស្ត្រ​ខ្មែរ​តាំងពី​បុរាណ​តែងតែ​ប្រារព្ធ​រៀបចំ​ឡើង ហើយ​ត្រូវ​បាន​ប្រជារាស្ត្រ​ខ្មែរ​ទូ​ទាំង​ប្រទេស​អនុវត្ត​បន្ត​ពី​បុព្វការី​របស់​ខ្លួន ក្នុង​សក្ខីភាព​បញ្ជាក់​អំពី​ទឹកចិត្ត​គោរព​ស្រឡាញ់ និង​ការ​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​អរូបី​យ​លើកកម្ពស់​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ដ៏​ល្អ​ផូរផង់​ឱ្យ​បាន​គង់វង្ស ស្ថិត​ស្ថិរ សម្រាប់​បច្ចុប្បន្ន និង​តទៅ​អនាគត ដើម្បី​ជា​ការ​រំលឹក​ដឹងគុណ​ដល់​ផែនដី​ដែល​បាន​ទ្រទ្រង់​ឱ្យ​ជីវិត​មនុស្ស​សត្វ អាច​រស់រាន​បន្ត​ពូជពង្ស​បង្ក​លក្ខណៈ​គ្រប់​ភាវរស់​អាច​សម្រប​ខ្លួន និង​រស់នៅ​រីក​ធំធាត់​តាម​ប្រភេទ​លក្ខណៈ​ភូមិសាស្ត្រ និង​ការ​វិវត្តន៍​នៃ​សង្គម​បរិយាកាស​ទូទៅ​របស់​ធម្មជាតិ ។

លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង បាន​បញ្ជាក់​ទៀត​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​បណ្តែត ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ គឺជា​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​ដ៏​ធំ​មួយ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជា​បេតិកភណ្ឌ​ជាតិ​អរូបី​យ​មាន​តម្លៃ​សម្រាប់​ទ្រទ្រង់​ថែរក្សា​ព្រលឹង និង​អត្តសញ្ញាណ​ជាតិ តាម​រយៈ​នៃ​ការ​លើកកម្ពស់​តម្លៃ​វប្បធម៌​សង្គម​កម្ពុជា ដែល​ជា​រដ្ឋ​មួយ​មាន​ចំណាស់​ក្នុង​ប្រវត្តិសាស្ត្រ ធ្លាប់​មាន​អារ្យធម៌​ល្បីល្បាញ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ដំបូល​នៃ​សន្តិភាព ឧត្តមភាព​នៃ​វប្បធម៌ និង​ការ​ផ្សព្វផ្សាយ​ព្រឹ​ត្ត​ការណ៍​នេះ និង​បង្កើន​នូវ​ភាព​ទាក់ទាញ​ថ្មី​ថែម​ទៀត​ដល់​ភ្ញៀវ​ទេស​ជាតិ ភ្ញៀវ​អន្តរជាតិ ឱ្យមក​ទស្សនា​ខេត្តសៀមរាប​ឱ្យ​កាន់តែ​ច្រើន​ឡើង​ៗ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ  ។

ដូច្នេះ​ការ​ប្រារព្ធ​ពិធី​នេះ​ឡើង គឺ​ផ្តើម​ចេញពី​ការ​អភិរក្ស​ឱ្យ​បាន​ល្អ​នូវ​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ រក្សា​តម្លៃ​អត្តសញ្ញាណ​ជាតិ​ឱ្យ​បាន​គង់វង្ស ហើយ​ក៏​ជា​ការ​បង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ លើ​ទឹកដី​អច្ឆរិយៈ បង្ក​បរិយាកាស​សប្បាយ​រីករាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​បាន​ស្វែង​យល់​អំពី​របៀប​រៀបចំ​យល់​ដឹង​អំពី​អត្ថន័យ​ខ្លឹមសារ​នៃ​ពិធី​ជំនឿ​ប្រពៃណី​សាសនា​មរតក​ដូនតា​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ