ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាហា.វមែន…ស្តែង​​​ដូចករណីដ៏ព្រៃ.ផ្សៃ​នេះ​ រួចដឹកសព​ទៅ​ចោលវត្តទឹកថ្លា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ ជា​ឃាតករ​ស្រី​-ប្រុស​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវ​ជ្រាវ និង​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​ទារុណកម្ម​លើ​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់រហូត​ដល់​ស្លាប់ ហើយ​យក​សព​ទៅ​ចោល​នៅ​ឈាបនដ្ឋានវត្ត​ទឹកថ្លា ​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា កន្លង​មក…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ ជា​ឃាតករ​ស្រី​-ប្រុស​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវ​ជ្រាវ និង​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​ទារុណកម្ម​លើ​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់រហូត​ដល់​ស្លាប់ ហើយ​យក​សព​ទៅ​ចោល​នៅ​ឈាបនដ្ឋានវត្ត​ទឹកថ្លា ​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា កន្លង​មក ។

នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​បច្ចេកទេស​និង​នគរបាល​ខណ្ឌទួលគោក ក៏​បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​ម៉ា​ស្យា​កោស​ជប់​នៅ​តំបន់​ត្រឡោក​បែក តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដើម្បី​រក​វត្ថុ​តាង ។ ទោះបីជា​យ៉ាងណា​ក្តី​ការ​ឃាត់ខ្លួន ជនសង្ស័យ ជា​ឃាតករ​នេះ​នគរបាល​ពុំ​បាន​ផ្តល់​ព័ត៌មាន​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ ដោយ​អះ​អាង​ថា​ ទុក​ស្រាវជ្រាវ​បន្ត ។

គួរ​បញ្ជាក់​ថា នារី​អាយុប្រមាណ​ជាង​២០​ឆ្នាំ ជា​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ទុក​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា កាលពី​វេលា​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ។ បន្ទាប់​ពី​ដឹក​ទៅ​ដល់​វត្ត បុរស​ម្នាក់​ក៏​បាន​ប្រាប់​ថា ទៅ​ហៅ​បងប្អូន រួច​ក៏​បាន​គេច​បាត់​ទៅ​ដូច​ដឹក​ខ្មោច​យក​ទៅ​ចោល ។ លុះ​ស្អែក​ឡើង​អត់​ឃើញ​មាន​សាច់ញាតិ​ណា​មក​សួរនាំ​ចាត់ចែង​សោះ រហូត​ដល់​រសៀល តា​អាចារ្យ​ក៏​បាន​រាយការណ៍​ប្រាប់​នគរបាល​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ ។

តាម​ការ​ត្រួតពិនិត្យ​លើ​សព​នារី​ម្នាក់​នោះ​បាន​រក​ឃើញ​ថា ត្រូវ​បាន​គេ​វាយ​និង​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ វាយដំ​ស្ទើរ​សុះសាច់ ទើប​បណ្តាល​ឲ្យ​រង​របួស​ជាំ​ពេញ​ខ្លួន​រហូត​ដល់​ស្លាប់ ។តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​ពី​នគរបាល​ខណ្ឌ​សែន​សុខ ក៏​ឈាន​ទៅ​ឃាត់​បាន​ជនសង្ស័យ​២​នាក់ ប្រុស​ម្នាក់​ស្ត្រី​ម្នាក់​កាលពី​វេលា​យប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ដោយ​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើ​ទារុណកម្ម​ស្រី​រូប​នោះ​រហូត​ដល់​ស្លាប់ ។ បុរស​ម្នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ត្រូវ​គេ​ដឹង​ថា ជា​ជើងកាង​ផ្ទះបន​នៅ​តំបន់​ត្រឡោក​បែក ។

បន្ទាប់​ពី​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា នគរបាល​ក៏​បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះបន​ស្រី ជ្រក​ក្រោម​ស្លាក​ម៉ា​ស្យា​កោស​ជប់ ដែល​ជា​កន្លែង​សង្ស័យ​ធ្វើ​ទារុណកម្ម​មក​លើ​នារី​រកស៊ី​ផ្លូវភេទ ព្រោះ​ជនសង្ស័យ​ម្នាក់​បាន​ឆ្លើយ​សារភាព​ហើយ ។

ទោះបីជា​យ៉ាងណា មេបន​ដែល​ជា​មេខ្លោង​បាន​គេចខ្លួន​បាត់ ។ ប៉ុន្តែ​ដោយ​ឃើញ​ផ្ទះ​បិទទ្វារ​ចាក់សោ​ជាប់ សមត្ថកិច្ច​ក៏​ធ្វើ​តាម​ច្បាប់​ដោយ​លី​ក​ន្រៃ្ត​យក្ស​ទៅ​កាត់​ទ្វារ​ដែក​បើក​មើល ព្រោះ​សង្ស័យ​ថា​ជាទី​តាំងធ្វើ​ទារុណកម្ម រហូត​ដល់​ស្លាប់​ស្ត្រី​ម្នាក់​យក​ទៅ​ចោល ៕

អត្ថបទសរសេរ ដោយ