ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេទ​ទី​៣​ម្នាក់​ស្លា.ប់​… ព្រោះតែ​ចាក់​ស៊ី​លី​កូន​ទៅ​ក្នុង​ពងស្វាស

5 ឆ្នាំ មុន

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ភេទ​ទី​៣ Jack Chapman ឬ​ហៅ​ថា Tank…

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ភេទ​ទី​៣ Jack Chapman ឬ​ហៅ​ថា Tank Hafertepen បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ឡើង​ហើម​នៅ​ក្នុង​ពងស្វាស ក្រោយ​ចាក់​សារធាតុ​ស៊ី​លី​កូន​ចូល​ទៅ​ក្នុង​ពងស្វាស​ឲ្យ​ធំ​។

ការ​ធ្វើ​បែប​នេះ​គឺ​ពិតជា​មាន​គ្រោះថ្នាក់​មែនទែន​។ ខាង​ទទួល​បន្ទុក​ចុះ​លិខិត​មរណភាព​របស់​អូស្ត្រាលី បាន​សរសេរ​មូលហេតុ​នៃ​ការ​ស្លាប់​ថា «​ចង្កោម​រោគ​សញ្ញា​បណ្តាល​មក​ពី​ចាក់​ស៊ី​លី​កូន​»​។ ក្រៅពី​នេះ Tank បាន​ស្លាប់​ដោយសារ​តែ​បញ្ហា​សួត​។

បុរស​ភេទ​ទី​៣ Tank មាន​ទំនាក់ទំនង​ក្តៅ​សាច់​ជាមួយនឹង​ក្រុម​បុរស​នៅ​ក្នុង​សមាគម​ភេទ​ទី​៣​។ ម្តាយ​របស់​គេ​បាន​បន្ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​បុរស​មិនមែន​ប្រុស Dylan Haferepen ដែល​ជា​មនុស្ស​ភេទ​ទី​៣ ពេញ​និយម​លើ​បណ្តាញ​សង្គម​ថា បាន​នាំ​កូន​ប្រុស​របស់​ខ្លួន​ខូច ហើយ​ស្លាប់​បាត់បង់​ជីវិត​បែប​នេះ​។

តែ​សម្រាប់​បុគ្គល Dylan ផ្ទាល់​ប្រកែក​ថា​មិនដឹង​អី​នោះ​ទេ​។ គេ​ក៏​បាន​សរសេរ​បាន​បង្ហោះ​ថា​៖ «​ប្រសិនជា​គាត់​ជា​ពិភពលោក​ទាំងមូល​របស់ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ជា​ព្រះអាទិត្យ​បំភ្លឺ​ភព​គាត់​។ គាត់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​ជា​ចំណុចកណ្តាល​នៃ​ភព​របស់​គាត់​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ