ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ថា​តែ​នៅ​លើគោក នៅ​ក្នុង​ទឹក​ក៏​គ្រោះថ្នាក់​ចរាចរណ៍​ស្លា.ប់​ដែរ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​កាណូត​បុក​ទូក​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ស្ថិត​នៅ​ចំណុច​ស្ពាន​ឆ្លង​ព្រែក ស្ថិត​ក្នុងភូមិ​រទាំង ឃុំ​កំពង់​ឃ្លាំង…

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​កាណូត​បុក​ទូក​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ស្ថិត​នៅ​ចំណុច​ស្ពាន​ឆ្លង​ព្រែក ស្ថិត​ក្នុងភូមិ​រទាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​ថា​ករណី​នេះ​គឺ​កាណូត​បើក​សណ្ដោង​គ្នា​បណ្ដោយ​តាម​ព្រែក​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​ក្បាលទូក​ដែល​កំពុង​អុំ​ឆ្លងកាត់​ទទឹង​ព្រែក បណ្ដាល​ឱ្យ​អ្នក​បើកទូក​ធ្លាក់ទឹក​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

លោក​បាន​បញ្ជាក់​ទៀត​ថា អ្នកបើកបរ​កាណូត​មានឈ្មោះ រុន រ៉ា​ក់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុត ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​អ្នក​រួម​ដំណើរ​ពីរ​នាក់​ទៀត ។ ចំណែក​ជន​រង​គ្រោះ​អ្នក​អុំទូក​មានឈ្មោះ សឿ​រ តា​វ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​រទាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ធ្លាក់ទឹក​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

មូលហេតុ​កាណូត​បើក​សណ្តោង​ហើយ​ក្នុង​ល្បឿន​លឿន​ទើប​បណ្តាល​ឱ្យ​បុក​ទូក​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ ព្រមទាំង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​កាណូត យក​ទៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​កំពង់​ឃ្លាំង ផង​ដែរ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ