ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងត្រឹមថា…ក្រោយឈ្លោះ ប្រពន្ធគេច​អត់ដេក​ផ្ទះ​​​ជាមួយ​ប្តីនេះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០​ វិច្ឆិកា នៅ​នឹង​ផ្ទះ​របស់​ខ្លួន​ដែល ស្ថិត​ក្នុងភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប ស្រុក…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០​ វិច្ឆិកា នៅ​នឹង​ផ្ទះ​របស់​ខ្លួន​ដែល ស្ថិត​ក្នុងភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប ស្រុក ឯក​ភ្នំ ដែល​គេ​សង្ស័យ​មាន​បញ្ហា​ក្នុង​គ្រួសារ​។

ជន​រង​គ្រោះ​ឈ្មោះ​យ៉ុ​ង សុភា អាយុ ៤៥​ឆ្នាំ រស់នៅ​ចំណុចភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។ សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ប្រើ​ក្រ​ម៉ា​ចង​.​ក​ភ្ជាប់​នឹង​ផ្លានផ្ទះ​រហូត​​ស្លាប់ តែ​គេ​មិន​ទាន់​ដឹង​​ពី​មូលហេតុ​ជាក់លាក់​នៅ​ឡើយ​ទេ​ ។ ប៉ុន្តែ​បើ​តាម​ប្រភព​នានា​ថា បុរស​នេះ​បាន​ផឹកស្រា​ស្រវឹង ហើយ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​នៅ​យប់​នោះ មុន​ពេល​ធ្វើ​អត្តឃាត​ខ្លួនឯង​។

សមត្ថកិច្ច​បាន​ស្រង់​សម្តី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ថា បុរស​នោះ​ពិតជា​បាន​បង្កជម្លោះ​ជាមួយ​ប្រ​ព្រ​ន្ធ​មែន​ក្រោយ​ពេល​ផឹកស៊ី​ស្រវឹង​។ បើ​តាម​ការ​ស្រង់​សម្ដីដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ផ្ទុះ​ជម្លោះ នៅ​យប់​នោះ​ប្រពន្ធ​បាន​គេចខ្លួន​មិន​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​ប្ដី​ទេ ដែល​ទំនង​ដោយសារ​តែ​បែប​នេះ​ហើយ ទើប​បុរស​ជា​ប្ដី​សម្រេច​ធ្វើ​អត្តឃាត​ខ្លួនឯង​តែ​ម្ដង ​។

ទោះ​យ៉ាងណា​នេះ ​គ្រាន់តែ​ជា​របាយ​ការ​ណ៍​បឋម​របស់​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​ពិនិត្យ និង​ទ​ទូល​បាន​ព័ត៌មាន​ជំ​ហាន​ដំបូង​តែ​ប៉ុណ្ណោះ​ ។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​បន្ត និង​បាន​ធ្វើ​កំណត់ហេតុ​ ដើម្បី​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ