ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺចិត្ត​តា​ចិញ្ចឹម​វ៉ៃ​ពេក នាង​លេង​មួយ​ក្បាច់​ផ្អើល​ឈុ​ល

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ព្រោះតែ​ខូចចិត្ត​ដោយសារ​តា​ចិញ្ចឹម​ជា​ខ្មែរ​អ៊ិ​ស្លា​ម​វាយ​ធ្វើបាប​និង​ដក​យក​មក​វិញ​នូវ​ទូរស័ព្ទ​ដៃ​ម៉ាក iPhone XS ដែល​គាត់​ទិញ​ឱ្យ​ក៏​ជិះ​ម៉ូតូ​ Zoomer-X ​ទៅ​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា​ប៉ង​សម្លាប់​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ទាន់ នាំ​យក​ទៅ​ប៉ុស្តិ៍​ជ្រោយចង្វា…

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ព្រោះតែ​ខូចចិត្ត​ដោយសារ​តា​ចិញ្ចឹម​ជា​ខ្មែរ​អ៊ិ​ស្លា​ម​វាយ​ធ្វើបាប​និង​ដក​យក​មក​វិញ​នូវ​ទូរស័ព្ទ​ដៃ​ម៉ាក iPhone XS ដែល​គាត់​ទិញ​ឱ្យ​ក៏​ជិះ​ម៉ូតូ​ Zoomer-X ​ទៅ​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា​ប៉ង​សម្លាប់​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ទាន់ នាំ​យក​ទៅ​ប៉ុស្តិ៍​ជ្រោយចង្វា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ។

ស្ត្រី​ដែល​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន​តែ​មិន​បាន​សម្រេច​នេះ ឈ្មោះ លី​លី អាយុ​ប្រហែល
៣៤​ទៅ​៣៥​ឆ្នាំ ស្នាក់​នៅ​ម្តុំ​បឹង​សាឡា​ង ខណ្ឌទួល​គោក ។

តាម​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​ជិះ​ម៉ូតូ Zoomer-X ពណ៌​ស្វាយ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១GL-២២៣៨ ធ្វើ​ដំណើរ​ឆ្លងស្ពាន​ជ្រោយចង្វា​ថ្មី ក្នុង​ទិស​ដៅ​ពី​ខាង​លិចទៅ​ខាងកើត ។

លុះ​ទៅ​ដល់​ពាក់កណ្តាល​ស្ពាន​ក៏​ឈប់ រួច​ចុះ​ពីលើ​ម៉ូតូ ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន តែ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ស្ពាន​ឃើញ ក៏​នាំ​គ្នា​ជួយ​ចាប់ និង​ស្រែកហៅ​សមត្ថកិច្ច​ដែល​យាម​នៅ​គោលដៅ​ស្ពាន មក​ឃាត់ខ្លួន​នាំ​យក​ទៅ​រង្វង់​មូល​ព្រហ្ម​មុខ​៤​ដើម្បី​សួរនាំ ។

ស្ត្រី​រូប​នេះ​និយាយ​ថា​នាង​មាន​តា​ម្នាក់​(​កន្លង់​ចំណាស់​)​ជា​ខ្មែរ​អ៊ិ​ស្លា​ម​រកស៊ី​ខាង​ទិញ​លក់​ដី​ចិញ្ចឹម​រយៈពេល​១០​ឆ្នាំ​មក​ហើយ ។ នាង​មាន​ប្តី​មុន​បានកូន​ស្រី​ម្នាក់​បច្ចុប្បន្ន​អាយុ​១៥​ឆ្នាំ​ហើយ ។

ចំណែក​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​តា​ខ្មែរ​អ៊ិ​ស្លា​ម​នោះ ស្រាប់តែ​ថ្មី​ៗ​នេះះ​បាន​វាយ​ធ្វើបាប​នាង និង​ដកហូត​យក​ទូរស័ព្ទ​ដៃ​ម៉ាក iPhone XS តម្លៃ​ជាង​១.៣០០​ដុល្លារ​ទៅ​វិញទៀត ធ្វើ​ឲ្យ​នាង​តូចចិត្ត​ក៏​ទៅ​លោតទឹក​សម្លាប់​ខ្លួន​បែប​នេះ​ទៅ ។

បន្ទាប់​ពី​សួរនាំ​ដឹង​រឿង​ហើយ សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ​និង​នាំ​យក​ទៅ​ប៉ុស្តិ៍​ជ្រោយចង្វា រួច​ហើយ​ទាក់ទង​ហៅ​សាច់ញាតិ​ឲ្យ​មក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​យប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ