ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក់​គ្រុឌ​ទ្រ​នៅ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ធ្វើ​អស់​ជាង​១​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ រូបសំណាក់​គ្រុឌ​ដែល​ទ្រ​ផ្លា​ក​សញ្ញា​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ធ្វើ​អំពី​បេតុង កម្ពស់​៥​ម៉ែត្រ អស់​ថវិកា​ជាង​១​ម៉ឺន​ដុល្លារ ដែល​នឹង​រួចរាល់​នៅ​អំឡុង ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។ លោក​ឧត្តមសេនីយ៍ត្រី…

ខេត្តបន្ទាយ​មាន​ជ័យ ៖ រូបសំណាក់​គ្រុឌ​ដែល​ទ្រ​ផ្លា​ក​សញ្ញា​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ធ្វើ​អំពី​បេតុង កម្ពស់​៥​ម៉ែត្រ អស់​ថវិកា​ជាង​១​ម៉ឺន​ដុល្លារ ដែល​នឹង​រួចរាល់​នៅ​អំឡុង ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា ដោយ​មានការ​ណែនាំ​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ដើម្បី​រៀបចំ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​លោក​បាន​កសាង​គ្រុឌ​ទ្រ​ផ្លា​ក​បញ្ជាការដ្ឋាន​ដែល​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ ដើម្បី​រួចរាល់​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។

លោក​បាន​បញ្ជាក់​ថា រូបសំណាក់​គ្រុឌ​ទ្រ​ផ្លា​ក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​នេះ ត្រូវ​បាន​កសាង​ស្ទើរ​គ្រប់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ទូ​ទាំង​ប្រទេស​កម្ពុជា ជាក់ស្តែង​ស្តង់ដា​រូបសំណាក់​គ្រុឌ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ កសាង​កម្ពស់​៥​ម៉ែត្រ ខឿន​កម្ពស់​១​ម៉ែត្រ​កន្លះ ហើយ​ចាប់​បាតជើង​ដល់​ក្បាល​គ្រុឌ​មាន​កម្ពស់​៤​ម៉ែត្រ និង​កម្ពស់​ផ្លា​ក​បញ្ជាការដ្ឋាន​១​ម៉ែត្រ​១​តឹក​បណ្តោយ​៦​ម៉ែត្រ ទទឹង​ដងខ្លួន​គ្រុឌ​ប្រវែង​១​ម៉ែត្រ ខឿន​ក្រោម​ទ្រ​គ្រុឌ​១​ម៉ែត្រ​កន្លះ ហើយ​រយៈពេល​ធ្វើ​៣​ខែ​រួចរាល់ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន បាន​បញ្ជាក់​ថា ការ​កសាង​គ្រុឌ​ទ្រ​ផ្លា​ក់​បញ្ជាការដ្ឋាន​នេះ គឺ​កសាង​ដោយ​២​នាក់​ឪពុក និង​កូនប្រុស​រួម​ជាមួយ​ក្រុម​យុវជន​អប់រំ​ផ្តាច់​សារធាតុ​ញៀន នៅ​ក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ជួយ​លាយ​ស៊ីម៉ងត៍ និង​ជីក​គ្រឹះ ទើប​ចំណាយ​ថវិកា​ជួល​ជាង​អស់​តម្លៃ​៤​ពាន់​ដុល្លារ​ធ្វើ​រួចរាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ