ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ទៅ​ទារ​លុយ​ថ្លៃ​បន្ទប់​…អ្នកជួលក្លាយជា​សាកសព​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​ភេទ​ទី​៣​ម្នាក់ ​មិន​ទាន់​បង់លុយ​ថ្លៃ​បន្ទប់​ជួល លុះ​ម្ចាស់ផ្ទះ​ទៅ​គោះទ្វារ​បន្ទប់​ដែល​ខ្ទាស់​គន្លឹះ​ខាងក្នុង ស្រាប់តែឃើញ​ចង.ក​ស្លាប់​ទៅ​ហើយ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​ និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា នៅ​បន្ទប់​ជួល​លេខ​១៥…

រាជធានី​ភ្នំពេញ ៖ ជន​ភេទ​ទី​៣​ម្នាក់ ​មិន​ទាន់​បង់លុយ​ថ្លៃ​បន្ទប់​ជួល លុះ​ម្ចាស់ផ្ទះ​ទៅ​គោះទ្វារ​បន្ទប់​ដែល​ខ្ទាស់​គន្លឹះ​ខាងក្នុង ស្រាប់តែឃើញ​ចង.ក​ស្លាប់​ទៅ​ហើយ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​ និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា នៅ​បន្ទប់​ជួល​លេខ​១៥ ក្នុងភូមិ​៥ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូន​ពេញ ។

ជន​ភេទ​ទី​៣​ដែល​ចងក​សម្លាប់​ខ្លួន​នេះ​ ឈ្មោះ អាសា​ន់ អាយុ​២៨​ឆ្នាំ ។ តាម​ម្ចាស់ផ្ទះ​ឈ្មោះ សៀង សំ​អូន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ និយាយ​ថា នៅ​យប់​នោះ ​គាត់​បាន​ឡើង​ទៅ​គោះ​ទ្វារ​បន្ទប់​ដែល​ជន​ភេទ​ទី​៣​នេះ​ជួល​ស្នាក់​នៅ ព្រោះតែ​មិនបាន​បង់លុយ​ថ្លៃ​ផ្ទះ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។ ខណៈ​គាត់​ឡើង​ទៅ​គោះ​ទ្វារ គឺ​បាន​ដាក់​គន្លឹះ​ខាងក្នុង​និង​មិន​មានការ​ឆ្លើយ​តប​ទេ ។

ដោយ​មានការ​សង្ស័យ រូប​គាត់​និង​អ្នក​ជិតខាង​បាន​នាំ​គ្នា​ឡើង​ជាន់​ឈើ​ក្បែរ​បង្អួច​មើលទៅ​ខាងក្នុង ក៏
ឃើញ​អាសា​ន់​ចងក​ស្លាប់​បាត់​ទៅ​ហើយ ទើបសមត្ថកិច្ច​មូលដ្ឋាន​រាយការណ៍​ទៅ​ខាង​កោសល្យវិច័យ​មក​ពិនិត្យ ព្រោះ​ខ្លាច​ជន​ភេទ​ទី​៣​នេះ​មិនមែន​ស្លាប់​ដោយសារ​ចងក ។

សព​ជន​រង​គ្រោះ ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត ។ មិន​មាន​អ្នក​ណា​ដឹង​ថា ជន​ភេទ​ទី​៣​នេះ​មាន​បញ្ហា​អ្វី​ឡើយ​ទើប​ធ្វើ​អត្តឃាត​បែប​នេះ ៕

អត្ថបទសរសេរ ដោយ