ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នាក់​នៅ​ក្បែរ​នាង​ហ៊ាន​ម្ល៉េះ​! យក​លាក់​ក្នុង​បន្ទប់ បែក​រឿង​ត្រឹម​កាមេរ៉ា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ខណៈ​ដែល​ម្ចាស់​ជានា​រី​ម្នាក់​ចត​ទុក​ខាង​មុខ​បន្ទប់​ជួល​នឹក​ថា មាន​សុវត្ថិភាព​ជុំវិញ​ស្នាក់​នៅ​ក្បែរ​ខាង​សុទ្ធសឹងតែ​ស្គាល់​រាប់អាន​គ្នា តែ​ផ្ទុយ​ទៅ​វិញ​រក​សឹងតែ​មិន​ជឿ​សោះ ត្រូវ​ជនសង្ស័យ​លួច​អូស​យក​ទៅ​លាក់​ទុក​ក្នុង​បន្ទប់ បង្ក​ឱ្យ​ឆោឡោរ​ត់ទៅ​ប្តឹង​ប៉ូលិស​បែកធ្លាយ​រឿង​ដោយសារ​កាំ​មេ​រ៉ា​សុវត្ថិភាព​ឈាន​ដល់​ស្គាល់​ភិនភាគ ដឹង​ច្បាស់ ហើយ​សមត្ថកិច្ច​ហៅ​ឆែក​បន្ទប់​ក៏​ប្រទះ​ឃើញ​ម៉ូតូ​ឃាត់ខ្លួន​២​នាក់…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ខណៈ​ដែល​ម្ចាស់​ជានា​រី​ម្នាក់​ចត​ទុក​ខាង​មុខ​បន្ទប់​ជួល​នឹក​ថា មាន​សុវត្ថិភាព​ជុំវិញ​ស្នាក់​នៅ​ក្បែរ​ខាង​សុទ្ធសឹងតែ​ស្គាល់​រាប់អាន​គ្នា តែ​ផ្ទុយ​ទៅ​វិញ​រក​សឹងតែ​មិន​ជឿ​សោះ ត្រូវ​ជនសង្ស័យ​លួច​អូស​យក​ទៅ​លាក់​ទុក​ក្នុង​បន្ទប់ បង្ក​ឱ្យ​ឆោឡោរ​ត់ទៅ​ប្តឹង​ប៉ូលិស​បែកធ្លាយ​រឿង​ដោយសារ​កាំ​មេ​រ៉ា​សុវត្ថិភាព​ឈាន​ដល់​ស្គាល់​ភិនភាគ ដឹង​ច្បាស់ ហើយ​សមត្ថកិច្ច​ហៅ​ឆែក​បន្ទប់​ក៏​ប្រទះ​ឃើញ​ម៉ូតូ​ឃាត់ខ្លួន​២​នាក់ កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​២​នាក់​សមត្ថកិច្ច​ឃាត់​នាំ​យក​ទៅ​សាកសួរ ១-​ឈ្មោះ តាំង ប៉េង​តុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​២-​ឈ្មោះ សាយ ឌុន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១២ ក្បែរ​បន្ទប់​នារី​រង​គ្រោះ ។ ចំណែក​ម៉ូតូ​ដែល​លួច​អូស​យក​ទៅ​លាក់​ទុក​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1L-0373 មាន​ម្ចាស់​ឈ្មោះ ផេង ស្រី​មុំ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​ជា​និស្សិត ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១៧ ។

តាម​សម្តី​នារី​រង​គ្រោះ​ឲ្យ​ដឹង​ថា មុន​កើតហេតុ ក្រោយ​វិល​មក​ពី​រៀន​ថ្ងៃត្រង់​វិញ​បាន​យក​ម៉ូតូ​ចត​ទុក​មុខ​បន្ទប់​ជួល ហើយ​រវល់​តែ​និយាយ​គ្នា​លេង​ក្នុង​បន្ទប់​មិន​ចាប់អារម្មណ៍ រហូត​ដល់​រសៀល​នេះ​ចេញ​មក​ស្រាប់តែ​បាត់​ម៉ូតូ​សួរ​គ្មាន​អ្នក​ណា​ដឹង ទើប​ឆោឡោរ​ត់ទៅ​ប្តឹង​ប៉ូលិស​ភ្លាម​ៗ ។

នារី​រង​គ្រោះ​បន្ត​ថា លុះ​រហូត​មក​ដល់​ម៉ោង​៦​និង​៣០​នាទី​ល្ងាច បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​សាកសួរ​ពិនិត្យ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ រហូត​ដល់​ពិនិត្យ​ឆែក​តាម​រយៈ​កាមេ​រ៉ា​សុវត្ថិភាព ទើប​ដឹង​ឃើញ​ស្គាល់​​ភិន​ភាព​ជនសង្ស័យ​ជា​មនុស្ស​ស្នាក់​នៅ​ក្បែរ​ខាង​គ្នា​សោះ សមត្ថកិច្ច​ហៅ​ឆែកឆេរ​ប្រទះ​ឃើញ​ម៉ូតូ​នារី​រង​គ្រោះ​លាក់​ទុក​ក្នុង​បន្ទប់​លេខ​១៧ ទើប​ឃាត់ខ្លួន​មនុស្ស​២​នាក់​ហៅ​ទៅ​សាកសួរ ។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បន្ទប់​លេខ​១៧ មនុស្ស​ស្នាក់​នៅ​៣​នាក់ តែ​ម្នាក់​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ហើយ​បើ​មើល​តាម​រយៈ​កាម៉ា​រ៉ា​គឺ​អ្នក​ចេញ​ទៅ​បាត់​នេះ​ជា​អ្នក​លួច​តែ​ម្តង​ដោយ​អូស​យក​ទៅ​លាក់​ក្នុង​បន្ទប់ ទើប​ជិះ​ម៉ូតូ​ខ្លួនឯង​ចេញ​ទៅ​បាត់​សង្ស័យ​ដល់​យប់​ស្ងាត់​ទើប​មក​យក​ម៉ូតូ​លួច​បាន​ចេញ​តាម​ក្រោយ ។

ទោះជា​យ៉ាងណា​ក្តី អ្នក​ស្នាក់​នៅ​ក្បែរ​ខាង​គ្នា​រាល់ថ្ងៃ​ទៅ​ហើយ ម្តេច​មិន​ស្គាល់​ម៉ូតូ​ជា​របស់​អ្នក​ណា សមត្ថ​កិច្ច​ឃាត់ខ្លួន​២​នាក់​ខាងលើ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ និង​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​​យក​ទៅ​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ