ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ត្រៀមភេសជ្ជៈ១ម៉ឺនកេសឧបត្ថម្ភក្រុមកីឡាករទូកង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស នឹងបន្តឧបត្ថម្ភភេសជ្ជៈខ្មែរប៊ែវើរីជីស ព្រមទាំងអាវយឺត មួក ប្រេងឆា និងសាប៊ូ ដល់កីឡាករទូកងចំនួន១០០ទូក ។

ទូក នីមួយៗនឹងទទួលបានទឹកផ្លែឈើជូប៣០កេស ទឹកបរិសុទ្ធកម្ពុជា៣០កេសភេសជ្ជៈបូវកម្លាំងវីក៥កេស ស្រាបៀរគូដូ១៥កេស ព្រមទាំងប្រេងឆា Healthy Chef១កេស និងសាប៊ូOra១កេស ។
ក្នុងចំណោមទូកងទាំង១០០ទូក ទូកងដែលទទួលបានជ័យលាភីលេខ១ លេខ២ និងលេខ៣ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីសនឹងឧបត្ថម្ភស្រាបៀរគូដូចំនួន៥០កេស បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូកត្រូវបានបញ្ចប់ ។

ចែករំលែកព័តមាននេះ