ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​បញ្ជូន​កម្លាំង​មួក​ខៀវ​ជាង​២០០​នាក់​ទៅ​សារ​ណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​ក្រោម​ឆ័​ត្រ​UN

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ (​អ ស ប​) ក្រសួងការពារជាតិ និង​បញ្ជូន​កងកម្លាំង​វិស្វកម្ម​មួក​ខៀវ លេខ​៥៩៤…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ (​អ ស ប​) ក្រសួងការពារជាតិ និង​បញ្ជូន​កងកម្លាំង​វិស្វកម្ម​មួក​ខៀវ លេខ​៥៩៤ ចំនួន ២១៦​នាក់ រួម​ទាំង​នារី​១០​នាក់ ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ នៅ​សា​ធារ​ដ្ឋ​អាហ្វ្រិក​កណ្តាល ក្រោម​ឆ័​ត្រ UN ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០១៨ ពិធី​បញ្ជូន​ដំណើរ​កង​វិស្វកម្ម ទៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​នឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​អ​ធីប​តី​ភាព លោកនាយក​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ​ចិន​តុង រាជធានី​ភ្នំពេញ ។ ដោយឡែក​កម្មវិធី​មាតុភូមិ​និវត្ត​នៃ​កង​វិស្វកម្ម​លេខ​៩៥៤ ចំនួន​២១៦​នាក់ ក្នុង​នោះ​មាន​នារី​ចំនួន​១៤​នាក់ ពី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង​កង​រាជ​អា​វុ​ហត្ថ​លេខ​៦១៨ ចំនួន ៧៣​នាក់ ក្នុង​នោះ​រួម​មាន​នារី​ចំនួន​១៤​នាក់ ពី​សាធារណរដ្ឋ​ស៊ូ​ដង់​ខាងត្បូង​នឹង​ត្រូវ​រៀបចំ​ឡើង ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ មូលដ្ឋាន​អាកាស​ពោ​ចិន​តុង ។

សូម​ជម្រាប​ថា កង​វិស្វកម្ម​លេខ​៥៩៤ គឺជា​កង​វិស្វកម្ម​លើក​ទី​៥​ហើយ​ដែល​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព អ​.​ស​.​ប នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ហើយ​កង​នេះ​នឹង​ត្រូវ​ប្តូរ​វេន​ជំនួស​កង​វិស្វកម្ម​លេខ​៩៥៤ ដែល​បាន​សម្រេច​ភារកិច្ច​ដោយ​ជោគជ័យ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព អ​.​ស​.​ប អាណត្តិ​១​ឆ្នាំ របស់​ខ្លួន​នៅ​សា​ធារ​ដ្ឋ​អាហ្វ្រិក​កណ្តាល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ