ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! លោក​អាចារ្យវត្ត​ម្នាក់​ត្រូវ​បាន​ស្លា.ប់ ហើយសុទ្ធតែឈាម

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក​អាចារ្យវត្ត​អង្គ​សុរភីម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ពេល​បញ្ជូន​ដល់​ពេទ្យ​ដែល​បុរស​ជំ​ណាស់​ម្នាក់ ត្រូវ​បាន​រថយន្ត​ដឹកស្រូវ​ចុះ​ទៅ​ស្រុក​យួន​បុក​ស្លាប់ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា​នេះ​នៅ​ត្រង់​ចំណុច​ផ្លូវថ្នល់​បំបែក​ជា​បី​លេខ​៣៣​និង​១១៧​និង​៣១ ស្ថិត​ក្នុងភូមិ​បឹង​ធំ ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត…

ខេត្តកំពត ៖ លោក​អាចារ្យវត្ត​អង្គ​សុរភីម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ពេល​បញ្ជូន​ដល់​ពេទ្យ​ដែល​បុរស​ជំ​ណាស់​ម្នាក់ ត្រូវ​បាន​រថយន្ត​ដឹកស្រូវ​ចុះ​ទៅ​ស្រុក​យួន​បុក​ស្លាប់ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា​នេះ​នៅ​ត្រង់​ចំណុច​ផ្លូវថ្នល់​បំបែក​ជា​បី​លេខ​៣៣​និង​១១៧​និង​៣១ ស្ថិត​ក្នុងភូមិ​បឹង​ធំ ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កង​នគរបាល​ចរាចរណ៍​ស្រុក​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ដឹកស្រូវ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D- 6122 អ្នកបើកបរ​ឈ្មោះ ជ្រិ​ន រៀល អាយុ​២០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ។ រថយន្ត​ដឹកស្រូវ​នោះ​បាន​បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត គឺ​បើក​លើ​ផ្លូវ​៣៣​បុក​ចូល​ផ្លូវ​១១៧ ទៅ​ព្រំដែន​វៀតណាម ។ ប៉ុន្តែ​លោក​អាចារ្យវត្ត​អង្គ​សុរភី​ដែល​អ្នកផង​បាន​ស្គាល់​ថា​ឈ្មោះ អ៊ុ​ន អ៊ឹ​ង អាយុ​៧៧​ឆ្នាំ នៅ​ភូមិ​ស្នាំ​គូរ ឃុំ​អង្គរ​សុ​ភី បាន​ជិះ​ម៉ូតូ​C125 ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​កំពត 1E-2741 ជិះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ស្របគ្នា​ជាមួយ​រថយន្ត​ដឹកស្រូវ ។ តែ​តា​អាចារ្យវត្ត​រូប​នោះ​បាន​បត់​ម៉ូតូ​ទៅ​ជើង គឺ​ទៅ​ផ្លូវជាតិ​លេខ​៣១ ហើយ​រថយន្ត​នោះ​ក៏​បាន​បុក​តែ​ម្ដង​ទៅ ។

ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​សាច់ញាតិ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត​គៀន​យ៉ាង ប្រទេស​វៀតណាម តែ​ជា​ការ​អកុសល​ត្រូវ​បាន​ស្លាប់ ។ ដោយឡែក​វត្ថុ​តាង​មាន​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​កង​នគរបាលរ​ក្យា​ទុក​នៅ​អធិការ​នគរបាល​ស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ