ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កភាពអសន្តិសុខ​ក្នុងទីប្រជុំ​ជន​ស្រុក សមត្ថកិច្ច​ចុះបង្ក្រាប​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្នុងស្រុក​ត្រពាំង​ប្រាសាទ​កើត​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​អសន្តិសុខ ត្រូវ​បាន​កំលាំង​ប៉ូលិស​អធិការ​ស្រុក​ធ្វើការ​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៨ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង​ទីប្រជុំជន​ស្រុក ស្ថិត​នៅ​ចំណុច​ផ្សារ​ត្រពាំង​ប្រាសាទ ភូមិ​ត្រពាំង​ប្រាសាទ…

ខេត្តឧត្តរមានជ័យ ៖ ក្នុងស្រុក​ត្រពាំង​ប្រាសាទ​កើត​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​អសន្តិសុខ ត្រូវ​បាន​កំលាំង​ប៉ូលិស​អធិការ​ស្រុក​ធ្វើការ​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៨ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង​ទីប្រជុំជន​ស្រុក ស្ថិត​នៅ​ចំណុច​ផ្សារ​ត្រពាំង​ប្រាសាទ ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

ជន​ដែល​ញៀន​នឹង​ល្បែងស៊ីសង​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​រួម​មាន ១-​ឈ្មោះ អ៊ុ​ន ង៉ា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ជ្រៃ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ២-​ឈ្មោះ​ថេ​ង ប្រុស ភេទ​ប្រុស អាយុ៤៤​ឆ្នាំ និង​៣-​ឈ្មោះ​អិន ស ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់​ទាំង​៣​នាក់​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​បានឱ្យ​ដឹង​ថា ស្រុក​ត្រពាំង​ប្រាសាទ​នា​ពេល​សព្វថ្ងៃ​កើត​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដូច​ជា​ល្បែង​បញ្ជល់មាន់ ល្បែង​បៀ អាប៉ោង ដែល​កាលពី​ពេល​កន្លង​ទៅ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ក្រុម​ចោរប្លន់ ចោរលួច​នៅ​ពេល​យប់​ព្រលប់ ។ ក្រោយមក​ថ្មី​ៗ​នេះ មានកំ​លាំង​សមត្ថកិច្ច​ចុះ​ធ្វើការ​បង្ក្រាប ពេល​ឃើញ​បែប​នេះ​ពលរដ្ឋ​មាន​អារម្មណ៍​សប្បាយចិត្ត និង​ថ្លែង​អគុណ​ដល់​សមត្ថកិច្ច​ផង​ដែរ​។

ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទាំងនេះ កំលាំង​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់ ជាក់ស្តែង​ធ្វើការ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៨ នៅ​កន្លែង​ទីតាំង​បៀ អាប៉ោង និង​ធ្វើការ​ឃាត់​បុរស​៣​នាក់ រួម​ទាំង​វត្ថុ​តាង​ម៉ូតូ​៤​គ្រឿង មេអាប៉ោង​២​គ្រាប់ និង​
ស​ម្ភារ​មួយ​ចំនួន​ទៀត សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ