ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង​ចាំ​ជា​និច្ច​ថ្ងៃ​៩ វិច្ឆិកា ជា​ទិវា​ប្រវត្តិសាស្ត្រ​មិន​អាច​បំភ្លេច​បាន

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ី​ម៉​ន អ្នកតំណាង​រាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា​បាន​មាន​ប្រសាសន៍​ថា ទិវា​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​០៩ វិច្ឆិកា…

ខេត្តកំពត ៖ ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ី​ម៉​ន អ្នកតំណាង​រាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា​បាន​មាន​ប្រសាសន៍​ថា ទិវា​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​០៩ វិច្ឆិកា គឺជា​ទិវា​ប្រវត្តិសាស្ត្រ ដែល​យើង​ទាំងអស់​គ្នា​ជា​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​រូប តែងតែ​ចង​ចាំ និង​ច​រិ​ក​ជាប់​ជា​និច្ច​នៅ​ក្នុង​ជីវិត ព្រោះ​៩ វិច្ឆិកា បាន​រំឭក​អំពី​ព្រះ​មហាករុណា​ទិ​គុណ​ប្រកបដោយ​ព្រហ្ម​វិហារធម៌​ជ្រាលជ្រៅ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម​សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ក្រោម​ព្រះរាជកិច្ច​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម ក្នុង​ការ​ទាមទារ​ឯ​រាជ្យ​ជាតិ​ពី​អាណានិគមនិយម​បារាំង នា​ឆ្នាំ​១៩៥៣​ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី សេចក្ដីសុខ​សាន្ត និង​ការ​អភិវឌ្ឍ ។

មាន​ប្រសាសន៍​នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើ​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​០៩ វិច្ឆិកា និង​ទិវា​កំណើត​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​រមណីយដ្ឋាន​ស្រះ​ឈូក កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​វិ​ច្ចិ​កា ឆ្នាំ​២០១៨ ។ ឯកឧត្ដម​បណ្ឌិត ប៉ែន ស៊ី​ម៉​ន បាន​បញ្ជាក់​ថា ដោយ​ផ្ដើម​ចេញពី​មាគ៌ា​ដឹកនាំ​ប្រកបដោយ​ព្រះ​បញ្ញាញាណ​របស់​ព្រះ​មហា​វិ​រក្ស​ត្រ​ព្រះ​វ​រាជបិតា​ឯករាជ្យ​ជាតិខ្មែរ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​នេះ​ហើយ ទើប​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង បាន​នឹង​កំពុង​បន្ត​ព្រះរាជ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​នេះ ក្នុង​គោល​មាគ៌ា​នយោបាយ​ដ៏​ត្រឹមត្រូវ ក្រោម​ការ​ដឹកនាំ ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​ធ្វើ​ឲ្យ​កម្ពុជា​យើង​មាន​ទាំង​ស្ថេ​រ​ភាព​ន​យោ​បាន សន្តិសុខ ដ៏​ពេញលេញ និង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​នៅ​ទូ​ទាំង​ប្រទេស ។

ការ​រៀបចំ​ឡើង​ទិវា​ដ៏​មហា​ឡា​រិ​ក​ថ្ងៃនេះ​ក៏​ជា​ក្នុង​ក្ដី​គោលបំណង ដើម្បី​សំដែង​មនោសញ្ចេតនា​អបអរ​ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា​ដ៏​ត្រចះត្រចង់​របស់​ជាតិ​យើង​ផង និង​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​បង្ហាញ​អំពី​សមិទ្ធផល​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ ដើម្បី​ស្ដារ​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ផង​ដែរ ។ ដូចនេះ​ផ្ដើម​ចេញ​តាម​រយៈ​នៃ​ការ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ប្រទេស​ជាតិ​យើង បច្ចុប្បន្ន​ឈាន​ដល់​ដំណាក់កាល​មួយ​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ប្រកបដោយ​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈ ក្នុង​ក្ដី​សង្ឃឹម​នៃ​អនាគត​រុងរឿង​របស់​ប្រជារាស្ត្រ​កម្ពុជា​យើង ។

ដោយឡែក រដ្ឋបាល​ខេត្តកំពត​តែងតែបាន​អនុវត្ត​នូវ​គោលនយោបាយ​ជា​អ​ទិ​ភាព​នានា​ជា​ច្រើន​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្ក​លក្ខណៈសម្បត្តិ​អំណោយផល​ដល់​ការ​ពង្រឹង​សន្តិភាព ស្ថេ​រ​ភាព សណ្ដាប់ធ្នាប់​ក្នុង​សង្គម និង​លើកកម្ពស់​សេដ្ឋកិច្ច​ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ