ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សភា​ចិន​ស្វែង​យល់​អំពី​ច្បាប់​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សភា​ប្រជាជន​ចិន​ដែល​ទើបនឹង បង្កើត ដើម្បី​ឆ្នាំ​២០១៨ កន្លង​មកនេះ​បាន​ធ្វើការ​សិក្សា​ស្វែង​យល់​ពី​ច្បាប់​កម្ពុជា​មុន​នឹង​ធ្វើការ​និ យោគ​នៅ​កម្ពុជា ។ ការ​សិក្សា​នេះ​ធ្វើ​ឡើង​រវាង​លោក…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សភា​ប្រជាជន​ចិន​ដែល​ទើបនឹង បង្កើត ដើម្បី​ឆ្នាំ​២០១៨ កន្លង​មកនេះ​បាន​ធ្វើការ​សិក្សា​ស្វែង​យល់​ពី​ច្បាប់​កម្ពុជា​មុន​នឹង​ធ្វើការ​និ យោគ​នៅ​កម្ពុជា ។

ការ​សិក្សា​នេះ​ធ្វើ​ឡើង​រវាង​លោក លី ហ្វី សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​ធម្មនុញ្ញ និង​ច្បាប់​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ហើយនឹង​ពិភាក្សា​ជាមួយ​អ្នក​កម្ម​ការ​ជំនាញ​រដ្ឋសភា​កម្ពុជា ។ ក្នុង​ជំនួប​ជាមួយ​ជាមួយ​លោក លី ហ្វី នា​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​សម្តេច​ប្រធានរដ្ឋសភា​បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក លី ហ្វី សមាជិក​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នៃ​សភា​តំណាង​ប្រជាជន​ចិន​ថា បាន​រួមចំណែក​ពូន​ជ្រុំ ទំនាក់ទំនង មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​- ចិន ឲ្យ​កាន់តែ​រឹង​មាំ​ខ្លាំងក្លា​ថែម​ទៀត ជា​ពិសេស​រវាង​សភា​ប្រទេស​ទាំង​ពីរ ដើម្បី​ស្វែង​យល់ និង​ចែករំលែក​បទ​ពិសោធន៍​អំពី​ការងារ​នីតិកម្ម ការ​កសាង​ច្បាប់ ។

សម្តេច​បាន​សង្កត់ធ្ងន់​ថា​« កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» កំពុង​ទទួល​បាន​ផ្លែផ្កា​លើ​គ្រប់​វិស័យ ។ សម្តេច​ប្រធានរដ្ឋសភា និង​ភាគី​គណៈប្រតិភូ​ចិន​ក៏​បាន​លើក​ឡើង​ថា​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន បាន​ឈាន​ដល់​ខួប​៦០​ឆ្នាំ​នៅ​ឆ្នាំ​នេះ​ហើយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​ជា​បន្តបន្ទាប់ ។

ក្នុង​នាម​រដ្ឋសភា​សម្តេច ហេង សំ​រិ​ន បាន​វាយតម្លៃ​ខ្ពស់ និង​គាំទ្រ​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ចិន​ស្តី​ពី​គោលនយោបាយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ផ្លូវ​មួយ ។ សម្តេច​មាន​ប្រសាសន៍​ថា គម្រោង​សេដ្ឋកិច្ច​សកល​នេះ​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ជួយ​ទាក់ទាញ​វិនិយោគិន និង​ការ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ មក​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ពី​ចិន​មក​កម្ពុជា មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ។ ប្រទេស​ចិន​ក្លាយជា​ដៃគូរ​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​ជា​ប្រទេស​មាន​ទុន​វិនិយោគ​ធំ​ទី​១​នៅ​កម្ពុជា ។

ចំណែក​កម្ពុជា​វិញ​កាលពី​ថ្មី​ៗ​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ប្រាក់​យន់​ចិន​ក្នុង​ប្រព័ន្ធ​ធនាគារ​កម្ពុជា ។ នេះ​ជា​យន្តការ​ដើម្បី​សម្របសម្រួល​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី ការ​វិនិយោគ និង​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។ លោក​លី ហ្វី បាន​លើក​ឡើង​ថា គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទើប​បង្កើត​ឡើង​កាលពី​ខែមីនា ឆ្នាំ​២០១៨​នេះ ។ កម្ពុជា​ជា​ប្រទេស​ទី​១ ដែល​គណៈកម្មាធិការ​ជ្រើសរើស​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ការ​សិក្សា​ស្វែង​យល់​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​លើ​កិច្ចការ​ច្បាប់ ដែល​នេះ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​អ្នក​វិនិយោគទុន​ចិន​ស្វែង​យល់​ពី​ច្បាប់​របស់​កម្ពុជា ហើយ​ពួក​គេ​នឹង​មក​បណ្តាក់ទុន​កាន់​ច្រើន​នៅ​កម្ពុជា ។

ទាក់ទង​កិច្ច​សហប្រតិបត្តិការ​រវាង​សភា​ប្រទេស​ទាំង​ពីរ​សម្តេច​ប្រធានរដ្ឋសភា​បាន​ស្នើ​ដល់​គណៈប្រតិភូ​ពិភាក្សា​ជាមួយ​លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​កម្ពុជា ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​គណៈកម្មការ​ជំនាញ​សភា​ទាំង​ពីរ ដើម្បី​ផលប្រយោជន៍​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ