ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់លើ​ផ្លូវដែក ខណៈ​រថភ្លើង​បើក​កៀរ​មនុស្ស​ខ្ទាត​ជាង​៥០​ម៉ែត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងកាត់​ផ្លូវដែក ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ស្រប​ពេល​ដែក​រថភ្លើង​បើក​មក​ដល់​ក៏​កៀរ បណ្តាល​ឲ្យ​ខ្ទាត​មនុស្ស​ជាង​៥០​ម៉ែត្រ ហើយ​ត្រូវ​បាន​រថយន្ត​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងកាត់​ផ្លូវដែក ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ស្រប​ពេល​ដែក​រថភ្លើង​បើក​មក​ដល់​ក៏​កៀរ បណ្តាល​ឲ្យ​ខ្ទាត​មនុស្ស​ជាង​៥០​ម៉ែត្រ ហើយ​ត្រូវ​បាន​រថយន្ត​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​រថភ្លើង ក្រុម​១ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ទាំង​២​នាក់​ខាងលើ​ម្នាក់​ឈ្មោះ អូន សុខ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ជា​អ្នកបើកបរ​ម៉ូតូ ស្នាក់​នៅផ្ទះ​លេខ​៤៧ ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក បាន​រង​របួសធ្ងន់ ចំណែក​ម្នាក់​ទៀត​ជា​រួម​ដំណើរ​ជាមួយ​ឈ្មោះ សូរ ចាន់​ល​ក្ខិ​ណា អាយុ​៣៩​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​១៩៣ ផ្លូវ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក បាន​រង​របួសធ្ងន់​។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់ ជិះ​ម៉ូតូ មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១H-៩៩៩០ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងកាត់​ផ្លូវ​រថភ្លើង ដោយ​មិន​បាន​មើល​ឆ្វេង​ស្តាំ ស្រប​ពេល​ដែល​រថភ្លើង បើក​ពី​លិចទៅ​កើតមក​ដល់​ក៏​កៀរ​តែ​ម្តង បណ្តាល​ឱ្យ​ខ្ទាត​មនុស្ស​ជាង​៥០​ម៉ែត្រ រង​របួសធ្ងន់​ទាំង​២​នាក់ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​ដោយឡែក រថភ្លើង​បន្តដំណើរ ចូល​ទៅ​ស្ថានីយ៍​បាត់ ។

ក្នុង​ករណី​រថភ្លើង​បុក​ខាងលើ​នេះ​គេ​មិនដឹង​ថា តើ​ខាង​ក្រុមហ៊ុន​ជួយ​ចេញថ្លៃ​ព្យាបាល​មក​ឱ្យ​អ្នក​របួស ឬក៍​យ៉ាងណា​នៅឡើយ​ទេ ។ ទាក់ទិន​ករណី​ខាងលើ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា កន្លង​មក​អោយ​តែ​រថភ្លើង​បុក​មិន​ថា​ស្លាប់ ឬ​របួស​នោះ​ទេ អោយ​តែ​បុក​ហើយ​រថភ្លើង​បើក​ចេញ​ទៅ​ធ្វើ​មិនដឹង​តែ​រហូត​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ