ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​ភូត ភូត​ច្រើន ច្រើន​តែ​ចាញ់​អាត្មា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​កម្មករ​ទាំងអស់​គិតតែ​ធ្វើការ ដើម្បី​ទទួល​បាន​ប្រាក់ខែ​ច្រើន​កុំ​ស្តាប់​ការ​ឃោសនា​អកុសល​បោកប្រាស់​របស់​ក្រុមប្រឆាំង​ដែល​ជា​រឿង​មិន​ពិត ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ចំនួន​៦,៧៨៥​នាក់ នៅ​ឃុំ​ព្រែក​អញ្ចាញ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​កម្មករ​ទាំងអស់​គិតតែ​ធ្វើការ ដើម្បី​ទទួល​បាន​ប្រាក់ខែ​ច្រើន​កុំ​ស្តាប់​ការ​ឃោសនា​អកុសល​បោកប្រាស់​របស់​ក្រុមប្រឆាំង​ដែល​ជា​រឿង​មិន​ពិត ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ចំនួន​៦,៧៨៥​នាក់ នៅ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​ថា ឥឡូវនេះ​កម្ពុជា​កំពុង​តែ​ដើរទៅ​មុខជា​បន្តបន្ទាប់​ក្នុង​ការ​អភិវឌ្ឍ​គ្មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ ។ សម្តេច​តេ​ជោ​បញ្ជាក់​ថា «​ពេល​ណា​ក្មួយ​នៅ​តែ​មានការ​ងារ​ធ្វើ នៅ​តែ​មាន​ប្រាក់​ចំណូល គឺ​ក្មួយ​ៗ​បន្ត​កុំ​ស្តាប់​អ្វី​ផ្សេង​បន្ត​ទៀត អាណា​ឃោសនា​ជា​រឿង​របស់​គេ ។ អ្នកឯង​រង់ចាំ​ទៅ ! សូម​ផ្តាំ​ទៅ​មនុស្ស​ខ្លះ​«​អា​ខ្មោច​ណា​ងាប់​» ហើយ​មិន​អាច​រស់​ឡើង​វិញ​ទេ​! អ្នកឯង​កុំ​រង់ចាំ​ទៅ សុំ​ចាំ​អ្នកឯង​ចាំ​ទៅ​!» ។

សម្តេច​ក៏​បាន​លើក​ឡើង ខណៈ​ពេល​សម្តេច​នៅ​ក្រៅប្រទេស​មាន​មនុស្ស​មួយ​ចំនួន​ថា នៅ​ពេល​សម្តេច​មក​ស្រុក​វិញ​នឹង​ប្រកាស​បន្ថយ​សភាពការណ៍​នោះ​ជា​ការ​ពិត​នោះ​ទេ ។ សម្តេច តេ​ជោ​បញ្ជាក់​ថា ៖«​អ្នកខ្លះ​ហ៊ាន​និយាយ​យ៉ាង​ដូច្នេះ​ថា ពេល​លោក ហ៊ុន សែន មក​ក្នុង​ប្រ​ទេ សម​ក​វិញ​ច្បាស់​ជា​គាត់​ប្រកាស​បន្ថយ​សភាពការណ៍ ។ សូមទោស​ពេល​ដែល​លោក​ឯង និយាយ​ហ្នឹង​វា​បាន​ចូល​ទៅ​ក្នុង​ទូរស័ព្ទ ហ៊ុន សែន​រួច​ទៅ​ហើយ ។ ពេល​ហ៊ុន សែន នៅ​ក្រៅប្រទេស​គេ​ថា មានការ​គាប់សង្កត់​ពី​នឹង​មក ។ ទេ !​អា​នឹង​ភូត​ប្រចាំ​ថ្ងៃ​ទេ​! ទាល់​ដែរ​មនុស្ស​ចឹ​ង ពេល​មិនដឹង​និយាយ​ថា ម៉េច បើ​តមាត់​ជាមួយ​វា​ក៏​មិនកើត «!» អានេះ​បើ​និយាយ​ថា ឆ្កែ​ខាំ​ជើង យើង​យក​មាត់​ទៅ​ខាំ​ជើង​ឆ្កែ​វា​អត់​កើត​ទេ​។ ឆ្កែ​វា​ព្រុះ​យើង​ទៅ​ព្រុះ​វា​វិញ​មិនកើត​» ។

សម្តេច​តេ​ជោ​ក៏​បាន​អះអាង​ថា ក្រុមប្រឆាំង​បាន​ភូត​កុហក​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣ គឺ​ទី​១-​ការ​ជាន់​ដី​អា​មេ​រិ​ក​មិន​បាន ប៉ុន្តែ​សន្តិសុខ​អា​មេ​រិ​ក​ការពារ​បាន​យ៉ាង​ពេញលេញ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅ​កាន់​អង្គការសហប្រជាជាតិ ទី​២- អាសន​អង្គការសហប្រជាជាតិ​បាន​ព្យួរ ទី​៣- គេ​ថា​ហ៊ុន សែន មិន​បាន​ចូលរួម​កិច្ចប្រជុំ​អង្គការ​សហ​ប្រជា​តិ ។ សម្តេច​តេ​ជោ​បញ្ជាក់​ថា​«​អី​ញ្ចឹ​ង​ទេ ការ​ភូត​ទាំង​៣​នេះ បាន​រលត់​នៅ​អង្គការសហប្រជាជាតិ​តែ​ម្តង តាម​រយៈ​នូវ​ការ​ថ្លែងការណ៍​របស់ ហ៊ុន សែន នៅ​ទីនោះ ។ អី​ញ្ចឹ​ង​បាន​សេចក្តី​ថា ការ​ភូត ហើយ​ភូត​ទៀត ភូត​ប្រចាំ​ថ្ងៃ ភូត​ប្រចាំ​អាទិត្យ ឬ​ភូត​ប្រចាំ​ម៉ោង ។ ប៉ុន្តែ​ការ​ភូត ភូត​ច្រើន ច្រើន​តែ​ចាញ់​អាត្មា​» ។ សម្តេច​បន្ថែម​ថា មហា​បាតុកម្ម​របស់​ក្រុមប្រឆាំង​លើក​ឡើង​នោះ​មាន​ចំនួន​តិច​ណាស់ បើ​ធៀប​នឹង​អ្នកចូលរួម​ទទួល ។

សម្តេច​ថា ៖«​មាន​បាតុកម្ម​ពីរ​គេ ដាក់​នៅ​ក្លោ​ង​ទ្វារ មួយ​បាតុកម្ម​គាំទ្រ និង​មួយ​បាតុកម្ម​ប្រឆាំង ។ អី​ញ្ចឹ​ង​ទេ​នេះ​បង្ហាញ​អំពី​ច​រិ​ក​មេដឹកនាំ​ដែល​និយម​បោកប្រាស់ ។ ប៉ុន្តែ​វត្តមាន ហ៊ុន សែន ពិតជា​សំខាន់​ណាស់​» ។ ទោះបីជា​មានការ​លើក​ឡើង​ពី​ក្រុមប្រឆាំង​យ៉ាងណា​ក្តី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាង ដំណើរ​សេដ្ឋកិច្ច​នៅ​កម្ពុជា នៅ​តែ​ប​ដំណើរ​ទៅ​មុខជា​និច្ច ដោយ​ធ្វើ​ជា​ពហុ​វិស័យ​ទាំង​វិស័យ​កសិកម្ម សេវាកម្ម …​។ ឆ្នាំ​នេះ​វិស័យ​ទេចរ​សង្ឃឹមថា នឹង​កើត​ដល់​ប្រមាណ​៦​លាន​នាក់​ដែល​នឹង​ផ្តល់​ប្រាក់​ចំណូល និង​ការងារ​យ៉ាងច្រើន​សម្រាប់​ពលរដ្ឋ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ