ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យស្រៀវសាច់! ខណៈបុរសម្នាក់ជួបគ្រោះថ្នាក់​​រង​របួស​ដាច់សាច់ដូចគេកា.ប់ពន្លះ​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​បើក​ម៉ូតូ​លឿន​ដូច​ហោះ​រេ​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ដែល​គេ​ចត​នៅ​លើ​ចិញ្ចើមថ្នល់ បណ្តាល​អោយ​ដួល​ម៉ូតូ​ខ្ទាត​មនុស្ស​ទៅ​លើ​ថ្នល់​ត្រូវ​រថយន្ត​ដឹក​កម្មករ​បុក​ថែម​ចំ​ចង្កេះ​រង​របួសធ្ងន់​ដាច់​សាច់​ដូច​គេ​កាប់​ពន្លះ​សន្លប់​នៅ​នឹង​កន្លែង​គួរ​ឲ្យ​ស​ង្វែ​គ​។ ករណី​នេះ​កើតឡើង​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ព្រៃ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប​។…

ខេត្តស្វាយរៀង​៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​បើក​ម៉ូតូ​លឿន​ដូច​ហោះ​រេ​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ដែល​គេ​ចត​នៅ​លើ​ចិញ្ចើមថ្នល់ បណ្តាល​អោយ​ដួល​ម៉ូតូ​ខ្ទាត​មនុស្ស​ទៅ​លើ​ថ្នល់​ត្រូវ​រថយន្ត​ដឹក​កម្មករ​បុក​ថែម​ចំ​ចង្កេះ​រង​របួសធ្ងន់​ដាច់​សាច់​ដូច​គេ​កាប់​ពន្លះ​សន្លប់​នៅ​នឹង​កន្លែង​គួរ​ឲ្យ​ស​ង្វែ​គ​។

ករណី​នេះ​កើតឡើង​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ព្រៃ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ណា​ក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​ធ្វើ​នំ រស់នៅ​ភូមិ​ព្រះ​ពន្លា​ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់​រោ​ទិ៍ រង​របួស​ភ្លៅ​និង​ចង្កេះ​ខាងស្តាំ​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង​។
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​តែ​ម្នាក់ឯង​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង​១K-៣៨១៤ ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ទៅ​លិច​យ៉ាង​លឿន ។

ចំណែក​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​ឈ្មោះ ហេង លី​ហាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប​។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡី​ច​ស៊ី​ស RX300​ពណ៌​ទឹកមាស ពី​ចំហៀង​ខាងក្រោយ​ផ្នែក​ខាងឆ្វេង​ដែល​កំពុង​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​មនុស្ស​ចេញ​ទៅ​លើ​ថ្នល់ ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ដឹក​កម្មករ​មក​ពីក្រោយ​ក៏​បុក​ចំ​ចង្កេះ បណ្តាល​ឲ្យ​ដាច់​សាច់​ដូច​គេ​កាប់​ពន្លះ មើលទៅ​គួរ​ឲ្យ​ស្រៀវ​សាច់​។ បន្ទាប់​ពី​បុក​ម៉ូតូ​ជន​រង​គ្រោះ​រួច រថយន្ត​ដឹក​កម្មករ​បាន​បើក​បន្ថែម​ល្បឿន​បើក​គេច​ទៅ​បាត់ ។

ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។ ចំពោះ​ម៉ូតូ និង​រថយន្ត​ឡិច​ស៊ី​សត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​រង់ចាំ​ដោះស្រាយ​តាម​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ