ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​ដំបូង​នៃ​ការបោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​អាមេរិក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លើក​នេះ​ការ​សា្ទ​ប​ស្ទង់​មតិ​នានា​មិន​ខុស​ឡើយ​។​ នា​យប់​ថ្ងៃ​ទី៦ ​វិច្ឆិកា ​លទ្ធផល​ដំបូង​ៗ​នៃ​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​បាន​ចេញ ដោយ​ពួក​ប្រជាធិបតេយ្យ​ដណ្ដើម​យក​បាន​សំឡេង​ភាគច្រើន​ក្នុង​សភា តែ​ចាញ់​ក្នុង​ព្រឹទ្ធសភា​។ ចាប់​តាំង​ពី​វេលា​ម៉ោង​២១​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​ទៅ ទូរទស្សន៍…

សហរដ្ឋអាមេរិក ៖ លើក​នេះ​ការ​សា្ទ​ប​ស្ទង់​មតិ​នានា​មិន​ខុស​ឡើយ​។​ នា​យប់​ថ្ងៃ​ទី៦ ​វិច្ឆិកា ​លទ្ធផល​ដំបូង​ៗ​នៃ​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​បាន​ចេញ ដោយ​ពួក​ប្រជាធិបតេយ្យ​ដណ្ដើម​យក​បាន​សំឡេង​ភាគច្រើន​ក្នុង​សភា តែ​ចាញ់​ក្នុង​ព្រឹទ្ធសភា​។

ចាប់​តាំង​ពី​វេលា​ម៉ោង​២១​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​ទៅ ទូរទស្សន៍ ​FOX NEWS ​បាន​ប្រកាស​ពី​ការ​ដណ្ដើម​បាន​សំឡេង​ភាគច្រើន របស់​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ SARAH SANDERS បង្ហាញ​ទឹកមុខ​ញញឹម​​សម្ដែង​ការ​អបអរសាទរ ចំពោះ​ជោគជ័យ​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធ​សភា​។​

លោកស្រី​អំពាវនាវ​ដល់​គណបក្ស​ប្រជាធិបតេយ្យ ដែល​ដណ្ដើម​បាន​សំឡេង​ភាគច្រើន​ក្នុ​ង​សភា ឲ្យ​ទទួលស្គាល់​ការ​ពិត ជា​ជាង​បង្កើន​ការ​ធ្វើ​អត្ថាធិប្បាយ​នានា​លើ​រដ្ឋការ​លោក​​ដូ​ណា​ល់ ​ត្រាំ​។​ ប្រធានាធិបតី​ត្រៀម​ជា​និច្ច​ធ្វើការ​ជាមួយ​គណបក្សប្រឆាំង​។

ក្រោយ​ម៉ោង​២២​យប់​បន្តិច​ទូរទស្សន៍ ​CNN​ រាយការណ៍​ពី​ការ​កើន​កៅអី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា ពី​២៣០​ដល់​២៣៨​។​ ពួក​ប្រជាធិបតេយ្យ​ត្រូវការ​តែ​២៣​កៅអី​ទៀត​ ដើម្បី​ឲ្យ​ទទួល​បាន​សំឡេង​ភាគច្រើន​ក្នុង​សភា គឺ​ត្រឹម​២១៨​កៅអី ក្នុង​ចំណោម​កៅ​អី​សរុប​ទាំង​៤៣៥​។​ ផ្ទុយ​ទៅ​វិញ​ក្នុង​ព្រឹទ្ធសភា ពួក​ប្រជាធិបតេយ្យ​ទទួល​បរាជ័យ ដោយ​​បាត់បង់​សំឡេង​នៅ​រដ្ឋ​ផ្ល​រី​ដា អ៊ីន​ឌី​យ៉ា​ណា ដា​កូតា​ខាងជើង មី​ស៊ូ​រី​ហើយ​អាច​នៅ​រដ្ឋ​ម៉ុង​តា​ណា​ទៀត​។

ជា​លើក​ដំបូង​នារី​អ៊ិ​ស្លា​ម​២​នាក់​ជាប់​ឆ្នោត​ចូល​ក្នុង​សភា ក្រោយ​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​។​ នេះ​ជា​ការ​ដូរ​បរិ​កាស​នយោបាយ​អា​មេ​រិ​ក ដែល​បេ​ក្ខ​នារី​អ៊ិ​ស្លា​ម​២​រូប នា​ថ្ងៃ​ទី​៧​វិច្ឆិកា​ប្រកាស​ថា​ជាប់​ឆ្នោត ចូល​ក្នុង​សភា​អា​មេ​រិ​ក​។

ក្រោយ​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ហៅ​MIDTERMES ប្រ​ធានា​ធិ​ប​តី​លោក​ដូ​ណា​ល់ ​ត្រាំ ​សម្ដែង​ក្ដី​រីករាយ ដោយ​ឃើញ​គណបក្ស​លោក​នៅ​តែ​មាន​ប្រជាប្រិយភាព ដោយ​រក្សា​បាន​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​។​តាម​TWITTER​លោក​សរសេរ​ថា យប់​នេះ​ជា​ជោគជ័យ​ធំធេង​មួយ អរគុណ​គ្រប់​គ្នា​។

ក្នុង​ការ​បោះ​ឆ្នោត​MIDTERMES​ឆ្នាំ​២០១៨​នេះ​នៅ​អា​មេ​រិ​ក មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដូច​ជា​កន្លែង​ខ្លះ​ម៉ា​សី​ុ​ន​បោះ​ឆ្នោត​មិន​ដើរ សន្លឹក​ឆ្នោត​ខ្ជាក់​ចេញ ហើយ​បុគ្គលិក​រៀបចំ​ការ​បោះ​ឆ្នោត​បណ្ដុះ​ប​ណ្ដា្​ល​មិនល្អ​។​បណ្ដា​អង្គការ​ទទួល​បន្ទុក​ត្រួតពិនិត្យ​ការ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​នៃ​ការ​បោះ​ឆ្នោត ទទួល​ការ​រាយការណ៍​ប្រមាណ​ជា​១០០០០​ពី​ភាព​មិន​ប្រក្រតី​។​រឿង​នោះ​ត្រូវ​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​៦​វិច្ឆិកា​ដោយ​កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ