ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! ម្ហូបអាហារ​ខ្ទាត​រប៉ាត់រប៉ាយ​ពាសពេញ​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សេរី​ទំនើប​២​គ្រឿង ខណៈ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ផ្លូវបំបែក​ជា​បួន​ក៏​ជ្រុល​ទៅ​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​បង្ក​រេ​ចង្កូត​ជ្រុល​ទៅ​បុក នឹង​កន្លែង​លក់​បាយ​ធ្វើ​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សេរី​ទំនើប​២​គ្រឿង ខណៈ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ផ្លូវបំបែក​ជា​បួន​ក៏​ជ្រុល​ទៅ​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​បង្ក​រេ​ចង្កូត​ជ្រុល​ទៅ​បុក នឹង​កន្លែង​លក់​បាយ​ធ្វើ​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចំណុច​ផ្លូវ​១០៥ កែង​នឹង​ផ្លូវ​៣៤២ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ វ័យ​ប្រហែល​ជាង​៤០​ឆ្នាំ​បាន​បើករថយន្ត​សេរី​ទំនើប​ម៉ាក HUMER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC- 8007 ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៤២ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវបំបែក​ជា​បួន​ក៏​ស្រាប់តែ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយនឹង​នារី​វ័យក្មេង​២​នាក់ បាន​បើករថយន្ត​បង្ក​ម៉ាក​កាម​រី សេរី​ឆ្នាំ​២០០៧ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP- 5139 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​១០៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បោះពួយ​យ៉ាង​លឿន​ដោយ​មិន​បន្ថយល្បឿន​នោះ​ទេ​ធ្វើ​ឲ្យ​រថយន្ត​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ម៉ាក HUMER ចំ​ពីមុខ​ចំហៀង​ខាងស្តាំ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​កន្លែង​លក់​បាយ​ផ្ទប់​ទៅ​និង​បង្កាន់ដៃ​លូ​ទឹក​ស្អុយ ធ្វើ​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ទាំង​ពីរ​គ្រឿង និង​ម្ហូបអាហារ​ខ្ទាត​រប៉ាត់រប៉ាយ​ពាសពេញ​ផ្លូវ​តែ​ម្តង ហើយ​នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ មិន​មាន​អ្នក​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ គ្រាន់តែ​មាន​អ្នកខ្លះ​ត្រូវ​ដៃ​ត្រូវ​ជើង​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សង្ខាង​បាន​សម្របសម្រួល​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ទេ គឺ​ខាង​រថយន្ត​បង្ក​កាម​រី​សេរី​ឆ្នាំ​២០០៧ ដឹងខ្លួន​ខុស​សុខចិត្ត​សង់​ថ្លៃ​ម្ហូបអាហារ​ដែល​រង​ការ​ខូចខាត និង​យក​រថយន្ត​រង​គ្រោះ HUMER ទៅ​ជួសជុល​ឲ្យ​វិញ ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ