ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឃាតក.ម្ម​៣​ថ្ងៃ​…​ឃាតករ​ត្រូវ​បាន​នាំ​ទៅ​ធ្វើ​ត្រាប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទំនាស់​រឿង​ចាប់​ត្រី​ក្នុង​ស្រែ​ធ្វើ​ឱ្យ​ខូច​ស្រូវ​ក្នុង​ស្រែ ​បណ្តាលឱ្យ​ជនសង្ស័យ​ម្នាក់​​បាន​សំលាប់​ស្ត្រី​ជា​ម្ចាស់​ស្រែ លុះ​៣​ថ្ងៃ​ក្រោយមក ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ឃាតករ​ជា​ជន​ដល់​ដៃ​ នៅ​ភូមិ​ជាមួយ​គ្នា ហើយ​​សមត្ថកិច្ច​​បាន​កសាង​សំណុំ​បញ្ជូនជនសង្ស័យ​ខាងលើ​​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ ទំនាស់​រឿង​ចាប់​ត្រី​ក្នុង​ស្រែ​ធ្វើ​ឱ្យ​ខូច​ស្រូវ​ក្នុង​ស្រែ ​បណ្តាលឱ្យ​ជនសង្ស័យ​ម្នាក់​​បាន​សំលាប់​ស្ត្រី​ជា​ម្ចាស់​ស្រែ លុះ​៣​ថ្ងៃ​ក្រោយមក ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ឃាតករ​ជា​ជន​ដល់​ដៃ​ នៅ​ភូមិ​ជាមួយ​គ្នា ហើយ​​សមត្ថកិច្ច​​បាន​កសាង​សំណុំ​បញ្ជូនជនសង្ស័យ​ខាងលើ​​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​​។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ត្រី​រង​គ្រោះ​​ដែលស្លាប់​ឈ្មោះ ឃូ​ន ឃី​ន អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ត្រូវ​បាន​ឃាតករ​សម្លាប់​នៅ​កណ្តាល​វាលស្រែ​ក្បែរ​ភ្លឺស្រែ​ប្រមាណ​៧​ម៉ែត្រ ។

ស្ត្រី​រង​គ្រោះ​ត្រូវ​ឃាតករ​សំលាប់​ដោយ​យក​ខ្សែ​ស្បែកជើង​ចងដៃ​ទៅ​ក្រោយ និង​ផ្កាប់មុខ​ក្នុង​ភក់ មាន​ស្នាក​ស្នាម​ដោយ​រឹត​.​ក និង​ជាំភ្នែក​ទាំង​សងខាង ហើយ​ស្ត្រី​រង​គ្រោះ​ស្លាប់​នៅ​ចន្លោះ​ម៉ោង​៩​ព្រឹក​ទៅ​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ស្ថិត​នៅ​វាលស្រែ​ក្បែរ​ភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ​។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បាន​បញ្ជាក់​ថា ក្រោយ​ពេល​មាន​ករណី​ឃាតកម្ម​សំលាប់​ស្ត្រី​រង​គ្រោះ​នៅ​កណ្តាល​វាលស្រែ​ហើយ ដោយ​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៊ុ​ន សុខ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ​។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​បាន​នាំ​យក​ធ្វើការ​សាកសួរ ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​ខ្លួន​សំលាប់​ស្ត្រី​រង​គ្រោះ គឺ​បណ្តាល​មក​ពី​ស្ត្រី​រង​គ្រោះ​បាន​ជេរ​ប្រមាថមើលងាយ​នៅ​ពេល​ខ្លួន​កំពុង​ចាប់​ត្រី​ក្នុង​ស្រែ​របស់​ស្ត្រីជន​រង​គ្រោះ​បណ្តាល​អោយ​បាក់​ដើម​ស្រូវ និង​ខូច​ស្រូវ ។

ជនសង្ស័យ​បាន​សារភាព​ទៀត​ថា ដោយសារ​តែ​មូលហេតុ​ខាងលើ​ទើប​ធ្វើ​ឱ្យ​ខ្លួន​ខឹង ក៏​បាន​សម្លាប់​ស្ត្រី​រង​គ្រោះ​ដោយ​ចាប់​ចងដៃ​ទៅ​ក្រោយ ហើយ​យក​ខ្សែរឹត​ក​សំលាប់​ចោល​នៅ​កណ្តាល​វាស​ស្រែ លុះ​៣​ថ្ងៃ​ក្រោយមក ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​តែ​ម្តង​។

​យោង​តាម​ចម្លើយ​សារភាព​ខាងលើ សមត្ថកិច្ច​បាន​នាំ​ជន​​សង្ស័យ​ទៅ​ធ្វើ​ត្រាប់​ឡើង​វិញ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​កន្លែង​កើតហេតុ​ស្ថិត​ក្នុង​វាលស្រែ​ក្បែរ​ភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រ
ព្រះ​៕

គួររំលឹក​ថា​ កូន​ៗ​ខំ​ចេញ​ទៅ​តាម​រក​ម្តាយ លុះ​ឃើញ​ម្នាក់​ៗ​ស្លុតចិត្ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ