បុរស​ម្នាក់​ចង់​សាក​ជាមួយ​ឆៃ លី​ដា​ឡែ​ន


រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង​ឆៃ លី​ដា​ឡែ​ន ត្រូវ​បុរស​ម្នាក់​លែបខាយ​សម្តី​មិន​សមរម្យ​លើ​រូប​នាង​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ បុរស​ម្នាក់​ដែល​ដាក់​ឈ្មោះ​ហ្វេ​ស​ប៊ុ​កថា Basack chau បាន​ប្រើប្រាស់​ភាសា​អសុរោះ​តាម​រយៈ​ការ​ឆាត​ផ្ទាល់ខ្លួន​ទៅ​ឆៃ លី​ដា​ឡែ​ន ធ្វើ​ឲ្យ​នាង​ក្តៅចិត្ត​ក៏​បាន​ឆ្លើយ​តប​ទៅ​វិញ ។

បុរស​វ័យ​ចំណាស់​ម្នាក់​នោះ​ត្រូវ​ឆៃ លី​ដា​ឡែ​ន ចាត់ទុកជា​មនុស្ស​ចាស់​ព្រើល ដែល​បាន​ប្រើ​ពាក្យ​សម្តី​យ៉ាង​ថោកទាប​លើ​រូប​នាង ក្នុង​ពេល​ដែល​នាង​មិន​បាន​ស្គាល់​ពី​មុន​មក​ឡើយ ។ ជន​នោះ​ឆាត​ទៅ​ឆៃ លី​ដា​ឡែ​ន ពាក្យ​ដូច​ជា​«…​សាក​ជាមួយ​អា​ឆ្កួត​បន្តិច​បាន​អត់ ចង់​សាក​អូន​ព្រោះ​អូន​ស្អាត​គួរ​ឲ្យ​ក្នាញ់​…»​។

ជាមួយនឹង​ការ​បង្ហាញ​សារ​ក្នុង​ឆាត​ដែល​ប្រើប្រាស់​ពាក្យ​សំដី​អ​សីលធម៌​នោះ ឆៃ លី​ដា​ឡែ​ន បាន​បង្ហោះ​សារ​វាយប្រហារ​បុរស​រូប​នោះ​ថា «​ដំបូង​មិន​ចង់​និយាយ​ទេ ហើយ​ក៏​មិន​ចង់​ជេរ​ម៉ែ​ដែរ តែ​អត់ទ្រាំ​មិន​បាន​នឹង​សំដី​ថោកទាប​របស់​វា នៅ សុខ​ៗ​ផ្ញើ​សារ​មក ។ ចង់​សួរ​ទៅ​កញ្ចាស់​ហ្នឹង​ថា​វា​អត់​មាន​ប្រពន្ធ ហើយ​អត់​មានកូន​ស្រី​មែន​បាន​មក​ប្រើ​ភាសា​អ៊ីចឹង​ដាក់​គេ?

សុទ្ធ​តែឯង​តារា​មាន​តម្លៃ​ពី​ណា ហើយ​សុទ្ធ​តែឯង​ដង្កូវ​ចេញពី​អាចម៍ ! យី ! ចុះ​លោក​ឯង​មាន​តម្លៃ​ជាង​ខ្ញុំ​ជាតា​រា​ប៉ុនណា​ទៅ​ដែល​មក​ប្រើ​សំដី​ថោកទាប​នេះ​ដាក់​គេ ? ហើយ​ថា​ឲ្យ​ខ្ញុំ​ជា​ដង្កូវ​ចេញពី​អាចម៍ ចុះ​លោក​ឯង​ជា​អី​ទៅ​មាន​មើល​ខ្លួនឯង​ទេ មុន​នឹង​ថា​ឲ្យ​គេ ?

អាណិត​តែ​ប្រ​ព្ធ​ន​កូនលោក​ឯង​ទេ​បើ​គ្នា​ដឹង​ថា​មាន​ប្តី មាន​ឪ​ថោកទាប​អ៊ីចឹង​មិនដឹង​ថា​គ្នា​ខ្មាស​គេ​ប៉ុនណា​ទៅ ? ថ្ងៃ​ក្រោក​មុន​នឹង​ឆាត​ថា​ឲ្យ​គេ​សុំ​គិត​ផង ថា​កូន​គេ កូន​យើង ប្រ​ព្ធ​ន​គេ ប្រពន្ធ​យើង ម៉ែ​គេ​ម៉ែ​យើង បើ​គេ​ថា​និយាយ​អ៊ីចឹង​តើ​អ្នកឯង​ជា​ឪ​គេ ជា​ប្តី​គេ ជាតា​គេ អ្នកឯង​មាន​អារម្មណ៍​ម៉េច ? ធ្វើ​ជា​មនុស្ស​រៀន​និយាយ​សំដី​ឲ្យ​មាន​សុជីវធម៌​ក្នុង​ខ្លួន​ផង ។

បងប្អូន​ជួយ​ស៊ែរ​ផង ហើយ​បើ​ស្គាល់​អា​ខោ​ន​វា​ជួយ​ផ្ញើ​វា​បានឃើញ​ផង ហើយ​ជួយ​ចំណាំ​មុខ​វា​ទុក​ផង ។  ថ្ងៃ​កុំ​ឲ្យ​គាត់​ដើរ​ឆាត​ទៅ​គេ​អ៊ីចឹង​ទៀត ចាស់​ហើយ​គិតគូរ​រឿង​ធម៌អាថ៌​ខ្លះទៅ គិត​ពី​បុណ្យ​បាប​ផង »​។

បន្ទាប់​ពី​ឆៃ លី​ដា​ឡែ​ន បញ្ចេញ​សារ​វាយប្រហារ​នោះ​រួច​មក មិនឃើញ​មានការ​ឆ្លើយ​តប​ណាមួយ​ពី​បុរស​ម្នាក់​នោះ​ឡើយ ក្នុង​ពេល​ដែល​សារ​របស់​ឆៃ លី​ដា​ឡែ​ន ទទួល​បានការ​គាំទ្រ​ពី​មិត្ត​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ជា​ច្រើន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ