ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមាណ​ជា​​៥៥០​ពាន់​នាក់​ចូល​ប៉េ​រូ​ចាប់តាំងពី​ឆ្នាំ​២០១៧​មក

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ អាជ្ញាធរ​ទទួល​បន្ទុក​អន្តោប្រវេសន៍​ប៉េ​រូ រាយការណ៍​នា​ថ្ងៃ​ទី​៣​វិច្ឆិកា​ថា ជនជាតិ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ប្រមាណ​ជា​៥៥០.០០០​នាក់​បាន​រត់​ភៀស​ខ្លួន​ចូល​ប៉េ​រូ​ចាប់តាំងពី​ខែមករា​ឆ្នាំ​២០១៧​មក មុន​បញ្ចប់​នា​ដំណាច់​ខែតុលា​លទ្ធភាព​ចូល​ដែនដី​ប្រទេស​នេះ​ដោយ​ពុំ​ចាំបាច់​មាន​លិខិតឆ្លងដែន​។ លោកស្រី​ROXANA DEL AGUILA នាយិកា​នៃ​ទីភ្នាក់ងារ​ទទួល​បន្ទុក​អន្តោប្រវេសន៍​ប៉េ​រូ…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ អាជ្ញាធរ​ទទួល​បន្ទុក​អន្តោប្រវេសន៍​ប៉េ​រូ រាយការណ៍​នា​ថ្ងៃ​ទី​៣​វិច្ឆិកា​ថា ជនជាតិ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ប្រមាណ​ជា​៥៥០.០០០​នាក់​បាន​រត់​ភៀស​ខ្លួន​ចូល​ប៉េ​រូ​ចាប់តាំងពី​ខែមករា​ឆ្នាំ​២០១៧​មក មុន​បញ្ចប់​នា​ដំណាច់​ខែតុលា​លទ្ធភាព​ចូល​ដែនដី​ប្រទេស​នេះ​ដោយ​ពុំ​ចាំបាច់​មាន​លិខិតឆ្លងដែន​។

លោកស្រី​ROXANA DEL AGUILA នាយិកា​នៃ​ទីភ្នាក់ងារ​ទទួល​បន្ទុក​អន្តោប្រវេសន៍​ប៉េ​រូ ថ្លែង​ទៅ​កាន់​វិទ្យុ​ RPP ​ថា ជនជាតិ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ប្រមាណ​ជា​៥៥០.០០០​នាក់​អាច​ទទួល​បានការ​ស្នាក់​អាស្រ័យ​នៅ​ប៉េ​រូ​។​ លោកស្រី​ចង់​និយាយ​យោង​ដល់​ការ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​បណ្ដោះអាសន្ន ដែល​ផ្ដល់​ដល់​ជនជាតិ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ទាំងនោះ ដែល​រត់​គេច​ចេញពី​ការ​ខ្វះ​ស្បៀង​និង​ការ​លំបាក​នានា ដោយសារ​ការ​ដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស រួច​ទទួល​ឲ្យ​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​ប៉េ​រូ​។

រដ្ឋាភិបាល​ប៉េ​រូ​បាន​កំណត់​ត្រឹម​ថ្ងៃ​ទី​៣១​តុលា​ជា​ថ្ងៃ​ចុង​ក្រោយ ដែល​ជនជាតិ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ចូល​ប៉េ​រូ ដោយ​ពុំ​ចាំបាច់​មាន​លិខិតឆ្លងដែន​។​ប៉ុន្តែ​ចាប់ពី​ក្រោយ​កាលបរិច្ឆេទ​នោះ​ទៅ ទាល់តែ​មាន​លិខិតឆ្លងដែន​ទើប​អាច​ចូល​ស្នាក់​នៅ​បណ្ដោះអាសន្ន​បាន​។

លោកស្រី​DEL AGUILA គូសបញ្ជាក់​ថា​ចំនួន​ជនជាតិ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ដែល​ចូល​មក​ក្នុង​ក្រុង​តាម​ព្រំដែន​TUMBES​ភាគ​ខាងជើង​ប៉េ​រូ មានការ​កើនឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពិសេស​ក្នុង​ថ្ងៃ​ទី​៣១​តុលា​តែ​មួយ​គត់​ដែល​មាន​ជនជាតិ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ចូល​មក​ដល់​៦៧០៨​នាក់​។​នេះ​ជា​តួលេខ​ខ្ពស់​បំផុត​មួយ​លើស​កាលពី​ថ្ងៃ​ទី​១១​សីហា ​ដែល​មាន​៥១៩០​នាក់​ដែល​ឆ្លងកាត់​ព្រំដែន​។

ក្រោយ​ថ្ងៃ​ទី​៣១​តុលា​ទៅ​ពលរដ្ឋ​វេ​ណេ​ស៊ុ​យ​អេ​ឡា ត្រូវ​បង្ហាញ​លិខិតឆ្លងដែន​ដើម្បី​ចូល​មក​ក្នុង​ប្រទេស​ប៉េ​រូ ហើយ​ទើប​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​បណ្ដោះអាសន្ន​។​ជា​មួយ​ការ​អនុញ្ញាត​នោះ ដែល​មាន​សុពលភាព​រយៈពេល​មួយ​ឆ្នាំ ពលរដ្ឋ​វេ​ណេ​ស៊ុ​យ​អេ​ឡា​​ អាច​ទទួល​បាន​សេវាកម្ម​សាធារណៈ​ក៏​ដូច​ជា​សេវាកម្ម​សុខាភិបាល​និង​អប់រំ​។

យោង​តាម​ផ្នែក​អន្តោប្រវេសន៍​ប៉េ​រូ​ថា​ប័ណ្ណ​ស្នាក់​នៅ​បណ្ដោះអាសន្ន ត្រូវ​បាន​ផ្ដល់​រួច​ហើយ​ដល់​ជនជាតិ​វេ​ណេ​ស៊ុ​យ​ឡា​១២៥.០០០​នាក់​។

ការ​លើកគ្នា​រត់​ភៀសខ្លួន​របស់​ពលរដ្ឋ​វេ​ណេ​ស៊ុ​យ​ឡា គេច​ចេញពី​សភាពការណ៍​យ៉ាប់​យ៉ឺ​ន​បំផុត​របស់​ប្រទេស​ពួក​គេ ត្រូវ​បាន​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ចាត់​ទុក​ថា​ជា​ការ​ភៀសខ្លួន របស់​មនុស្ស​យ៉ាងច្រើន​បំផុត​នៃ​ប្រវត្តិសាស្ត្រ​អា​មេ​រិ​កឡា​ទី​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ