ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​​កាមេរ៉ា​​​សុវត្ថិភាព… តាម​ចាប់​ទាល់​តែ​បាន​​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្ត​កំពង់​​​ធំ ៖ ចោរឆក់​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពេល​កំពុង​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​ ហើយ​ត្រូវ​បាន​ថត​ជាប់​ពី​សកម្មភាព ដោយ​កាមេរ៉ា​សុវត្ថិភាព ។ លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណអធិការរង​នគរបាល​ស្រុក​ស្ទោង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា​ថា…

ខេត្ត​កំពង់​​​ធំ ៖ ចោរឆក់​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពេល​កំពុង​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​ ហើយ​ត្រូវ​បាន​ថត​ជាប់​ពី​សកម្មភាព ដោយ​កាមេរ៉ា​សុវត្ថិភាព ។ លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណអធិការរង​នគរបាល​ស្រុក​ស្ទោង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា​ថា ករណី​ចោរលួច​កាច់​សោ​.​ក​ម៉ូតូ​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃ​ទី​៥ វិច្ឆិកា ពេល​កំពុង​ធ្វើ​សកម្មភាព​ដោះ​ត្រូវ​បាន​អ្នក​តាមដាន​ទូរទស្សន៍ ដែល​ថត​តាម​កាមេរ៉ា​សុវត្ថិភាព​ឃើញជាក់ស្តែង​។

ម្ចាស់​ម៉ូតូ​ឈ្មោះ តាន់ ប៊ុ​ន​ហាន ភេទ​ប្រុស អាយុ​២៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចេក ឃំ​ុ​កំពង់​ចិន​ជើងស្រុក​ស្ទោង មុខរបរ​ជា​កម្មករ​បម្រើ​ការងារ​នៅ​ភោជនីយដ្ឋាន​ស្ទឹង​មាស ។ ចំណែក​ជនសង្ស័យ​ថា​ចោរ​នោះ គឺ​ចុះ​ពី​រថយន្តក្រុង​មក​ធ្វើ​សកម្មភាព​លួច​កាច់​សោ​យក​ម៉ូតូ​ម៉ាក Honda Dream C១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៦ តែ​មិន​បាន​សម្រេច ត្រូវ​ម្ចាស់​ឃើញ​តាម​កាមេរ៉ា​ក៏​ដេញចាប់​បាន ។ ជនសង្ស័យ​នេះ​ឈ្មោះ ព្រិ​ន រស្មី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំព័រ ឃំ​ុ​ចំណា​ក្រោម ស្រុក​ស្ទោង មុខរបរ​ជាង​ផ្សារ​ដែក ។

តាម​ម្ចាស់​ម៉ូតូ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​មក​ធ្វើការ​ដូច​សព្វ​ដងដោយ​ចាក់សោ​.​ក​ទុក​នៅ​ក្នុង​រោង​ខាង​មុខ​ហាង ។ លុះដល់​ម៉ោង​ប្រហែល​១៤​និង​៣០​នាទី ម្ចាស់​ភោជនីយដ្ឋាន​បានឃើញ​សកម្មភាព​ចោរ ក៏​បាន​ប្រាប់​ម្ចាស់​ម៉ូតូ​ឱ្យទៅ​មើល​ម៉ូតូ ព្រោះ​មាន​មនុស្ស​ម្នាក់​នៅ​ក្រវែល​មិន​ទៅ​ណា​សោះ ។ ឮ​ដូច្នោះ​ក៏​គេ​បាន​ចេញ​ទៅ​មើល ក៏​ឃើញ​ជន​ម្នាក់​មាឌធំ​ខ្ពស់​អង្គុយ​លើ​ម៉ូតូ​របស់​ខ្លួន ឃើញ​ដូច​នោះ​ក៏​បាន​សួរ​ថា​តើ​ធ្វើ​អី​ម៉ូតូ​ខ្ញុំ ? ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​រត់​តែ​ម្ដង ដោយនៅ​និង​ដៃ​មាន​កាន់​ដែក​ឆ្កឹះ​កាច់​សោ​.​កមួយ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​បាន​ពិនិត្យ​មើល​ភិនភាគ​តាម​កាមេរ៉ា​សុវត្ថិភាព​ហើយ​រហូត​ដល់​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ភូមិ​លាប​ទង ឃំ​ុ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង នាំ​យក​ទៅ​កសាង​សំណុំរឿង​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ