ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទៃមេឃ​ប្រែជា​ងងឹត ! ឆេះ​ព្រៃ​រាលដាល​ដល់​ផ្ទះ​រាប់​ពាន់​ខ្នង ស្លា.ប់​២៣​នាក់ (មាន​វីដេអូ)

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពួក​អ្នក​ពន្លត់ភ្លើង​កាលី​ហ្វ័​រ​នី​ញ៉ា​ កាលពី​ថ្ងៃ​ទី​១០ ​វិច្ឆិកា នៅ​តែ​តស៊ូ​ជា​និច្ច​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​ដែល​សម្លាប់​មនុស្ស​យ៉ាងតិច​២៣​នាក់ ក្រោយ​ការ​រក​ឃើញ​សាកសព​មនុស្ស​១៤​នាក់​ទៀត ហើយ​ផ្ទះ​ជា​ច្រើន​ពាន់​ខ្នង​រង​ការ​បំផ្លាញ ខណៈ​ក្ដី​សង្ឃឹមថា ​អាច​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នោះ​បាន…

សហរដ្ឋអាមេរិក ៖ ពួក​អ្នក​ពន្លត់ភ្លើង​កាលី​ហ្វ័​រ​នី​ញ៉ា​ កាលពី​ថ្ងៃ​ទី​១០ ​វិច្ឆិកា នៅ​តែ​តស៊ូ​ជា​និច្ច​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​ដែល​សម្លាប់​មនុស្ស​យ៉ាងតិច​២៣​នាក់ ក្រោយ​ការ​រក​ឃើញ​សាកសព​មនុស្ស​១៤​នាក់​ទៀត ហើយ​ផ្ទះ​ជា​ច្រើន​ពាន់​ខ្នង​រង​ការ​បំផ្លាញ ខណៈ​ក្ដី​សង្ឃឹមថា ​អាច​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នោះ​បាន រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នៅ​តែ​គ្មាន​។

មនុស្ស​ជាង​២៥០.000​នាក់​ទទួលបញ្ជា​ឲ្យ​ជម្លៀស​ចេញ ពី​តំបន់​មួយ​យ៉ាង​ធំ​ជិត​រដ្ឋធានី​នៃ​រដ្ឋ​នោះ នា​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​។ ​រហូត​មក​ទល់​ពេល​នេះ​សាកសព​មនុស្ស​យ៉ាងតិច​២៣​នាក់​ត្រូវ​បាន​រក​ឃើញ ក្នុង​ទីក្រុង​ PARADISE ​តំបន់​ BUTTE ​ភាគ​ខាងជើង​ទីក្រុង​ SACRAMENTO​។ ​ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​៨​ វិច្ឆិកា​មក អគារ​ជាង​៦៧០០​ភាគច្រើន​ជា​ផ្ទះ​ត្រូវ​ភ្លើង​លេប​ត្របាក់ ដែល​នោះ​ជា​គ្រោះ​មហន្ត​រាយ​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត ដែល​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ពុំ​ធ្លាប់​ជួប​ប្រទះ​។

​ជា​ច្រើន​សិប​គីឡូម៉ែត្រ​ជុំវិញ​ក្រុង ​PARADISE  ផ្ទៃមេឃ​ក្លាយជា​ងងឹត​ដោយសារ​ផ្សែង​យ៉ាង​ក្រាស់​ហុយ​ចេញ​ខ្មៅខ្មួល ទាំង​ព្រះអាទិត្យ​ពិបាក​មើលឃើញ​ផង​ដែរ។ ​ប្រជាជន​នាំ​គ្នា​រត់​ភៀសខ្លួន​ចេញ រួច​តាម​ដងផ្លូវ​ឆ្ពោះទៅ​កណ្ដាល​ក្រុង​នេះ គេ​ប្រទះ​ឃើញ​ខ្មោច​រថយន្ត​រង​ភ្លើង​ឆេះ​បំផ្លាញ​រាយ​ប៉ាយ ចំណែក​បង្គោល​ភ្លើង​រោល​ដោយ​ផ្សែង​។​ ក្នុង​ចំណោម​អ្នក​ពន្លត់ភ្លើង​៣២០០​នាក់​ដែល​ដាក់​ពង្រាយ ៣​នាក់​រង​របួស​។​ អាជ្ញាធរ​និយាយ​ថា​យ៉ាង​ហោច​ណាស់ គេ​ត្រូវការ​ពេលវេលា ៣​ស​ប្ដា​ហ៍​ដែរ​ទើប​អាច​ទប់ទល់​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​នោះ​បាន​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ euronews (en français)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ