ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​៣​នាក់​ដាក់​ពន្ធនាគារ​ពី​បទ​…

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​៣១ តុលា ២០១៨ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់​ព​ន្ធ័​ករណី​ប្រើ​អំពើហិង្សា…

ខេត្តកណ្តាល ៖ លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​៣១ តុលា ២០១៨ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់​ព​ន្ធ័​ករណី​ប្រើ​អំពើហិង្សា ដោយ​យក​ចបជីក​វាយ​ទៅ​លើ​បុរស​ម្នាក់ បណ្តាល​អោយ​របួសធ្ងន់ ។

ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​អាចម៍កុក សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​៧​នាទី​យប់​ថ្ងៃ​ទី​៣០ តុលា ២០១៨ តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​។

ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ទូច ឆវ​ន្ត័ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​នេសាទ ២-​ឈ្មោះ​ហែល សា​រ៉​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​នេសាទ និង​៣-​ឈ្មោះ​នឿ​ន ចាន់​ណុ​ល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ អ្នក​ទាំង​បី​មាន​ទីលំនៅ​ភូមិ អាចម៍កុក សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ធី ចុំ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ទិញ​-​លក់​ដី មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​មាន​ចបជីក​ប្រវែង​១២០​សង់ទីម៉ែត្រ​ចំនួន​១​។

លោក​អធិការ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​សៃយ៉ឺន (​ឧបករណ៍​នេសាទ​ត្រី​) នៅ​ក្នុង​បឹង ហើយ​ក៏​មាន​គេ​កាប់​សៃយ៉ឺន​របស់​គាត់ ទើប​គាត់​ខឹង​ក៏​បាន​ជេ​បញ្ចោរ​រក​អ្នក​កាប់​សៃយ៉ឺន​របស់​គាត់​។

លុះ​មក​ដល់​វេលា​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​រក​ជីក​អន្លង់​ត្រី​កាត់មុខ​ផ្ទះ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​កំពុង​អង្គុយ​ផឹក ក៏​ទាស់​ពាក្យ​សំដី​គ្នា ហើយ​ជន​រង​គ្រោះ​ក៏​បាន​យក​ចបជីក​ដេញ​វាយ​ក្រុម​ជនសង្ស័យ ទើប​ក្រុម​ជនសង្ស័យ​នាំ​គ្នា​ប្រតាយប្រតប់​ដណ្តើម​ចបជីក បណ្តាល​ជន​រង​គ្រោះ​មុត​ចបជីក​មាន​របួស​ត្រង់​ក្បាល​មួយ​កន្លែង​ហូរ​ឈាម​ពេញ​ខ្លួន​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ