ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​សន្តិសុខមិន​ពឹង​លើ​សមត្ថកិច្ច​ទាំងស្រុង​ទេ​ទាល់តែ​មានការ​ចូលរួម​ពី​មហាជន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ពិសេស​គឺ​នៅ​ពេល​ខាង​មុខ​នេះ​ខេត្តបន្ទាយមានជ័យ​នឹង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ និង​ការ​តាំងពិព័រណ៍​ភូមិ​១​ផលិតផល​១…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ពិសេស​គឺ​នៅ​ពេល​ខាង​មុខ​នេះ​ខេត្តបន្ទាយមានជ័យ​នឹង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ និង​ការ​តាំងពិព័រណ៍​ភូមិ​១​ផលិតផល​១ រួម​ទាំង​មានការ​ប្រឡង​ជ​ម្រៀ​ង កីឡាប្រដាល់ ដែល​ឆ្នាំ​ខេះ ខេត្តបន្ទាយមានជ័យ មាន​គ្រោង​កម្មវិធី​ធំ​ជាង​ឆ្នាំ​ៗ ។

បើ​ពឹង​លើ​សមត្ថកិច្ច នគរបាល ឬ​កងរាជអាវុធហត្ថ មិន​គ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ទាល់តែ​មានការ​ចូលរួម​ពី​បងប្អូន អ្នក​រត់​ម៉ូតូឌុប ក៏​ដូច​ជា​គ្រប់​អាជីវករ និង​គ្រប់​មហាជន ។ នេះ​គឺជា​ការ​ថ្លែង​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្នុង​ឱកាស​កោះ​អញ្ជើញ​បងប្អូន​អ្នក​រត់​ម៉ូតូឌុប​ជិត​១០០​នាក់ មក​ពី​សង្កាត់​ទាំង​៤​ក្នុង​ក្រុង​សិរី​សោ​ភ័ណ គឺ​សង្កាត់​ព្រះ​ពន្លា អូរ​អំបិល ទឹកថ្លា និង សង្កាត់​កំពង់ស្វាយ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ថ្លែងអំណរគុណ​ជាមួយ​បងប្អូន​ដែល​បាន​ចូលរួម​ជាមួយ​សមត្ថកិច្ច​កន្លង​មក​បាន​ល្អ​ប្រសើរ​ក្នុង​នោះ​ក៏​សូម​បងប្អូន​បន្ត​ការ​ចូលរួម​សហការ​បន្ថែម​ទៀត ដើម្បី​រួម​គ្នា​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុង​ខេត្ត​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ