ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការលើកឡើងថា៖ ជននេះគឺ​មិនមែន​ជា​បុគ្គល​មាន​លុយរាប់​មឺ​ុ​ន​ដុល្លារទេ​…

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ព្រឹក​ថ្ងៃ​ទី​៣០ តុលា ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​ការិយាល័យប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​និង​ករណី​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់ ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២៩ តុលា ។…

ខេត្តស្ទឹងត្រែង ៖ ព្រឹក​ថ្ងៃ​ទី​៣០ តុលា ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​ការិយាល័យប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​និង​ករណី​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់ ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២៩ តុលា ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ តុលា កម្លាំង​នគរបាល​ការិយាល័យ គ​.៨ នៃ​មន្ទីរ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​រួម​សហការ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បង្ក្រាប​ជំនួញ​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ក្រោម​វិធាន​ញុះញង់​ឲ្យ​មានការ​ទិញ​លក់​នៅ​ចំណុច​វាល​ប៉ា​រ៉ា​ស្ថិត​ក្នុង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ដោយ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​និង​រឹបអូស​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន ឬ​ម៉ា​ទឹកកក​(ice)​ចំនួន​៥​កញ្ចប់​ធំ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង​ជាក់ស្តែង ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​សហការ​ខាងលើ​បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​ប្រភព​ដែល​ឃុបឃិត​ពីក្រោយ​ខ្នង​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ។

មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​ធ្វើ​ឡើង ដោយ​កម្លាំង​ការិយាល័យ គ​.៨ នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អុ​ឹ​ង ហាវ លោក​ឧត្តមសេនីយ៍ទោ វ៉ា​ន់ កុសល និង​លោក​ឧត្តមសេនីយ៍ទោ មាឃ ប៊ុ​ន​ថុ​ល ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដោយ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជួប បៀ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ។

នៅ​ព្រឹក​ទី​៣០ តុលា កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​បង្ហាញ​ជនសង្ស័យ​នៅ​ចំពោះ​មុខ​វត្ថុ​តាង​ដោយ​មានការ​ចូលរួម​សម្របសម្រួល​ពី​សំណាក់​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​និង​ក្រឡាបញ្ជី ព្រមទាំង​ហែក​កញ្ចប់​ដក​សំណាក​ធ្វើតេស្ត​រក​សារធាតុ​ញៀន ។ ក្រោយ​ធ្វើតេស្ត​បាន​បង្ហាញ​ថា ជា​ប្រភេទ​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (ice) ចំនួន​៥​កញ្ចប់​ធំ ដែល​ទម្ងន់​សរុប​ប្រមាណ​៥​គីឡូក្រាម ។

ប្រភព​ក្រៅផ្លូវការ​បាន​លើក​ឡើង​ថា យោង​ទៅ​លើ​ស្ថានភាព​រូបរាង​ជនសង្ស័យគឺ​មិនមែន​ជា​បុគ្គល​មាន​លុយរាប់​មឺ​ុ​ន​ដុល្លារ សម្រាប់​ជួញដូរ​សារធាតុ​ញៀន​ដ៏​ច្រើន​សន្ធឹក​នេះ​ទេ តែ​គឺជា​អ្នក​សី​ុ​ឈ្មួ​ល​កាន់​គ្រឿង​ញៀន ទៅ​ប្រគល់​ឲ្យ​គេ​តែ​ប៉ុណ្ណោះ ។

ចំណុច​ព្រំដែន​កម្ពុជា​ឡាវ មាន​ច្រកព្រំដែន​ពីរ ដែល​មួយ​ជា​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​និង​ច្រក​មួយទៀត​ជា​ច្រករបៀង​វើ​ុ​នខា​ម ដែល​មាន​បា​រ៉ា​ស់​ត្រួតពិនិត្យ​ត្រឹមត្រូវ តែ​ចំពោះ​ការ​លួច​រត់ពន្ធ​គ្រឿង​ញៀន​ចេញពី​ប្រទេស​ឡាវ បច្ចុប្បន្ន​គឺ​ឧក្រិដ្ឋជន​រត់ពន្ធ​តាម​ព្រៃ ដោយសារ​ស្ថានភាព​បន្ទាត់​ព្រំដែន​ជាប់​ប្រទេស​ឡាវ​ជា​តំបន់​ព្រៃ ហើយ​ពុំ​ទាន់​មាន​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន និង​កម្លាំង​ការពារ​ឈរជើង​គ្រប់​ចំណុច​នៅឡើយ ទើប​បង្ក​ភាព​ងាយស្រួល​ដល់​ការ​រត់ពន្ធ​គ្រឿងញៀន​នេះ​កើតឡើង​មិន​ឈប់​ឈរ

ជនសង្ស័យ ​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ