ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​ប្រទេស​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​សិង្ហ​បុរី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​សិង្ហ​បុរី​រយៈពេល​៣​ថ្ងៃ (១៣-១៥) វិច្ឆិកា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​សិង្ហ​បុរី​រយៈពេល​៣​ថ្ងៃ (១៣-១៥) វិច្ឆិកា ឆ្នាំ​២០១៨ ។

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នេះ គឺ​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ «​ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន​» ។ ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក លី សៀន​ឡុ​ង (Lee Hsien Loong) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ។

ក្រៅពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ហើយ​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​អូស្ត្រាលី អម​ដោយ​អាហារ​ពេល​ព្រឹក កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២១ កិច្ចប្រជុំ​កំពូល​អាស៊ាន -​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​២០ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុ​ស្ស៊ី លើក​ទី​៣ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២១ កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​ឥណ្ឌា អម​ដោយ​អាហារ​ពេល​ព្រឹក កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​៦ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​៣ លើក​ទី​២១ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៣ (​ពេញអង្គ​) កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (​ចង្អៀត​) អម​ដោយ​អាហារ​ថ្ងៃត្រង់ និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នៃ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​លើក​ទី​២ ។

ស្រប​ពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ប្រជុំ និង​កម្មវិធី​មួយ​ចំនួន​ទៀត​ដូច​ជា កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន កម្មវិធី​អាហារ​ការងារ​ថ្ងៃត្រង់ រៀបចំ​ដោយ​លោក លី សៀន​ឡុ​ង សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន ពិធី​លៀង​សាយភោជន៍ (Gala Dinner) រៀបចំ​ដោយ​ប្រធាន​កិច្ចប្រជុំ​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន និង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រមុខ​គណៈប្រតិភូ​នៃ​ប្រទេស​មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ