ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ៗខំចេញ​ទៅ​តាមរកម្តាយ លុះឃើញម្នាក់ៗស្លុតចិត្ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ឃាត​.​ក មិន​ស្គាល់​មុខ​បាន​សម្លាប់ រួច​អូស​ទៅ​ដាក់​ក្នុង​វាលស្រែ ហើយ​សព​ជន​រង​គ្រោះ​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ឈ្នួ​រ…

បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ឃាត​.​ក មិន​ស្គាល់​មុខ​បាន​សម្លាប់ រួច​អូស​ទៅ​ដាក់​ក្នុង​វាលស្រែ ហើយ​សព​ជន​រង​គ្រោះ​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រង់​ម្តុំ​ត្រពាំង​ក្បាល​ក្របី ខាងលិច​ខាងត្បូង ភូមិ​ប្រហែល​ជាង​២០០០​ម៉ែត្រ នៅ​ខាងត្បូង ផ្លូវជាតិ​លេខ​៦​ប្រហែល​១០០០​ម៉ែត្រ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ឃុំ​ឈ្នូ​រ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ឃូ​ន ឃី​ន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជា​ស្ត្រី​មេម៉ាយ ។

មុន​ពេល​កើតហេតុ​បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​៩​ព្រឹក ក្រោយ​ពេល​ហូប​បាយ​រួច ជន​រង​គ្រោះ​បាន​ជិះ​កង់​ចេញពីផ្ទះ​ទៅ​រក​ត្រី​នៅ​ឯ​វាល ដោយ​បាចទឹក​តាម​ប្រឡាយ​ដើម្បី​ចាប់​ត្រី ។ លុះដល់​ល្ងាច​មិនឃើញ​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ម៉ោង​៦​យប់ កូន​បាន​ចេញ​ទៅ​រក​នៅ​ឯ​វាលស្រែ​រហូត​ដល់​ម៉ោង​៧​និង​៣០​នាទី​យប់​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​ស្រែ​ដើម​ស្រូវ​ដែល​មាន​ម្ចាស់​ស្រែ​ឈ្មោះ ភូ នាម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ នៅ​ភូមិ​ប្ញ​ស្សី​ខាង ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ សព​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​នៅ​ក្នុង​ស្រែ​ខាងកើត​ភ្លឺស្រែ​ចម្ងាយ​៧​ម៉ែត្រ ក្បាល​សណ្តូក​ទៅ​កើត​ផ្កាប់មុខ​មាន​ចងដៃ​ទាំង​ពីរ​មក​ក្រោយ ដោយ​ខ្សែ​សម្រាប់​ចង​ស្បែកជើង​ពណ៌​ស នៅ​ត្រង់​.​ក មាន​ចង​រឹត​ដោយ​ខ្សែ​នីឡុង ពណ៌​លឿង នៅ​លើ​រង្វង់​ភ្នែក​ទាំង​សងខាង​មាន​ស្នាម​ជាំ ។

តាម​ការ​ពិនិត្យ​ជន​រង​គ្រោះ​ជនល្មើស​អាច​វ៉ៃ​ឲ្យ​ដួល រួច​ចាប់​ចងដៃ​មក​ក្រោយ ហើយ​យក​ខ្សែ​ចង​រឹត​.​ក​សម្លាប់​ក្នុង​ប្រឡាយ នៅ​ជាប់​ខាងលិច​ភ្លឺស្រែ​ចម្ងាយ​៣​ម៉ែត្រ ដែល​មាន​សភាព​ទឹក​តិច​ៗ ហើយ​អូស​សព​យក​ទៅ​ចោល​ក្នុង​ស្រែ ។ ករណី​នេះ​បើសិនជា​ឈាម​ស្រែក​ស្បែក​ជន​ប្រព្រឹត្ត​បទល្មើស​ឃាតកម្ម​នេះ​មិន​អាច​រួច​ពី​សំណាញ់​ច្បាប់​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ