ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​៤​នាក់​រង​របួស​ដោយ​ក្រុម​ភេរវ​ករ​បំផ្ទុះ​គ្រាប់បែក នៅ​ស្នាក់​ការ​UN​នៃ​ប្រទេស​ម៉ា​លី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ខ្មែរ​៤​នាក់ បាន​រង​របួស​(៣​នាក់​ស្រាល និង​ធ្ងន់​ម្នាក់​) ក្នុង​ចំណោម​អ្នក​រង​គ្រោះ ចំនួន​១៤​នាក់ ដោយសារ​ជន​ភេរវ​ករ​ម្នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​ចូល​ទៅ​ស្នាក់​ការ អង្គការសហប្រជាជាតិ នៅ​នៅ​ហ្គា​វ…

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ខ្មែរ​៤​នាក់ បាន​រង​របួស​(៣​នាក់​ស្រាល និង​ធ្ងន់​ម្នាក់​) ក្នុង​ចំណោម​អ្នក​រង​គ្រោះ ចំនួន​១៤​នាក់ ដោយសារ​ជន​ភេរវ​ករ​ម្នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​ចូល​ទៅ​ស្នាក់​ការ អង្គការសហប្រជាជាតិ នៅ​នៅ​ហ្គា​វ ប្រទេស​ម៉ា​លី កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ២០១៨​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ក្រសួងការពារជាតិ​ចេញ​នៅ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ២០១៨​។

ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា នៅ​វេ​ម៉ោង​៧ និង​១២​យប់ ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ម៉ោង​នៅ​ប្រទេស​ម៉ា​លី​) ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ម៉ោង​នៅ​កម្ពុជា​) មាន​ករណី​បំផ្ទុះ​គ្រាប់បែក អត្តឃាត​មួយ​បង្ក​ឡើង​ដោយ​ក្រុម​ភេរវ​ករ​បើករថយន្ត​ចូល​ទៅ​បំផ្ទុះ​នៅ​ក្នុង ទីតាំង​នៅ​ស្នាក់​ការ​របស់​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ម៉ា​លី​។

ក្រសួង​ការពារ​បាន​អះអាង​ថា ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​ភេរវ​ករ​មា្ន​ក់​ដែល​បាន​ធ្វើការ​បំផ្ទុះ​នោះ​គ្រាប់បែក​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​បាត់បង់​ជនជាតិ​ម៉ា​លី​២​នាក់ ព្រមទាំង​មាន​អ្នក​រង​របួស​១៤​នាក់ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ ធ្វើ​ការងារ​ជាមួយ​អង្គការ​សហ​ប្រជា​តិ​ចំនួន​៤​នាក់​ផង​ដែរ​(​ម្នាក់​ធ្ងន់ និង​៣​នាក់​ស្រាល​)​។ ចំណែក​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​(​ទាហាន​មួក​ខៀវ​) ដែល​បំពេញការងារ​នៅ​តំបន់​នេះ មិន​មាន​គ្រោះថ្នាក់​ដោយហេតុ​ការណ៍​ខាងលើ​នោះ​ទេ​។

ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​ជនជាតិ​ខ្មែរ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្រិត​២ របស់​ចិន​នៅ​ប្រទេស​ម៉ា​លី​។ ចំណែកឯ​អ្នក​របួសស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ មន្ទីរពេទ្យ​ក្បែរ​នោះ​៕

កែសម្រួលដោយ