ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​គោ ក្របី​ជិត​៣០០​ក្បាល​ត្រូវ​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ដើម្បី​ការពារ​ជំងឺ​ផ្សេង​ៗ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សត្វ​គោ ក្របី សរុប​ជិត​៣០០​ក្បាល​របស់​ពលរដ្ឋ​នៅ​ចំនួន​២​ឃុំ ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ទទួល​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង និង​ផ្តល់​ជូន​ថ្នាំ​ការ​ពារ​ជំងឺ​ផ្សេង​ៗ​ពី​សំណាក់​មន្ត្រី​ពេទ្យសត្វ​ការិយាល័យ​ស្រុក នៅ​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា…

ខេត្ត​ព្រះ​សីហ​នុ ៖ សត្វ​គោ ក្របី សរុប​ជិត​៣០០​ក្បាល​របស់​ពលរដ្ឋ​នៅ​ចំនួន​២​ឃុំ ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ទទួល​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង និង​ផ្តល់​ជូន​ថ្នាំ​ការ​ពារ​ជំងឺ​ផ្សេង​ៗ​ពី​សំណាក់​មន្ត្រី​ពេទ្យសត្វ​ការិយាល័យ​ស្រុក នៅ​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៨​នេះ​។

លោក នេន ចំរើន ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា តាម​ការ​ណែនាំ​របស់ លោក យន្ត មីន​អភិបាលខេត្ត​ព្រះ​សីហ​នុ ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល បាន​ចុះ​ចាក់​ថ្នាំ​ការពារ​ជំ​ងឺ​​សារ​ទឹក គោ ក្របី នៅ​ឃុំ​សាមគ្គី និង​ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ បាន​គោក្របី​សរុប​២៨៧​ក្បាល ក្នុង​នោះ​គោ​ចំនួន​១៥៧​ក្បាល និង​ក្របី​ចំនួន​១៣៦​ក្បាល ។

លោក​បាន​បន្ត​ថា ការ​ចុះ​យុទ្ធនាការ​ចាក់​ថ្នាំ​កា​ពារ​សារ​ទឹក​គោក្របី​នេះ​ក្នុង​មួយ​ឆ្នាំ​ធ្វើ​ឡើង​ចំនួន​២​ដង​ក្នុង​១​ឆ្នាំ គ្រប់​ឃុំ​ដែល​មាន​សត្វ​គោក្របី គឺ​នៅ​ដើមឆ្នាំ និង​ចុងឆ្នាំ ហើយ​ជាមួយ​គ្នា​នោះ​ក៏​​មាន​ចែក​ជូន​ថ្នាំ​ត្រជាក់​ការ​​ពារ​ជំងឺ​អុតក្តាម​គោក្របី​ដល់​ពេទ្យសត្វ​ភូមិ​សម្រាប់​តាមដាន​ជួយ​បង្ការ​នៅ​ក្នុង​មូលដ្ឋាន​បន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ