ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូរ​កំណត់​ទម្លាប់​គេង​របស់​កូន​អ្នក

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​លើ​ម្តាយ​ចំនួន​៤០៥​នាក់ ដែល​មានកូន​ពី​៧ ខែ​ដល់​៣៦​ខែ​បាន​បង្ហាញ​ថា ទារក​ដែល​មាន​ទម្លាប់​គេង​ទៀងទាត់ ច្រើន​តែ​ឆាប់​គេង​លក់​បាន​ស្រួល​ស្កប់ស្កល់ ហើយ​មិន​ក្រោក​ឡើង​យំ​ឡើយ ។ ឪពុក​ម្តាយ​ខ្លះ​ចាប់ផ្តើម​ទម្លាប់​គេង​របស់​ទារក​តាំងពី​៦ ទៅ​៨ ស​ប្តា​ហ៍…

ការ​ស្រាវជ្រាវ​លើ​ម្តាយ​ចំនួន​៤០៥​នាក់ ដែល​មានកូន​ពី​៧ ខែ​ដល់​៣៦​ខែ​បាន​បង្ហាញ​ថា ទារក​ដែល​មាន​ទម្លាប់​គេង​ទៀងទាត់ ច្រើន​តែ​ឆាប់​គេង​លក់​បាន​ស្រួល​ស្កប់ស្កល់ ហើយ​មិន​ក្រោក​ឡើង​យំ​ឡើយ ។ ឪពុក​ម្តាយ​ខ្លះ​ចាប់ផ្តើម​ទម្លាប់​គេង​របស់​ទារក​តាំងពី​៦ ទៅ​៨ ស​ប្តា​ហ៍ ។ ទម្លាប់​ទារក​របស់​អ្នក​អាច​ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​សកម្មភាព​ពេល​ព្រឹក​ជា​ទៀងទាត់ ។ គន្លឹះ​ក្នុង​ការ​ជោគជ័យ ៖

1. លេងល្បែង​កម្សាន្ត​ក្នុង​ពេល​ថ្ងៃ និង​ហ្គេ​ម​បែប​ស្ងប់ស្ងាត់​នៅ​ពេល​ល្ងាច ។ នេះ​ធ្វើ​ឲ្យ​ទារក​របស់​អ្នក​មិនសូវ​ភ្ញាក់​មុន​ពេល​ចូល​គេង ប៉ុន្តែ​ធ្វើ​ឲ្យ​គេ​អស់កម្លាំង​ដោយសារ​សកម្មភាព​ប្រចាំ​ថ្ងៃ ។

2.​រក្សា​សកម្មភាព​ដូច​គ្នា និង​តាម​លំដាប់​ដូច​គ្នា​ដែរ​ជា​រៀង​រាល់​យប់ ។

3.​ធ្វើ​ឲ្យ​គ្រប់​សកម្មភាព​ស្ងប់ស្ងាត់ និង​សន្តិភាព​ជា​ពិសេស​ពេល​ចុងបញ្ចប់​នៃ​ទម្លាប់​នេះ ។

4.​ទារក​ជា​ច្រើន​រីករាយ​នឹង​ការ​ងូតទឹក​មុន​ពេល​ចូល​គេង ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ពួក​គេ​ស្ងប់ ។

5.​រក្សា​ទុក​សកម្មភាព​ដែល​អ្នក​ចូល​ចិត្ត​បំផុត​សម្រាប់​ទារក ហើយ​ធ្វើ​វា​នៅ​ក្នុង​បន្ទប់​គេង​។ នេះ​នឹង​ជួយ​ឲ្យ​គេ​ទន្ទឹងរង់ចាំ​ពេល​ល្ងាច និង​ភ្ជាប់​កន្លែងដេក​របស់​គេ​ជាមួយ​អ្វី​ដែល​គេ​ចូល​ចិត្ត​ធ្វើ ។

6.​ធ្វើ​ឲ្យ​មាន​ស្ថានភាព​ពេល​យប់ នៅ​ក្នុង​បន្ទប់​គេង​របស់​កូន​អ្នកជា​និច្ច ។ ប្រសិនបើ​នាង​ងងុយដេក​នៅ​ពាក់កណ្តាល​យប់ សំឡេង និង​ពន្លឺ​នៅ​ក្នុង​បន្ទប់ គួរតែ​ដូច​គ្នា​នឹង​ពេល​ដែល​គេ​គេង​លក់ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ