ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលាយ​ផ្លូវ​អស់​ក៏​ល្អ​ដែរ​…​ព្រោះ​គ្មាន​ការ​ទប់ស្កាត់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ផ្លូវលំ​២​ខ្សែ​ប្រវែង​១០​គីឡូម៉ែត្រ កំពុង​បាក់​ស្រុត​ខូច​ក្លាយជា​រណ្តៅ​ក្រហេងក្រហូង​ដូច​ថ្លុក​ក្របី ដែល​រង​ការ​បំផ្លាញ​ដោយ​ពួក​ឈ្មួញ​ដឹក​ដែក​អេ​ត​ចាយ​ប្រើប្រាស់​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ និង​រថយន្ត​វ៉េ​អង​ធុន​យក្ស​ចំណុះ​៤០​តោន​ទៅ​៦០​តោន បាន​កំពុង​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ទៅ​ប្រទេស​វៀតណាម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឃុំ​តា​សួ​ស និង​ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ…

ខេត្តស្វាយរៀង ៖ ផ្លូវលំ​២​ខ្សែ​ប្រវែង​១០​គីឡូម៉ែត្រ កំពុង​បាក់​ស្រុត​ខូច​ក្លាយជា​រណ្តៅ​ក្រហេងក្រហូង​ដូច​ថ្លុក​ក្របី ដែល​រង​ការ​បំផ្លាញ​ដោយ​ពួក​ឈ្មួញ​ដឹក​ដែក​អេ​ត​ចាយ​ប្រើប្រាស់​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ និង​រថយន្ត​វ៉េ​អង​ធុន​យក្ស​ចំណុះ​៤០​តោន​ទៅ​៦០​តោន បាន​កំពុង​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ទៅ​ប្រទេស​វៀតណាម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឃុំ​តា​សួ​ស និង​ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ ខឹងសម្បា និង​ព្រួយបារម្ភ​អំពី​ការ​បាក់​ស្រុត​ខូច​ផ្លូវ​២​ខ្សែ​នេះ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​សួ​ស ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា មាន​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ និង​រថយន្ត​វ៉េ​អង​ធុន​យក្ស​រាប់​សិប​គ្រឿង​ដឹក​ដែក​អេ​ត​ចាយ​ក្នុង​១​គ្រឿង​ៗ ចាប់ពី​៤០​តោន ទៅ​៦០​តោន ក្នុង​មួយ​យប់​ៗ​ចាប់ពី​១០​គ្រឿង​ទៅ​២០​គ្រឿង​កំពុង​បំផ្លាញ​ផ្លូវ​២​ខ្សែ ប្រវែង​ជិត​១០​គីឡូម៉ែត្រ ចាប់ពី​ភូមិ​តា​សួ​ស ឃុំ​តា​សួ​ស ទៅ​កាន់​ច្រករបៀង ក្រសាំង​ជ្រំ ភូមិ​ក្រសាំង​ជ្រំ ឃុំ​ក្រួស និង​១​ខ្សែ​ប្រវែង​៤០០០​ម៉ែត្រ ចាប់ពី​ភូមិ​ត្រោក​ដល់​ច្រករបៀង​តា​នូ ភូមិ​តា​នូ ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ ខូច​ស្ទើរ​ទាំងស្រុង​ក្លាយជា​ថ្លុក​ក្របី​ទៅ​ហើយ មិន​ដែល​ឃើញ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​អើពើ​ឡើយ ។

ប្រភព​ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា បើ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្មាន​វិធានការ​ទប់ស្កាត់ ហើយ​បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​ដឹក​អេ​ត​ចាយ​តាម​រថយន្ត​ធុន​យក្ស​ចំណុះ​៤០​តោន​ទៅ​៦០​តោន​ដូច្នេះ ពិតជា​ស្រុត​ខូច​ផ្លូវ​អស់ហើយ ។

ប្រភព​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ទៀត​ថា បើ​នៅ​ច្រករបៀង​តា​នូ​ឈ្មួញ​បាន​ធ្វើ​ផែ​កាណូត​ដាក់​ជញ្ជីង​ថ្លឹង​អេ​ត​ចាយ ថ្លឹង​ទាំង​រថយន្ត​តែ​ម្តង រួច​ប្រើប្រាស់​រថយន្ត​ស្ទួ​ច​ដៃ​ក្រចាប់​ចាប់​ដែក​អេ​ត​ចាយ​ចេញពី​ក្នុង​រថយន្ត​ដាក់​ចូល​ក្នុង​កប៉ាល់​វៀតណាម​តែ​ម្ល​ង​ហើយ​គេ​ធ្វើការ​រើ​អេ​ត​ចាយ​ទាំង​យប់ សង្ស័យ​មាន​បង្កប់​ឈើប្រណិត​ក៏​មិនដឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ