ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​សង្គម​៖ «​ចំការ​សាលារៀន​យើង​»ជំរុញ​ការ​អភិ​វ​ឌ្ឈ​ន៍​សាលារៀន​ប្រកបដោយ​និរន្ត​ភាព​នៅ​កម្ពុជា

5 ឆ្នាំ មុន

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI) សាខា​មេគង្គ​នៅ​ឆ្នាំ​២០១៨​នេះ បាន​រៀបចំ​គម្រោង​សង្គម​មួយ ក្រោម​ឈ្មោះ​ថា « ចំការ​សាលារៀន​យើង​» ។ « ចំការ​សាលារៀន​យើង​»…

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI) សាខា​មេគង្គ​នៅ​ឆ្នាំ​២០១៨​នេះ បាន​រៀបចំ​គម្រោង​សង្គម​មួយ ក្រោម​ឈ្មោះ​ថា « ចំការ​សាលារៀន​យើង​» ។ « ចំការ​សាលារៀន​យើង​» គឺ​សំដៅ​ទៅ​លើ​ការ​រៀបចំ​សួន​បន្លែ​នៅ​ក្នុង​សាលា ដែល​អាច​ឱ្យ​សិស្សានុសិស្ស​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដូច​ជា ការ​ធ្វើ​ពលកម្ម​ដែល​អាច​ពង្រឹងស្មារតី​ជា​ក្រុម​លម្អ​បរិវេណ​សាលា ព្រមទាំង​អាច​បង្កើត​ចំណូល​មួយ​ផ្នែក​សម្រាប់​តម្រូវការ​នៅ​ក្នុង​សាលារៀន​ផង​ដែរ ។ ហើយ​ទាំងនេះ គឺ​ដើម្បី​ជំរុញ​ការ​អភិ​វ​ឌ្ឈ​ន៍​សាលារៀន​ប្រកបដោយ​និរន្ត​ភាព​នៅ​កម្ពុជា ។ ដែល​កម្មវិធី​នេះ​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នា​អនុ​វិទ្យាល័យ​ឈូក​ខ្សាច់ ស្ថិត​នៅ ភូមិ​ឈូក​ខ្សាច់ ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

គោលបំណង​នៃ​ការ​បង្កើត​គ​ម្រា​ង​សង្គម​នេះ​ឡើង គឺ​ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​នូវ​បញ្ហា​មួយ​ចំនួន​ដែល​ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការ​អភិ​វ​ឌ្ឈ​ន៍​របស់​សាលារៀន​នៅ​តាម​សហគមន៍ ពិសេស គឺ​សំដៅ​ដល់​ការ​អភិ​វ​ឌ្ឈ​ន៍​ដែល​មាន​រយៈពេល​វែង​ស្រប​តាម​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ គឺ​គោលដៅ​ទី​៤ (​ការ​អប់រំ​ប្រកបដោយ​គុណភាព​)​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​យើង​ចង់ឱ្យ​គម្រោង​សង្គម​នេះ​អាច​ឈាន​ទៅ​ពង្រឹង​សិទ្ធ​អំណាច​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្ស​នុ​សិស្ស​នៅ​តាម​សាលារៀន​ឱ្យ​មាន​លទ្ធភាព​ទាញ​យក​ផលប្រយោជន៍​បាន​មក​ពី​ការ​ដាំ​ដុះ​ក្នុង​សួន​បន្លែ​នេះ ដើម្បី​យក​ទៅ​បម្រើ​ផលប្រយោជន៍​សាលារៀន​របស់​ខ្លួនឯង​ផ្ទាល់ ។

សូម​បញ្ជាក់​ថា « ចំការ​សាលារៀន​យើង​» គឺជា​គម្រោង​សង្គម​ដ៏​ថ្មីស្រឡាង​មួយ​ដែល​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ថ្នាក់ដឹកនាំ និង​សមាជិក​របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI) សាខា​មេគង្គ ឆ្នាំ​២០១៨​នេះ ។ យើង​ស​ង្ឈឹ​ម​ជឿជាក់​ថា គម្រោង​សង្គម​នេះ​នឹង​ក្លាយទៅជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​សាលា​នៅ​តាម​សហគមន៍​ភូមិ ឃុំ ស្រុក និង​ខេត្ត​នានា​នៅ​ទូ​ទាំង​ប្រទេស ។ ដូច្នេះ​ប្រសិនបើ​បងប្អូន​ចាប់អារម្មណ៍​ចំពោះ​គម្រោង​របស់​យើងខ្ញុំ សូម​មេត្តា​ចូលរួម​គាំទ្រ​តាម​រយៈ​គ្រប់​រូបភាព !

ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​គម្រោង និង​ការ​ឧបត្ថម្ភ​នានា
សូម​ទំនាក់ទំនង​៖ លោក ផៃ ពេជ្រ ប្រធាន​គម្រោង
លេខ​ទូរស័ព្ទ ០១២ ៣៨១ ១៩៩

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ